រាំមិនត្រឹមជាការកម្សាន្ត ប៉ុន្តែក៏​ជាលំហាត់ប្រាណដែលមានចម្រុះអត្ថប្រយោជន៍

មនុស្សមួយចំនួនជ្រើសរើសវិធីសាស្រ្តរាំទៅតាមរបៀបរបស់ពួកគេ ដូចជារាំតាមចង្វាក់ភ្លេងដែលត្រូវនឹងចំណូលចិត្តតាមរយៈម៉ាស៊ីនចាក់ភ្លេង ឬតាមរយៈវិទ្យុផ្សាយ។ ចំណែកមួយចំនួនទៀតចូលចិត្តរាំតាមក្បាច់ដូចជារាំញាក់ស្មារនិងដងខ្លួន ឬទៅតាមលំនាំផ្លូវការជាដើម ហើយពេលខ្លះទៀតពួកគាត់ចូលហាត់រាំតាមរយៈបណ្តុះបណ្តាលក្នុងតំបន់ដែលគាត់រស់នៅ។ មិនថាចំណូលចិត្តរបស់អ្នកគឺជាការរាំបែបណាឡើយ ឱ្យតែអ្នកអាចអនុវត្តន៍បានជាប្រចាំ សកម្មភាពទាំងនោះនឹងផ្តល់ផលវិជ្ជមានទៅកាន់សុខភាពរបស់អ្នក។

យោងតាម គេហទំព័រ verywellmind ការរាំមិនត្រឹមតែជំរុញឱ្យរាងកាយរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីក្នុងការបញ្ចេញអារម្មណ៍មកក្រៅផងដែរ ដោយហេតុថាពេលរាំជំរុញឱ្យកាឡូរីត្រូវបានដុតកម្ដៅ ថែមទាំងធ្វើឱ្យរាងកាយកាន់តែស្វាហាប់។

ជាងនោះទៅទៀត រាំត្រូវបានគេចាត់ទុកថា ជាវិធីសាស្រ្តហាត់ប្រាណប្រកបដោយភាពច្នៃប្រតិដ្ឋ និងទទួលបានអត្ថប្រយោជន៍ជាច្រើនចម្រុះផ្សេងៗគ្នា។ ទន្ទឹមគ្នានោះរាំជួយសម្រួលដល់ប្រព័ន្ធដំណើរការខួរក្បាលឱ្យមានភាពប្រសើរជាមុនផងដែរ ជាពិសេសអនុវត្តការរាំ ក្រោយពេលដែលលោកអ្នកសម្រាកពីកាតព្វកិច្ចនានា ដូចជាការចំណាយពេលជាមួយសមាជិកគ្រួសារ និងការងារដែលមានភាពតានតឹង ការគិតស្មុគស្មាញ បើពុំបានប្រើប្រាស់វិធីក្នុងការរំសាយអារម្មណ៍អវិជ្ជមានទេ នោះវានឹងនាំឱ្យមនុស្សចាប់ផ្តើមនិយាយពាក្យអវិជ្ជមានទៅកាន់ខ្លួនឯងជារឿយៗ ដូច្នេះហើយបានជាការរាំវាសំខាន់ ព្រោះវាអាចរារាំងការគិតអំពីអកប្បកិរិយាមិនល្អទាំងនោះ ជំនួសមកវិញនូវការកម្សាន្ត ហើយជួយដល់សុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។

ជាការអធិប្បាយដោយសង្ខេប សុខភាពផ្លូវចិត្តនឹងពង្រឹងបានពីការរាំមានដូចជា រក្សាចិត្តឱ្យនឹងធឹង មានការគោរពចំពោះខ្លួនឯង មានជំនាញសង្គម បង្កើនភាពរីករាយ ងាយក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ជួយឱ្យអារម្មណ៍ល្អ កាត់បន្ថយភាពឯកោរនិងភាពតានតឹង បន្ថយទម្លាប់មិនល្អ អភិវឌ្ឍន៍ការចងចាំ ការពារពីជំងឺវង្វេង និងកាត់បន្ថយភាពសៅហ្មងដែលកប់ទុកបានមួយចំនួន។

ដោយឡែកអត្ថប្រយោជន៍ពីការរាំ ចំពោះសុខភាពរាងកាយវិញគឺ ជួយសម្រួលសាច់ដុំ ឬពង្រឹងសាច់ដុំឱ្យរឹងមាំ កាត់បន្ថយអាការៈបេះដូងលោតខុសចង្វាក់ ជួយឱ្យសួតមានសុខភាពល្អ ប្រព័ន្ធសរសៃឈាមមានដំណើរការល្អ កាយសម្បទារឹងមាំ ឥរិយាបថងាយស្រួលក្នុងការផ្លាស់ប្តូរនិងមានភាពបត់បែន បង្កើនភាពរហ័សរហួន ជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយជំងឺពុកឆ្អឹង គ្រប់គ្រងទម្ងន់រាងកាយឱ្យមានតុល្យភាពស្របនឹងតម្រូវការ ថែមទាំងបង្កើនភាពអត់ធ្មត់។

មានមនុស្សមួយចំនួនខ្មាសអៀនមិនហ៊ានរាំ ហើយពិបាកក្នុងការសាកល្បង ព្រោះបារម្ភថា ខ្លាចនឹងមើលទៅមិនសមទំនង ខ្លាចគេសើចចំអកតាមរយៈស្ទិល ប្លែកៗ របស់ខ្លួន ជារួមខ្លាចកែវភ្នែកនិងការគិតរបស់អ្នកដទៃផ្តោតមកខ្លួនកំឡុងពេលរាំ។ ប៉ុន្តែអ្នកត្រូវដឹងថា ក្នុងបរិយាកាសរង្វង់រាំ កម្រនឹងមានអ្នកចាប់អារម្មណ៍មកលើអ្នកណាស់ ដោយមនុស្សម្នាក់ៗចាប់អារម្មណ៍តែការបញ្ចេញក្បាច់រាំរៀងៗខ្លួនដើម្បីជាការកម្សាន្ត ឬការហាត់។ ហើយបើអ្នកនៅតែមិនហ៊ានរាំទេ អ្នកអាចចាប់ផ្តើមដោយការរាំម្នាក់ឯង រាំក្នុងទីតាំងមានផាសុកផាព រាំជាមួយមនុស្សជិតស្និត ឬក៏ទៅរាំនៅកន្លែងដែលមានទទួលបង្ហាត់បង្រៀនដើម្បីបង្កើនទំនុកចិត្តក្នុងការរាំ និងពង្រឹងបាននូវសុខភាពល្អស្ទើរតែគ្រប់ផ្នែកនៃរាងកាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...