៣ចំណុច ជួយពង្រឹងទំនាក់ទំនងឱ្យ​កាន់តែល្អជាមួយមិត្តភក្តិ ឬដៃគូជីវិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការបង្ហាញអាកប្បកិរិយាតាមរយៈពាក្យសម្តីក្ដី កាយវិការក្ដី ដែលនាំឱ្យភាគីម្ខាងៗប៉ះពាល់ផ្លូវចិត្ត គឺដល់ពេលដែលត្រូវកាត់បន្ថយ ឬការជជែកស្វែងរកដំណោះស្រាយ។ តាមរយៈគេហទំព័រ verywellmind បានបង្ហាញគន្លឹះ៣ចំណុចក្នុងការពង្រឹងទំនាក់ទំនងដែលល្អស្រាប់ ឱ្យកាន់តែមានផាសុកភាពបន្ថែមទៀត។

១. ប្តេជ្ញាដោះស្រាយ ៖ ដើម្បីឱ្យទំនាក់ទំនងមួយដំណើរការរលូន មិនថាមិត្តជិតស្និទ្ធ ឬក៏ដៃគូជីវិត គឺត្រូវមានការប្តេជ្ញាចិត្តបង្កើនភាពរឹងមាំទាំងគ្រប់ភាគី។ ប្រសិនបើមានតែបុគ្គលម្នាក់ ឬភាគីតែម្ខាងៗ ជាអ្នកដែលមានគំនិតផ្តួចផ្តើមឡើងក្នុងការកសាង គឺជាការបង្កើតបាននូវសេចក្ដីប្រឹងប្រែងម្នាក់ឯង! ដែលចំណុចនេះបណ្តាលឱ្យកើតមានអាការស្រ្តេស មានការអាក់អន់ចិត្ត និងធ្វើឱ្យស្ថានភាពផ្លូវចិត្ត ឬក៏ថាមពលចុះខ្សោយ។ មនុស្សដែលពាក់ព័ន្ធក្នុងទំនាក់ទំនង ត្រូវតែមានការប្តេជ្ញាថែរក្សាទំនាក់ទំនង និងអនុវត្តនូវអ្វីដែលខ្លួនត្រូវធ្វើ ក៏ដូចជាក្លាយជាចំណែកនៃការដោះស្រាយបញ្ហាក្នុងទំនាក់ទំនងដែលកើតមាន ឬបញ្ហាប្រុងនឹងកើតមាន។


២. បង្ហាញនូវការពេញចិត្ត ៖ ការបង្ហាញអារម្មណ៍ ឬសេចក្ដីពេញចិត្តទៅកាន់គ្នា គឺជាបទពិសោធន៍មួយដែលនាំឱ្យសុខភាពផ្លូវចិត្តល្អប្រសើរ រួមទាំងការបង្កើនភាពស្និទ្ធស្នាលនៃទំនាក់ទំនង។ ដូច្នេះព្យាយាមរកវិធីសាស្រ្តក្នុងការបង្ហាញទៅតាមកាលៈទេសៈរៀងៗខ្លួន ដោយហេតុថា ការបង្ហាញការពេញចិត្តចំពោះគ្នាគឺជាចំណែកសំខាន់ដែលមានតួនាទីរុញច្រានទំនាក់ទំនងមានផាសុកភាព។

ការសិក្សាមួយបានឱ្យដឹងថា ការចេះបង្ហាញសេចក្ដីពេញចិត្តចំពោះដៃគូ ឬមិត្តភាព ជាកត្តាអភិវឌ្ឍន៍ទំនាក់ទំនងឱ្យទៅមុខកាន់តែប្រសើរ ហើយកាន់តែមានប្រសិទ្ធភាពទៀតនោះ គឺនៅពេលដែលបង្ហាញការពេញចិត្តទៅកាន់គ្នាដោយសុទ្ធចិត្ត។ មិនតែប៉ុណ្ណោះ ការបង្ហាញសេចក្ដីដឹងគុណអាចជាខែលការពារទំនាក់ទំនង និងកាត់បន្ថយជម្លោះផ្សេងៗ។


៣. រក្សាសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ ៖ មិនយូរ មិនឆាប់ ភាពធុញទ្រាន់ក្នុងទំនាក់ទំនងនឹងកើតមាន ដូច្នេះ គួរឆ្លុះបញ្ចាំង និងកត់ចំណាំសកម្មភាពទាំងឡាយណាដែលនាំឱ្យទំនាក់ទំនងល្អ រួចបង្កើតជាកាលវិភាគ មានម៉ោង មានពេលច្បាស់លាស់ ក្នុងការប្រើប្រាស់ពេលជាមួយគ្នា។ ក្រៅពីនោះ ស្វែងរកសកម្មភាពថ្មីៗដើម្បីធ្វើបន្ថែម មិនថាពាក់ព័ន្ធនឹងការរៀនជំនាញថ្មីៗ ឬក៏ពាក់ព័ន្ធនឹងសកម្មភាពសម្រាប់ធ្វើនៅពេលទំនេរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *