កត់ត្រា និងការឆ្លុះបញ្ចាំងពេលអាន បង្កើនប្រសិទ្ធភាព នៃការស្រូបយកចំណេះដឹង

កញ្ញា សៀង សុខចេង អ្នកផលិតមាតិកាឯករាជ្យ អំពីការអភិវឌ្ឍខ្លួន និងអានសៀវភៅ បានឱ្យដឹងថា ការអានសៀវភៅប្រៀបដូចជាការទទួលទានអាហារដែរ ព្រោះគោលបំណង នៃការបរិភោគ គឺដើម្បីទទួលបានជីវជាតិ និងរសជាតិ! ចំណែកការអានវិញ គឺដើម្បីទាញយកចំណេះដឹងប្រកបដោយប្រសិទ្ធភាព, ដូច្នេះ ការកត់ត្រា និងការឆ្លុះបញ្ចាំងអំឡុងពេលអាន និងក្រោយពេលអាន គឺប្រៀបដូចជាផ្នែកមួយ ដែលយើងទំពាអាហារដូច្នោះដែរ។

តាមរយៈបទពិសោធន៍ជាង១៤ឆ្នាំ នៃការអានសៀវភៅ, ដំបូងៗកញ្ញា សុខ ចេង ពុំទាន់មានទម្លាប់កត់ត្រានៅឡើយទេ គឺអានគ្រាន់ជាការកម្សាន្ត និងការស្វែងរកខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអានសៀវភៅ បានចំនួនប្រហែល១០០ក្បាល រួចត្រឡប់ទៅមើលសៀវភៅចាស់ៗវិញ កញ្ញាក៏រកឃើញថា ហាក់ពុំចាំអ្វីទាំងអស់ រហូតមានពេលខ្លះ ភ្លេចថា បានអានសៀវភៅ ខណៈដែលក្នុងសៀវភៅទាំងនោះខ្លួនឯងធ្លាប់កត់ ធ្លាប់គូសចំណាំ។ នេះវាជាពេលមួយដែល កញ្ញា ចាប់ផ្តើមមើលឃើញពីគុណតម្លៃ នៃការកត់ត្រា និងការឆ្លុះបញ្ចាំងពេលអានសៀវភៅ រួមទាំងចាប់ផ្តើមពិសោធន៍ខ្លួនឯងទៅនឹងទម្លាប់នៃកត់ត្រា និងឆ្លុះបញ្ចាំងពេលអាន។

“យ៉ាងហោចណាស់សៀវភៅដែលធ្លាប់អាន ទោះមិនចាំទាំងអស់ ក៏នៅមានកន្លែងណាមួយដែលចាំ និងអាចចែករំលែកបន្តបាន! ដូច្នេះចំណុចទីមួយ ដែលយើងគួរសួរខ្លួនឯងជាមុន គឺថា តើយើងត្រូវការកត់ត្រាពេលអានដើម្បីអ្វី ព្រោះគោលបំណង នៃការអានសៀវភៅរបស់មនុស្សម្នាក់ៗ ខុសៗគ្នា”

កញ្ញា សៀង សុខចេង អ្នកផលិតមាតិកាឯករាជ្យ អំពីការអភិវឌ្ឍខ្លួន និងអានសៀវភៅ

ត្បិតវិធីសាស្រ្តពុំអាចឆ្លើយតបនឹងមនុស្សគ្រប់គ្នា ប៉ុន្តែយើងអាចពិសោធន៍ ឬស្វែងរកមើលអ្វីដែលយើងត្រូវការ ជាមួយគ្នានោះ សុខ ចេង បន្តចែករំលែកថា កញ្ញាចូលចិត្តកត់សម្រង់ពាក្យសម្តី គោលគំនិតសំខាន់ៗនៅក្នុងសៀវភៅ ការលើកយកហេតុផល និងភ័ស្តុតាងក្នុងការបញ្ជាក់ ។ ហើយជាបទពិសោធន៍ជាក់ស្តែងមួយទៀត គឺការកត់ត្រា រួចបម្លែងទៅជាវីឌេអូ និងអធិប្បាយអំពីអត្ថន័យសំខាន់ៗ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងផង និងទស្សនិកជនផង។

