អាហារសម្រន់ដែលសាកសមសម្រាប់ពេលយប់ ឬល្ងាច

ការ​ទទួល​ទាន​អាហារ​ប្រចាំថ្ងៃ​មិនមែន​ត្រឹមតែ​ជា​តម្រូវការ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ក៏ជា​ចំណែក​សំខាន់​នៃ​ការ​ថែទាំ​សុខភាព​ទាំងមូល។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ជ្រើសរើស​ប្រភេទ​អាហារ និង​ពេលវេលា​នៃ​ការ​ទទួលទាន​គឺ​មាន​ឥទ្ធិពល​ខ្លាំង ជាពិសេស​នៅ​ពេល​យប់​ឬ​ល្ងាច ដែល​រាងកាយ​ពុំ​សូវ​ត្រូវ​ការ​ថាមពល​ខ្លាំងក្លា។ បើ​ទោះបីជា​យើង​ដឹង​ថា​ការ​ទទួលទាន​ច្រើន​ជ្រុល​មុន​ពេល​ចូល​គេង​អាច​រំខាន​ដល់​ដំណេក​ក៏ដោយ ក៏​មនុស្ស​ជាច្រើន​នៅតែ​មាន​ទម្លាប់​ឃ្លាន ឬ​ចង់​ទទួលទាន​អាហារ​សម្រន់​នៅ​ពេល​យប់​ដដែល។

ដូច្នេះ តើ​យើង​គួរ​ជ្រើសរើស​អាហារ​សម្រន់​បែប​ណា ទើប​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សុខភាព ផ្តល់​អារម្មណ៍​ឆ្អែត​ល្មម និង​ជួយ​ដល់​គុណភាព​ដំណេក?

យោង​តាម​គេហទំព័រ Sleep Foundation អាហារ​សម្រន់​ពេល​ល្ងាច​ដ៏​ល្អ​បំផុត​គួរ​ជា​អាហារ​ដែល​ផ្តល់​ជាតិ​សរសៃ ងាយស្រួល​រំលាយ និង​ជួយ​ទ្រទ្រង់​ដល់​ការ​គេង​លក់​ស្កប់ស្កល់។ ក្នុង​ចំណោម​ជម្រើស​ទាំងនោះ មាន​ដូចជា ផ្លែចេក, គ្រាប់​ធញ្ញជាតិ, ផ្លែឈើ​ក្រឡុក, គ្រាប់ល្ពៅ, ផ្លែឈើ​ចម្រុះ, និង ទឹកដោះគោជូរ​ (យូហ្គើត) ដែល​សុទ្ធសឹង​ជា​អាហារ​ផ្តល់​អត្ថប្រយោជន៍​ដល់​តម្រូវការ​ពេលយប់​របស់​រាងកាយ។ ហើយខាងក្រោមនេះ យើង​នឹង​​បង្ហាញ​លម្អិត​អំពី​ជម្រើស​អាហារ​សម្រន់​ទាំងនេះ និង​គន្លឹះ​ក្នុង​ការ​ទទួលទាន​ត្រឹមត្រូវ ដើម្បី​សុខភាព​ល្អ និង​ការ​គេង​ដ៏​ប្រសើរ។

ការទទួលទានដើម្បីជំនួយការគេង ៖ ទម្លាប់ទទួលទានដែលរួមចំណែកទៅកាន់សុខភាពជាទូទៅ ចាំបាច់ត្រូវការរក្សាតុល្យភាព នៃរបបអាហារប្រចាំថ្ងៃ មិនច្រើនពេកមិនតិចពេក ជារួមគឺឆ្លើយតបនឹងតម្រូវការរាងកាយផ្ទាល់ខ្លួន ហើយដើម្បីដឹងឱ្យច្បាស់ជាក់លាក់ពីចំនួន និងប្រភេទអាហារ មានតែការទៅពិនិត្យសុខភាព និងការប្រឹក្សាជាមួយអ្នកជំនាញទេទើបអាចរកចម្លើយបាន។ យ៉ាងណាមិញការចាប់ផ្តើមនៅចំណុចជាទូទៅ គឺការរក្សាតុល្យភាពអាហារ នៅពេលមានអារម្មណ៍ថាស្រួលខ្លួននៅក្នុងចំនួនប៉ុន្មាន ហើយគួរតែកត់សម្គាល់និងរក្សាអាហារនៅក្នុងបរិមាណដដែល។

ក្នុងអាហារដែលទទួលទានត្រូវតែមានបន្លែផ្លែឈើ ការទួលទានមានភាពទៀងទាត់ មានពេលវេលាជាក់លាក់ កាត់បន្ថយអាហារដែលមានជាតិកាហ្វេអ៊ីនច្រើនពេក ជាពិសេសពេលល្ងាច ឬរសៀល។

ផ្លែចេក ៖ ការជ្រើសរើសអាហារសម្រន់នៅពេលយប់អាចជារឿងដែលពិបាកមួយ ខណៈអាហារខ្លះបានបង្កើនថាមពល និងប្រើពេលយូរក្នុងការរំលាយដែលរំខានទៅដល់គុណភាពដំណេក ដូច្នេះប្រសិនបើជៀសពុំរួចក្នុងការទទួលទាន ការជ្រើសរើសប្រភេទអាហារដែលផ្តល់នូវជាតិសសៃ និងសម្រួលដល់ការរំលាយអាហារក៏បានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យ តួយ៉ាងដូចជាផ្លែចេក ហើយការទទួលទានទៀតសោត យ៉ាងតិចបំផុត ពិសាឱ្យបានមុនចូលគេង​៣០នាទី។

ទឹកដោះគោជូរ និងគ្រាប់ធញ្ញជាតិ ៖ ការប្រើប្រាស់ទឹកដោះគោជូរ គួរជ្រើសក្នុងកម្រិតជាតិស្ករដែលមិនសូវជាខ្ពស់ពេក ឬក៏លាយជាមួយនឹងផ្លែឈើចម្រុះដូចជាផ្លែប័រជាដើម។ ហើយចំពោះគ្រាប់ធញ្ញជាតិវិញមានដូចជា គ្រាប់ល្ពៅ គ្រាប់ល្ង និងគ្រាប់ស្វាយចន្ទី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...