អង្គការ APLE គាំទ្រចំណាត់ការនិយ័តករទូរគមនាគមន៍កម្ពុជាបិទខ្ទប់គេហទំព័រអាសអាភាស

ភ្នំពេញ – កាលពីពាក់កណ្តាលខែធ្នូកន្លងទៅ និយ័តករ​ទូរគមនាគមន៍​កម្ពុជា បានសម្រេច​ធ្វើការ​បិទខ្ទប់គេហទំព័រ និង URL ចំនួនប្រាំបួនដែលបាន​​ផ្សព្វផ្សាយ​​រូបអាសអាភាសរបស់កុមារនៅលើអ៊ីនធឺណេត ។ ចំណាត់ការបិទខ្ទប់គេហទំព័រអាសអាភាសនៅកម្ពុជា ទទួលបានការសាទរយ៉ាងខ្លាំង​ពីសំណាក់​អង្គការមិន​មែនរដ្ឋាភិបាល​​ដែល​ធ្វើការងារពាក់ព័ន្ធជាមួយ​កុមារ និងអ្នកលើកកម្ពស់សិទ្ធិកុមារ ។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការ​សកម្មភាព​ដើម្បីកុមារ​ (APLE) បានមានប្រសាសន៍ថា ក្នុងនាមជាអង្គការ​ការពារ​កុមារ លោក​គាំទ្រ​យ៉ាងពេញទំហឹងចំពោះ​ចំណាត់ការ​របស់និយ័តករទូរគមនាគមន៍​កម្ពុជា ​បិទ​ខ្ទប់​គេហទំព័រ និង URL ទាំងប្រាំបួនដែលបានផ្សព្វផ្សាយ​រូបអាសអាភាស បង្កគ្រោះថ្នាក់ដល់សុវត្ថិភាព​របស់កុមារ ។

លើសពី​ចំណាក់ការនៃការ​បិទគេហទំព័រ និង URL ទាំងប្រាំបួននេះ និយ័តករទូរគមនាគមន៍​កម្ពុជា បានបញ្ជាក់ថា និយ័តករទូរគមនាគមន៍​កម្ពុជានឹងបន្តសហការជាមួយ​ក្រុមប្រឹក្សា​ជាតិកម្ពុជា​ដើម្បីកុមារ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងអស់ ដើម្បីលុបបំបាត់រាល់​គេហទំព័រ និង​យូឬអិលដែលបង្ហោះ​រូបភាព និង​វីដេអូអាសអាភាស​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ។ និយ័តករទូរគមនាគមន៍​កម្ពុជា ចាត់ទុក​សកម្មភាពនេះ ​បានជំរុញនិងបង្ក​ឱ្យ​កើតមានអាជីកវម្ម​ពេស្យាកម្ម និង​ការ​ជួញដូរមនុស្ស ព្រមទាំង​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និង​សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ។

ជាមួយ​គ្នានេះ និយ័តករទូរគមនាគមន៍​កម្ពុជា ក៏​អំពាវនាវដល់សាធារណជនឱ្យចូលរួម​រាយការណ៍ពេលឃើញគេហទំព័រ និង URL ណាមួយ​ដែលបានបង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ​មក​និយ័តករទូរគមនាគមន៍​កម្ពុជា ។

បើតាមអង្គការ APLE ពលរដ្ឋ​គ្រប់រូបត្រូវតែរាយការណ៍គ្រប់សកម្មភាពនៃការ​បំពានកុមារ ដែលការរាយការណ៍នេះ​អាចជួយលុបចោលរូបភាព សម្ភារៈរំលោភបំពានផ្លូវភេទចេញពីអ៊ីនធឺណិត ។ ការរាយការណ៍ក៏អាចជួយឱ្យកុមារទទួលបានការគាំទ្រ និងជំនួយនានាដើម្បីការពារកុមារ ជំរុញឱ្យមានការផ្តន្តាទោសជនល្មើសតាមច្បាប់ ហើយជនល្មើសកាន់តែខ្លាចរអារប្រព្រឹត្តបទល្មើស ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...