ភ្នំពេញ – ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ គេបានរកឃើញថា ករណីវ៉ាជែងមិនត្រឹមត្រូវគឺជាមូលហេតុលំដាប់ទី៣ ដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីល្បឿន និងឥរិយាបើកបរមិនគោរពសិទ្ធិអាទិភាព។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកជំទាវ មឹន មាណវី អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
បើតាមប្រសាសន៍របស់លោកជំទាវ មឹន មាណវី ការបើកបរវ៉ាជែង និងបត់មិនត្រឹមត្រូវ គឺបានបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយបង្កដល់ករណីស្លាប់ថែមទៀត ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ ដោយធ្វើបត់និងវ៉ាជែងឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ។

លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ដើម្បីឱ្យការបត់ ឬជែងប្រកបដោយសុវត្ថិភាព អ្នកបើកបរទាំងឡាយត្រូវតែមានសុជីវធម៌ និងគោរពទៅតាមច្បាប់ចរាចរណ៍ ។ មុននឹងបត់អ្នកបើកបរត្រូវក្រឡេកមើលតាមកញ្ចក់មើលក្រោយ ជាពិសេសកញ្ចក់ខាងឆ្វេង ប្រសិនបើ បត់ឆ្វេង ហើយត្រូវមើលកញ្ចក់ក្រោយ រួចមើលកញ្ចក់ខាងស្តាំ ប្រសិនបើបត់ស្តាំ ដើម្បីដឹងពីទីតាំងនិងចលនានៅខាងក្រោយ ។ ជាមួយគ្នានេះ អ្នកបើកបរត្រូវឱ្យសញ្ញាប្តូរទិសមុននឹងបត់ ដោយត្រូវមានចម្ងាយឱ្យបានគ្រប់គ្រាន់មុននឹងបត់ពីកន្លែងត្រូវបត់ ហើយត្រូវបន្ថយល្បឿន ។
– លោក ព្រហ្ម វណ្ណថា
“ប្រសិនបើគ្មានឧបសគ្គទេ យើងត្រូវអែប បើសិនត្រូវបត់ឆ្វេង យើងត្រូវអែបគំនូសបង្ហូតកណ្តាលទ្រូងផ្លូវ ហើយត្រូវបត់ឆ្វេងដោយប្រុងប្រយ័ត្ន”

ទាក់ទងនឹងការជែងវិញ លោក ព្រហ្ម វណ្ណថា បានផ្តល់ដំបូន្មានដល់អ្នកបើកបរទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ដោយប្រាកដថា ការជែងរបស់ខ្លួនមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងទៀត។
– លោក ព្រហ្ម វណ្ណថា
“ការជែងនេះទៀតសោត យើងត្រូវឃើញច្បាស់ថា តើនៅខាងមុខហ្នឹងមានឧបសគ្គ ឬគ្មានឧបសគ្គ តើយើងអាចជែងហើយ ចូលទៅក្នុងចរាចរណ៍ប្រក្រតីវិញបានដែរឬទេ នៅពេលដែលយើងជែងរួច ដោយមិនរំខានទៅដល់ចរាចរណ៍របស់អ្នកដទៃ”
ទាក់ទងនឹងការជែងនេះផងដែរ បើតាមប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ បានបញ្ជាក់ថា ប្រសិនបើគ្មានអ្នកបើកបរយានជំនិះណាមួយទៀតនៅពីក្រោយសុំជែងទេ គឺអាចសុំជែង ដោយត្រូវដឹងថា ល្បឿនសមាមាត្ររបស់យានទាំងពីរ គឺអាចជែងក្នុងរយៈចម្ងាយខ្លីបំផុត ហើយការសុំជែងនេះទៀតសោត ក៏ត្រូវតែឱ្យសញ្ញាសុំជែងតាមរយៈការប្រើភ្លើងកូដ និងហ្វាឆ្លាស់គ្នានៅពេលយប់។ ការជែងនេះ ត្រូវទុកគម្លាតពីយានមួយទៅយានមួយយ៉ាងហោចណាស ១ម៉ែត្រ នេះជាការជែងប្រកបដោយសុវត្ថិភាព។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍បានឱ្យដឹងថា នៅឆ្នាំ ២០២១កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២៦៧០លើក ដោយបណ្តាលឱ្យស្លាប់មនុស្សចំនួន ១៤៩៧នាក់ និងរបួស ៣៦១៥នាក់ ក្នុងនោះរបួសធ្ងន់ជាង ២២០០នាក់។ ទិន្នន័យក៏បានបញ្ជាក់ដែរថា មូលហេតុចម្បងៗ ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺមកពីបើកបរលើសល្បឿនកំណត់, មិនគោរពសិទ្ធអ្នកដទៃ, ការវ៉ាជែង, មិនប្រកាន់ស្តាំ, បត់ដោយមិនមានការប្រុងប្រយ័ត្ន, បើកបរដោយមានគ្រឿងស្រវឹង, កត្តាយានយន្ត និងបើកបរក្នុងស្ថានភាពងងុយ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។
ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និងរចនាក្រាហ្វិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2023
ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃចំនួន ៤៥នាក់។...
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