“អ្នកដែលអានសៀវភៅ បើជ្រុលជាយកពេលអានហើយ គួរឆ្លៀតពេលបន្តិចទៀតដើម្បីកត់ត្រាទុកសម្រាប់ប្រើប្រាស់នៅថ្ងៃក្រោយ ទោះបីជាមិនដឹងថា ប្រើប្រាស់ក្នុងទម្រង់អ្វីក៏ដោយ ប៉ុន្តែវាជាប្រភពធាតុដើមមួយដែលមានតម្លៃ”

កញ្ញា សៀង សុខចេង អ្នកផលិតមាតិកាឯករាជ្យ អំពីការអភិវឌ្ឍខ្លួន និងអានសៀវភៅ

ងាកមករៀបរាប់ អំពីដំណើរការអាន និងការកត់ត្រាដែលមានប្រសិទ្ធភាពសម្រាប់ កញ្ញា សុខចេង ផ្ទាល់ គឺ ជំហានទីមួយ អានបែបណាក៏បាន មិនថាការកម្សាន្ត ឬការអប់រំ​ គឺអាចអានបណ្តើរ គូសចំណុចទាក់ទាញបណ្តើរ ឬពេលខ្លះទៀតសរសេរអំពីចំណាប់អារម្មណ៍របស់ខ្លួនឯង។ កញ្ញា សុខចេង បន្តថា ការអានសៀវភៅ ជារឿងមួយដែលឯកជនខ្លាំងណាស់ មនុស្សម្នាក់ៗ មានចំណាប់អារម្មណ៍ខុសៗគ្នា ដូច្នេះវាសំខាន់ណាស់ដែលយើងរកឱ្យឃើញថា តើខ្លួនឯងគិតយ៉ាងដូចម្តេចចំពោះចំណុចដែលបានអាន ឬគិតយ៉ាងម៉េច ចំពោះសៀវភៅដែលអានចប់។ បន្ទាប់មក យើងអាចយក​គោលគំនិតទាំងអស់មកប្រមូលផ្តុំចូលគ្នា ហើយវិភាគថា តើដូចនឹងអ្វីដែលយើងចូលចិត្ត ឬអត់? ដោយឡែក ការអានលើកទីពីរ មិនផ្តោតខ្លាំងដូចកាលពីលើកទីមួយពេកទេ ប៉ុន្តែនៅតែកត់ត្រា ចំណុចទាក់ទាញដដែល និងចាប់ផ្តើមសរសេរចេញមកក្រៅ ដូចជាសម្រង់សម្តីល្អៗ ទិន្នន័យល្អៗ និងទឡ្ហីករណ៍ដែលមានក្នុងសៀវភៅបានលើកឡើង។ ហើយអ្វីដែលកាត់តែពិសេសនៅត្រង់ចំណុចនេះ គឺការចម្រាញ់យកចំណុចដែលមានខ្លឹមបំផុតនៅក្នុងសៀវភៅ។

នៅដំណាក់កាលខ្លះ ប្រភេទសៀវភៅខ្លះ កញ្ញា សុខចេង បានអានជាលើកទីបី ជាពិសេសសៀវភៅទស្សនវិជ្ជា ដោយចម្រាញ់អត្ថន័យសៀវភៅឱ្យកាន់តែខ្លីជាងមុន ប៉ុន្តែរក្សាអត្ថន័យឱ្យនៅដដែល។ កញ្ញា រំលេចបន្ថែមថា ជំនាញក្នុងការសង្រួបសង្រួមអត្ថន័យឱ្យខ្លី ជាអ្វីដែលពិភពលោកកំពុងតែត្រូវការនាពេលបច្ចុប្បន្ន ពីព្រោះព័ត៌មានច្រើនសម្បូរបែប ដែលត្រូវការឱ្យទាញយកអត្ថន័យចាំបាច់តែប៉ុណ្ណោះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *