មនុស្សមួយចំនួនបានអនុញ្ញាតឱ្យពេលវេលារវល់ជះឥទ្ធិពលដល់ពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ។ បើទោះបីជាការងារពិតជាសំខាន់សម្រាប់យើងមែន ប៉ុន្តែការចេះរៀបចំពេលវេលា ឬកាលវិភាគច្បាស់លាស់ វាពិតជាជួយសម្រួលដល់ការរស់នៅរបស់យើងឱ្យកាន់តែប្រសើរ។
ខាងក្រោមនេះ ជាគន្លឹះសំខាន់មួយចំនួនដែលជួយឱ្យអ្នកគ្រប់គ្រងពេលវេលាបានល្អ និងបញ្ចប់អ្វីដែលសំខាន់បំផុត ដែលអ្នកជោគជ័យនៅជុំវិញពិភពលោកតែងអនុវត្តន៍ និងត្រូវបានណែនាំដោយ World Economic Forum ៖
១. រៀបចំពេលវេលាឱ្យច្បាស់លាស់ថា អ្នកគួរចំណាយវាបែបណា ៖ រៀបចំការងារ ឬ កម្មវិធីគ្រប់យ៉ាងដែលអ្នកនឹងធ្វើ ទៅក្នុងកាលវិភាគរបស់អ្នករយៈពេលពីរសប្តាហ៍ ដោយរួមមានទាំងការប្រជុំ ពេលវេលាសម្រាប់មើលអ៊ីមែល និង ពេលសម្រាប់ការប្រជុំនាពេលខាងមុខ។ បន្ទាប់មក យកពេលវេលាទាំងនោះមកគិតលើខ្លួនអ្នក ដោយផ្តោតថា តើប៉ុន្មានភាគរយនៃពេលវេលាដែលអ្នកគួរចំណាយដល់ការងារ ឬ គម្រោងនីមួយៗ? តើថ្ងៃណាខ្លះដែលអ្នកផ្តោតអារម្មណ៍ជាងគេ? តើថ្ងៃណាដែលអ្នកមានអារម្មណ៍ថាមានថាមពលបំផុត? តើជំហានសាមញ្ញអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីរៀបចំសប្តាហ៍ការងារឱ្យកាន់តែមានប្រសិទ្ធភាព?

២. កាត់បន្ថយ ឬ ចៀសវាងពីអ្វីដែលរំខានពេលវេលាអ្នក ៖ ពេលខ្លះ អ្នកគួរបិទការជូនដំណឹងតាមអ៊ីមែលប្រហែល ២-៣ ម៉ោងដើម្បីពិនិត្យ និងឆ្លើយតបអ៊ីមែលចាស់ៗ។ ការកំណត់ពេលណាមួយច្បាស់លាស់ក្នុងការបិទការជូនដំណឹងទាំងអស់លើបណ្តាញសង្គម ដើម្បីឱ្យអ្នកអាចធ្វើការដោយមិនមានការរំខាន។ មួយទៀតនោះ ក្នុងកាលវិភាគគួរមានរយៈពេល ៣០ ឬ ៦០ នាទី ដើម្បីបំពេញកិច្ចការឱ្យរួចរាល់ ឬឈានដល់គោលដៅជាក់លាក់មួយ។ ពេលនោះហើយ អ្នកអាចសង្កតឃើញថា នៅពេលអ្នកកាត់បន្ថយការរំខាន អ្នកមានពេលវេលាជាមួយគ្រួសារ ហាត់ប្រាណ ឬ ធ្វើសកម្មភាពផ្សេងៗ។
៣. ការចេះកំណត់ ឬ បែងចែកពេលវេលាច្បាស់លាស់៖ វាគឺជារឿងសំខាន់ណាស់ដែលយើងគួរកំណត់ ដើម្បីកាត់បន្ថយការរំខាន ការអស់កម្លាំង និងភាពតានតឹងការងារ។ យើងគួរត្រូវកាន់កាប់ភាពជាម្ចាស់ផ្ទាល់ខ្លួន និងទាមទារពេលវេលាផ្ទាល់ខ្លួនរបស់យើងឡើងវិញដូចជា៖ ការកំណត់ពេលវេលាសម្រាប់កិច្ចការថ្មី កំណត់ពេលវេលាជាក់លាក់ នៃថ្ងៃសម្រាប់ការងារសំខាន់ៗ និងការជៀសវាងចូលរួមកម្មវិធីដែលមិនចាំបាច់។ ឧទាហរណ៍៖ ខ្ញុំផ្តល់អាទិភាពពេលវេលាជាមួយគ្រួសាររបស់ខ្ញុំនៅថ្ងៃនេះ ឬនៅម៉ោងនេះ ប៉ុន្តែខ្ញុំនឹងទំនេរនៅពេលណាមួយវិញ។

៤.មើលពីចំណុចវិជ្ជមាន ពីការរៀបចំពេលវេលាជាលើកដំបូង៖ សាករៀបចំពេលវេលាច្បាស់លាស់មួយថ្ងៃដំបូង តើអ្នកមានភាពសកម្មពេលធ្វើការដែលមានឱកាសខ្ពស់ក្នុងការផ្តោតអារម្មណ៍ ផលិតភាព និងមានសុខភាពផ្លូវចិត្តល្អដោយរបៀបណា? ធ្វើការផ្លាស់ប្តូរតូចៗដូចជា ការជូនដំណឹងពីអ៊ីមែល ពេលវេលាធ្វើការយប់ជ្រៅ និងការកំណត់ព្រំដែន ហើយបន្ទាប់មក អ្នកអាចពិនិត្យមើលអ្វីដែលអ្នកបានរៀនថា តើអ្នកបានធ្វើអ្វី ឬ មិនបានធ្វើអ្វីខ្លះ? ប្រសិនបើអ្នកពិបាកក្នុងការធ្វើកាលវិភាគការងារប្រចាំថ្ងៃ សូមពិចារណាមើលលើការធ្វើកាលវិភាគពេញមួយសប្តាហ៍វិញ ហើយផ្តោតលើការកំណត់ ឬ ការផ្លាស់ប្តូរតូចៗ ។ ជាទូទៅអ្នកនឹងមានអារម្មណ៍ថា ដូចជាកាលវិភាគរបស់យើងត្រូវបានកំណត់ទុកការងារជាមុនសម្រាប់យើង។ យើងគ្រាន់តែត្រូវការឆ្លើយតប និងធ្វើឱ្យអស់ពីសមត្ថភាព ដោយព្យាយាមបំពេញអ្វីៗគ្រប់យ៉ាង។ វាក៏ជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការស្វែងរកពេលវេលាបន្ថែមទៀតនៅក្នុងកាលវិភាគរបស់យើងផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2026
សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































