ក្រសួងប្តេជ្ញាលើកកម្ពស់គុណភាពអប់រំតាមរយៈការពង្រឹង​សមត្ថភាពនាយកសាលាល្អ និងគ្រូបង្រៀនល្អ 

ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នាយកសាលាល្អ គ្រូបង្រៀនល្អ គឺជាកត្តាគន្លឹះដែលក្រសួងអប់រំប្ដេជ្ញាបន្តអនុវត្តការគ្រប់គ្រងសាលារៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យលើកឡើងបែបនេះ នៅក្នុងធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃចន្ទនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ន្ថែមថា ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាពចំនួន៣ រួមមាន ទី១. ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលគ្រូ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ទី២. ការលើកទឹកចិត្ត ការតម្លើងប្រាក់បៀវត្ស និងទី៣. ការអនុវត្តគន្លងអាជីព ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ការអនុវត្តគន្លងអាជីព ចែកចេញជាបីកម្រិត រួមមាន គន្លងអាជីពសម្រាប់គ្រូបង្រៀន គន្លងអាជីពសម្រាប់អ្នកគ្រប់គ្រង និងគន្លងអាជីពសម្រាប់អ្នកឯកទេស។

រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ការរៀបចំគន្លងអាជីពវិស័យអប់រំ កន្លងមកក្រសួងអប់រំបានរៀបចំការប្រឡងប្រណាំង ហើយទទួលស្គាល់គ្រូបង្រៀនល្អចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដោយបានបង្កើតពានរង្វាន់សម្ដេចតេជោ សែន សម្រាប់នាយកសាលាល្អ គ្រូបង្រៀនល្អ និងនាយកសាលាស្អាត ដើម្បីជាយុទ្ធសាស្រ្តមួយជួយលើកទឹកចិត្តឱ្យមានការប្រឡងប្រណាំងកែលម្អកម្រិតសាលារៀន ។

 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“នាយកសាលាល្អ គឺជានាយកសាលាដែលផ្ដល់ឱកាសដល់សិស្សានុសិស្សរៀន និងបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ពានរង្វាន់សម្ដេចតេជោ សែន សម្រាប់នាយកសាលាល្អ ដែលក្នុងមួយឆ្នាំរើសចំនួន ៣នាក់ សរុបរយៈពេល៧ឆ្នាំ មានចំនួន២១នាក់ នឹងបង្កើននាយកសាលាល្អចំនួន ៥នាក់ទៀត។ ទន្ទឹមគ្នានេះ គ្រូបង្រៀនល្អ ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ សរុបរយៈពេល ៧ឆ្នាំ មានចំនួន ៣៥នាក់ នឹងបង្កើនរហូតទៅដល់ ១០នាក់បន្ថែមទៀត។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា គ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ បច្ចុប្បន្នមានចំនួន២៥នាក់ នឹងបង្កើនទៅដល់ ១០នាក់បន្ថែមទៀត។ ក្នុងនោះ គ្រូបង្រៀនល្អគណិតថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ បច្ចុប្បន្នមានចំនួន ២០នាក់ នឹងបង្កើនពី៥ ទៅ១០នាក់។ ដោយឡែក នាយកសាលាស្អាត ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ បច្ចុប្បន្ន មានចំនួន២០នាក់ នឹងបង្កើនចំនួន ១០នាក់បន្ថែមទៀត។ 

តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា កន្លងមកគ្រូបង្រៀនល្អ គឺជ្រើសយកគ្រូបង្រៀនដែលជាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ប៉ុន្តែនៅកម្រិតបឋមសិក្សា គឺយើងអាចជ្រើសរើសគ្រូល្អថ្នាក់ទី៤ ដល់ថ្នាក់ទី៦ បន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ និងត្រូវគិតគូរដល់គ្រូមតេយ្យល្អផងដែរ ។ 

គួរជម្រាបជូនថា បុគ្គលិកអប់រំគ្រប់កម្រិតសរុបមានចំនួន ១១៦.៦០៣ នាក់ ស្រី ៤៦,៥ ភាគរយ ក្នុងនោះ បុគ្គលិកអប់រំនៅថ្នាក់ជាតិ ៥.០៧២ នាក់ និងថ្នាក់ក្រោមជាតិ ១១១.៥៣១ នាក់។ ទន្ទឹមគ្នានេះ គ្រូមត្តេយ្យសិក្សាសរុបមានចំនួន ៣.៦២៨ នាក់, គ្រូបឋមសិក្សា ៤៦.៧៦១ នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន៤២.៥៥៦ នាក់ (ក្នុងនោះគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយនិងកីឡា ២.៥២៤ នាក់)។ លើសពីនេះ គ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅវិទ្យាល័យ) ១៤.០០០ នាក់ គ្រូបង្រៀនកម្រិតឧត្តមបម្រើការនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ១.៦៥១ នាក់ អធិការបឋម ៤០នាក់ និងអធិការមធ្យម២៧៩ នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......