ក្រសួងប្រៃសណីយ៍រៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំឌីជីថល

ភ្នំពេញ – ដើម្បីលើកកម្ពស់ការយល់ដឹងឌីជីថល និងការពារសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសរៀបចំនូវកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ ដែលជាគំនិតផ្តួចផ្តើមនៅក្រោមគម្រោងកម្ពុជាឆ្ពោះទៅឌីជីថល (Go Digital Cambodia)។ កម្មវិធីនេះរៀបចំឡើង ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត។

កម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំលើប្រធានបទចំនួនពីរ គឺទី១. មួយថ្ងៃក្នុងពិភពឌីជីថល និងទី២. វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។ សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើឱ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ ដោយឡែក ប្រធានបទទី២ បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្រ្តនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។

មាតិកាវីដេអូចំនួនបីដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធី ក្នុងនោះ ជ័យលាភីលេខ ១ ទទួលបាន​ប្រាក់រង្វាន់ចំនួន  ៤ លានរៀល និងវិញ្ញាបនបត្រ, ជ័យលាភីលេខ២  ប្រាក់រង្វាន់ចំនួន  ២លានរៀល និងវិញ្ញាបនបត្រ និងជ័យលាភីលេខ៣  ប្រាក់រង្វាន់ចំនួន  ១លានរៀល និងវិញ្ញាបនបត្រ។ ក្នុងនោះ ម្ចាស់ជ័យលាភីក៏នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាសម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាផងដែរ។

លក្ខខណ្ឌក្នុងការចូលរួម អាចចូលរួមជាបុគ្គល ឬជាក្រុម, វីដេអូជាភាសាខ្មែរ និងមានរយៈពេលមិនលើសពីរនាទី ជាវីដេអូបែបការអប់រំ ជំរុញទឹកចិត្ត និងមានបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ គោរពគោលការណ៍កម្មសិទ្ធិបញ្ញា (ជាមាតិកាដើម មិនចម្លងពីអ្នកដទៃ) មិទធ្លាប់ត្រូវបានជាប់ជាវីដៃអូក្នុងកម្មវិធីប្រកួតប្រជែងណាមួយពីមុនមកទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស មិទត្រូវប្រើប្រាស់ពាក្យសម្តី រូបភាព កាយវិការមិនសមរម្យ។

បេក្ខជនដែលចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមប្រកួតបាន ដោយចាប់ផ្តើមទទួលពាក្យថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ និងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.godigital.gov.kh ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...