ភ្នំពេញ – ទឹកស្អាត និងអនាម័យជាតម្រូវការមូលដ្ឋានចាំបាច់គាំទ្រដល់សុខភាពសិស្សានុសិស្សនៅតាមសាលារៀន ។ ការលើកកម្ពស់ទឹកស្អាត និងអនាម័យនៅតាមសាលារៀនជាលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហារូបត្ថម្ភ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ ។ ដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងបរិស្ថានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតនៅតាមបណ្តាសាលារៀនក្នុងរាជធានីភ្នំពេញ ។
ម៉ាស៊ីនចម្រោះទឹកស្អាតនេះនាំចូលពីបរទេស មានលក្ខណៈស្តង់ដារបច្ចេកវិទ្យាខ្ពស់ អាចចម្រោះទឹកឱ្យមានគុណភាពមិនចាញ់ទឹកបរិសុទ្ធដាក់លក់នៅតាមទីផ្សារ ។ ម៉ាស៊ីនចម្រោះទឹកស្អាតមានបំពាក់បច្ចេកទេសចម្រោះទឹកដែលអាចជួយទ្រទ្រង់ដល់រាង្គកាយ និងជួយដល់បញ្ហាផ្លូវដង្ហើម ។

លោក ប៉ិច ចាម នាយកវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន កោះដាច់ រាជធានីភ្នំពេញ មានប្រសាសន៍ថា ម៉ាស៊ីនចម្រោះទឹកនេះបានជួយកាត់បន្ថយថវិកាចំណាយថ្លៃទឹករបស់សិស្ស កាត់បន្ថយសំបកដបប្លាស្ទិក និងជួយទៅដល់បរិស្ថាន ។ ទន្ទឹមគ្នានេះ តាមរយៈការទទួលទានសិស្សានុសិស្សនឹងមានសុខភាពល្អ ហើយការសិក្សារបស់ពួកគេនឹងទទួលលទ្ធផលប្រសើរជាក់ជាពុំខាន ។
ទើបទទួលបានម៉ាស៊ីនចម្រោះទឹកស្អាតថ្មី លោក លឹម ចាន់ថា នាយកវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បាននិយាយថា លោកអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានគាំទ្រទឹកស្អាតនៅក្នុងសាលារៀនរបស់លោក ។ លោកសង្ឃឹមថា ម៉ាស៊ីនចម្រោះទឹកនេះ នឹងជួយឱ្យសិស្សមានទម្លាប់ផឹកទឹកស្អាត រស់នៅស្អាត កាត់បន្ថយសំរាម ហើយសាលារៀនមានបរិយាកាសកាន់តែស្និទ្ធស្នាល ។
រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងបរិស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតទៅដល់សាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួន ១៦ សាលារៀន ។ លើសពីនេះនឹងបន្តចែកម៉ាស៊ីនចម្រោះទឹកឱ្យគ្រប់ចំនួន ២៨ ធុងសម្រាប់ដំណាក់កាលទី១ ដល់សាលារៀន និងស្ថាប័នមិនមែនសាលារៀន ដូចជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋជាដើម ។ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏កំពុងពិចារណាបង្កើនចំនួនម៉ាស៊ីនចម្រោះទឹកស្អាតបន្ថែមទៀត ដើម្បីចែកទៅសាលារៀនដែលមានលក្ខណៈសម្បត្តិអាចតម្លើងបាន ។

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារៀនដែលអាចតម្លើងម៉ាស៊ីនចម្រោះទឹកនេះបាន ទីមួយត្រូវពិនិត្យទៅលើភាពជាអ្នកដឹកនាំ នៃគណៈគ្រប់គ្រងសាលា និងទីពីរមើលទៅលើសាលាដែលមានលក្ខណៈស្អាត សាលារៀនគំរូ ហើយជាសាលាដែលមានលក្ខណៈមេត្រី ។ ចំណែកចំណុចទីបី ពិនិត្យលើចំនួនកូនសិស្សនិងតម្រូវការទឹកស្អាតជាក់ស្តែងដែលសាលាត្រូវការ ។
លោក សុំ មនោរម្យ
“ម៉ាស៊ីនចម្រោះទឹក នឹងចូលរួមលើកកម្ពស់សុខភាពកុមារ និងយុវជន ដែលទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ពួកគេ ។ ប្រសិនបើពុំយកចិត្តទុកដាក់លើបញ្ហានេះ យ៉ាងហោចណាស់មួយថ្ងៃកុមារម្នាក់នឹងត្រូវការទិញទឹកបរិសុទ្ធបួនទៅប្រាំដប តែបើគាត់កាន់តែដបមួយមក គាត់ប្រើបានរហូត ។ លើសពីនេះតាមរយៈការគាំទ្រទឹកស្អាតនឹងអាចកាត់បន្ថយសំណល់ប្លាស្ទិកក្នុងបរិស្ថាន ព្រមទាំងបន្ថយការចំណាយរបស់អាណាព្យាបាលសិស្សមួយចំណែក ”
ដោយឡែកឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតរបស់ ស.ស.យ.ក. រាជធានីភ្នំពេញនៅតាមសាលារៀននៅពេលនេះ បានជួយដល់សុខភាពកុមារ និងសុខភាពសិក្សាយ៉ាងពិតប្រាកដ ។ សាលារៀនដែលពុំទាន់មានប្រព័ន្ធទឹកស្អាតគ្របដណ្តប់នៅជាយក្រុង ជាតំបន់កំពុងអភិវឌ្ឍក៏ត្រូវការចាំបាច់ដើម្បីលើកកម្ពស់សុខភាពសិក្សា ។
– ឯកឧត្តម ចាន់ សុភា
“ទឹកស្អាតនេះសំខាន់ខ្លាំងណាស់ ពិសេសកុមាររស់នៅជាយទីក្រុងដែលពុំទាន់មានប្រព័ន្ធទឹកស្អាតទូលំទូលាយ ។ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កំពុងធ្វើកិច្ចការផ្តល់គុណប្រយោជន៍ខ្លាំងដល់កុមារ ព្រោះទឹកស្អាតជួយឱ្យកុមារមានសុខភាពល្អ ការសិក្សារបស់ពួកគេកាន់តែល្អប្រសើរ”
សូមជម្រាបថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងប្រព័ន្ធទឹកស្អាត និងអនាម័យនៅតាមសាលា ដើម្បីលើកកម្ពស់សុខភាពអ្នកសិក្សា ។ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខភាពសិក្សា ដោយបានរៀបចំជាសំណុំយុទ្ធសាស្ត្រនិងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សានិងសេវាកម្មសុខភាពនានា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវាសុខភាពចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន និងការផ្គត់ផ្គង់ទឹកស្អាតដល់បុគ្គលិកអប់រំនិងអ្នកសិក្សាជាដំណាក់កាលៗ ។
គោលនយោបាយជាតិស្តីពីសុខភាពសិក្សានឹងចូលរួមលើកកម្ពស់គុណភាពអប់រំ ដើម្បីឱ្យកម្ពុជាសម្រេចបានគោលដៅនៃការអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងសុខភាពស្របតាមការលូតលាស់រាងកាយនិងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បំណិនសម្រាប់បង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ និងវិធីជួយសង្គ្រោះបឋម គុណតម្លៃនិងឥរិយាបថដែលនាំឱ្យពួកគេអភិវឌ្ឍខ្លួនប្រកបដោយសុខភាពពេញលេញទាំងកាយ ទាំងប្រាជ្ញា ទាំងស្មារតី និងចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2026
អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































