ភ្នំពេញ- ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បរិបទជំងឺកូវីដ-១៩ អត្រាចូលរៀនកុមារមត្តេយ្យសិក្សាអាយុ ៥ឆ្នាំ នៅតាមមត្តេយ្យសិក្សាសហគមន៍ និងឯកជន សម្រេចបានតែ៥៨,៥៨% តែប៉ុណ្ណោះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃចន្ទម្សិលមិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា លទ្ធផលរួមវិស័យអប់រំ យុវជន និងកីឡា រួមមាន ក្រសួងសម្រេចបានអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា ៩១.៧១% និងនៅកម្រិតសិក្សាបឋមភូមិ ៥៦,៥% លើសចំណុចដើម។ ក្នុងនោះ គ្រូបង្រៀនមានគុណវុឌ្ឍតាមស្តង់ដាជាតិក៏បានកើនឡើងលើសចំណុចដើមផងដែរ ។ សូចនាករត្រូវយកចិត្តទុកដាក់នោះគឺ អត្រាចូលរៀនកុមារមត្តេយ្យសិក្សាអាយុ ៥ឆ្នាំ សរុបមត្តេយ្យសិក្សាសហគមន៍ និងឯកជន ចំណុចដៅ ៦៣,២% ជាក់ស្ដែងកន្លងទៅសម្រេចបានតែ ៥៨,៨% ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា មូលហេតុបណ្តាលឱ្យអត្រាចូលរៀនកុមារមត្តេយ្យសិក្សានៅទាប ដោយសារនៅឆ្នាំ២០១៩-២០២០ កុមារតូចមិនបានអនុញ្ញាតិឱ្យទៅសាលា និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអត្រានេះទាបប្រៀបធៀបទៅនឹងអត្រាចូលរៀននៅបឋមសិក្សានិងមធ្យសិក្សា។ អត្រាចូលរៀនរបស់កុមារកម្រិតមត្តេយ្យសិក្សាអាយុក្រោម ៥ឆ្នាំនៅទាប ជាចំណុចដែលក្រសួងអប់រំនិងភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើកកម្ពស់បន្ត ។

គួរជម្រាបជូនថា បើតាមសន្ទរកថារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន របាយការណ៍សន្និបាតអប់រំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍រួមរបស់ក្រសួង និងតាមអនុវិស័យទាំង៧ រួមមាន ការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សានិងអប់រំបច្ចេកទេស ការអប់រំឧត្តមសិក្សា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន ព្រមទាំងការអប់រំកាយ និងកីឡា ។ លទ្ធផលសន្និបាតអប់រំនឹងក្លាយជាមូលដ្ឋានដ៏មានសារៈសំខាន់ក្នុងការពិនិត្យឡើងវិញគោលនយោបាយអប់រំ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2026
សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2026
អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































