បាត់ដំបង – នាព្រឹកថ្ងៃចន្ទកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងសមិទ្ធិផលនានា នៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង រួមមាន អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សាលពហុបំណង អគារអន្តេវាសិកដ្ឋាននារី ដែលអគារនីមួយៗត្រូវបានបំពាក់គ្រឿងសម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារបច្ចេកទេស ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក KARIMATA ATSUSHI តំណាងស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ នៅក្នុងវិទ្យាស្ថានគរុកោសល្យជាច្រើនរូបផងដែរ ។
គួរបញ្ជាក់ថា អគារទាំងនេះសាងសង់ឡើងក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន និងហេដ្ឋារចនាសម្ពន្ធ័ ជាច្រើនទៀត ដែលបានសាងសង់ឡើងដោយថវិការាជរដ្ឋាភិបាលកម្ពុជា រួមមាន ការជួសជុលអគារសិក្សា ក្លោងទ្វារ របង សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក ទីលានបាល់ទះ ផ្លូវបេតុង ចំណតម៉ូតូ និងរថយន្ត និងការស្តារស្រះស្តុកទឹកផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារJICA ដែលបានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងជាបន្តបន្ទាប់ ដល់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបន្តថា ជាពិសេស ក្នុងវិស័យអប់រំដែលជំនួយទាំងនោះ ចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យមានការអភិវឌ្ឍ និងរីកចំចម្រើនជាបន្តបន្ទាប់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីសង្ឃឹមថា ក្រោយពីទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្តង់ដា និងប្រកបដោយគុណភាព សោភ័ណ្ឌភាពនាពេលនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស គរុសិស្ស គរុនិស្សិត ពិតជាចូលរួមប្រើប្រាស់ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ឆ្ពោះទៅបង្កើនគុណភាព នៃការបណ្តុះបណ្តាលគរុកោសល្យឱ្យស្របតាមបរិបទនៃសតវត្សទី២១។
គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងសិមិទ្ធិផលនានានៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបង រួមមាន ១. អគាររដ្ឋបាល មានកំពស់២ជាន់ ចែកចេញជា ២៩បន្ទប់ ។ ២. អគារសិក្សា មានកម្ពស់បីជាន់ ចែកចេញជា ៣០បន្ទប់។ ៣. អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកម្ពស់ពីរជាន់ ចែកចេញជា ១០បន្ទប់។ ៤. សាលពហុបំណង កម្ពស់មួយជាន់ ចែកចេញជា ១៥បន្ទប់។ និង៥. អគារអន្តេវាសិកដ្ឋាននារី កម្ពស់បីជាន់ ចែកចេញជា ១៧បន្ទប់ ដែលអគារនីមួយៗ បំពាក់គ្រឿងសម្ភារៈនិងបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដាបច្ចេកទេស៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/04/2025
កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

































































