រដ្ឋមន្រ្តីអប់រំ ៖ «ភាសាចិន និង ជំនាញវិជ្ជាជីវៈ» ជាគំរូថ្មីលើកិច្ចសហប្រតិបត្តិការ នៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈ ក៏ ដូចជាការអប់រំ STEM

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការអប់រំ “ភាសាចិន និង ជំនាញវិជ្ជាជីវៈ” ក្នុងប្រទេសអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអភិវឌ្ឍការអប់រំ «ភាសាចិន និងជំនាញវិជ្ជាជីវៈ» ជាគំរូថ្មីលើកិច្ចសហប្រតិបត្តិការ នៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈ ក៏ ដូចជាការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាគន្លឹះក្នុងការបង្កើតកម្លាំងពលកម្មជំនាញដែលមានសមត្ថភាពខ្ពស់ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារការងារ ជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចសង្គមក្នុងតំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍការអប់រំ «ភាសាចិន និង ជំនាញវិជ្ជាជីវៈ» តាមរយៈកិច្ចសហប្រតិបត្តិការក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជា ជាមួយកម្ពុជា គឺជាគំរូថ្មីមួយលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លើយតបនឹងអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០ កម្ពុជាទទួលអត្ថប្រយោជន៍ជាច្រើនចេញពីកិច្ចសហប្រតិបត្តិការអប់រំ «ភាសាចិន និង ជំនាញវិជ្ជាជីរៈ» ជាមួយប្រទេសចិន តាមរយៈ (១) កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងយុវជន (២) ការបង្កើតមជ្ឈមណ្ឌលអប់រំរួមគ្នាលើការអភិវឌ្ឍកម្មវិធីសិក្សា (៣) ការពង្រឹងសមត្ថភាពគ្រូបង្រៀន។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា សិក្ខាសាលានេះ នឹងផ្តល់ឱកាសឱ្យយើងអាចពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស្តីពីការអភិវឌ្ឍស្តង់ដារួមគ្នាលើការអប់រំ «ភាសាចិន និង ជំនាញវិជ្ជាជីវៈ» និង ប្រព័ន្ធទទួលស្គាល់ជំនាញវិជ្ជាជីវៈ ដោយស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានវិសាលភាពទូលំទូលាយ សក្តានុពលខ្លាំងក្លា និងផ្តល់ផលជះជាវិជ្ជមានសម្រាប់មនុស្សជាតិ និងការអភិវឌ្ឍសង្គមក្នុងតំបន់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិននៃក្រសួងអប់រំប្រទេសចិន ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់ការអនុវត្តកម្មវិធីអប់រំភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា និងសូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជាវិជ្ជមានដែលកើតចេញពីកិច្ចសហប្រតិបត្តិការនេះផងដែរ ដោយជឿជាក់ថា សិក្ខាសាលានេះមិនត្រឹមតែបានរៀនសូត្រនិងចែករំលែកចំណេះដឹង និងបទពិសោធលើការងារអប់រំរវាងគ្នាប៉ុណ្ណោះទេ ថែមទាំងជាឱកាសក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបរវាងចិននិងអាស៊ាន។

គួរជំរាបជូនថា សិក្ខាសាលាស្តីពី ការអប់រំ «ភាសាចិន និង ជំនាញវិជ្ជាជីវៈ» ក្នុងប្រទេសអាស៊ាន ឆ្នាំ២០២៥ ធ្វើ​ឡើង​ក្រោមប្រធានបទ «ការបង្កើតស្តង់ដា និងការបណ្តុះធនធានទេពកោសល្យរួមគ្នា» គឺជាមាគ៌ារួមបញ្ចូលគ្នារវាងការអប់រំភាសាចិន និងការអប់រំជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សហប្រតិបត្តិការស៊ីជម្រៅ និងការអភិវឌ្ឍរួមគ្នា ក្នុងវិស័យអប់រំរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *