គារវកិច្ចលើកសំពះពេលជួបគ្នាបង្ហាញពីការគោរពខ្លួនឯង និងអ្នកដទៃ

ភ្នំពេញ – សង្គមខ្មែរកិរិយាលើកដៃប្រណម្យសំពះជម្រាបសួរ ឬការដោះមួក និងដោះស្បែកជើង​ចូល​ផ្ទះ​​អ្នកដទៃជាដើម គឺ​បង្ហាញ​ពីការ​គោរពទៅ​កាន់បុគ្គល​ ឬ​​ម្ចាស់​ផ្ទះ ។ ទន្ទឹមគ្នានោះ គេសង្កេតឃើញថា សកម្មភាពទាំងនោះជះឥទ្ធិពលវិជ្ជមានយ៉ាងច្រើនមកកាន់បុគ្គល​ផ្ទាល់ខ្លួន និងជាគំរូល្អ​ដល់កុមារ ។

លោក ឡាក់ ច័ន្ទដារ៉ា ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ បាននិយាយថា ការសំពះពេលទៅលេងផ្ទះអ្នកដទៃ ជាការគោរពដល់ម្ចាស់ផ្ទះ និង​ជា​ការគួរសមមួយបែបមនុស្ស​ជួបគ្នាដំបូង ។ ការសំពះជាសុជីវធម៌មួយដែលបង្ហាញពីអត្តសញ្ញាណនៃជាតិសាសន៍ផងដែរ ហើយ​ខ្មែរបាន​ប្រកាន់យក​យក​ការ​សំពះ​ជាការគោរពនិងគារវកិច្ចចំពោះគ្នាទៅវិញទៅមក​ ។ ការសំពះទៀតសោតខ្មែរតែងធ្វើអមដោយប្រយោគជម្រាបសួរ បានន័យថា ពាក្យសម្តីនិងកាយវិការ​ធ្វើ​ឡើង​​ព្រមគ្នាដោយការគោរព ។

លោក ឡាក់ ច័ន្ទដារ៉ា បានបញ្ជាក់បន្ថែមថា ៖

“រាល់ដងសកម្មភាពបែបនេះ ខ្ញុំតែងតែធ្វើ មិនថាទៅដល់ផ្ទះគេ ឬផ្ទះខ្លួនឯងទេ ។ សកម្មភាពទាំងនេះវាបានផ្ដល់ឥទ្ធិពលដល់ក្មេងៗ ដែលបានឃើញ​ទង្វើទាំង​អស់នេះ​ យកទៅអនុវត្តពេលគាត់ធំឡើង ឬទៅផ្ទះអ្នកដទៃ និងបន្ដរូបភាពដល់ក្មេងៗក្រោយៗទៀត”

ចំណែកលោក សុខ កែវរតនា និស្សិតបញ្ជាប់ការសិក្សាផ្នែកចិត្តវិទ្យា ក៏យល់ឃើញដែរថា រូបភាព​លើកដៃសំពះគ្នាបានបង្កើនទំនាក់ទំនងយ៉ាងជិតស្និត នៅពេល​ជួប​នរ​ណាម្នាក់ ។ ស្របគ្នានេះ ប្រសិនបើទៅផ្ទះអ្នកដទៃកិរិយាមិនសមរម្យ ដូចជា មិនដោះមួក និងមិនសំពះ អាចធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍ទើសទាល់ និងមិនអាច​បង្កើត​ភាព​ជិត​ស្និត​បានឡើយ ។ ​

លោក សុខ កែវរតនា បាននិយាយថា ៖ “កាលណាយើងផ្តល់តម្លៃឱ្យគេ នោះគេនឹងផ្តល់តម្លៃឱ្យយើងវិញ ! ពេលខ្លះទោះជាយើងធ្វើទាំងចិត្តមិនចង់ក៏ដោយ ប៉ុន្តែជាទូទៅវាតែងតែផ្តល់គុណតម្លៃ និងផលប្រយោជន៍ជានិច្ច ។

ដោយឡែក កញ្ញា គង់ ស្រីរ័ត្ន និស្សិតកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ បាននិយាយថា គារវកិច្ចគ្នាដោយលើកដៃសំពះ បានបញ្ជាក់ពី​បុគ្គ​លិក​លក្ខណៈ​ប្រពៃណី​របស់បុគ្គល​ តាមរយៈសកម្មភាពឱនលំទោននិងឱ្យតម្លៃអ្នកដទៃ ។ បន្ថែមលើនេះ វាជាការយល់ដឹងអំពីសីលធម៌រស់នៅក្នុងសង្គម ដើម្បី​ផ្តល់​តម្លៃ​ដល់​ ខ្លួន​ឯង សមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន ។

យុវជនម្នាក់ទៀត លោក ឈ្មោះ​ ហ៊ន់​ កុងហូយ​ ជានិសិ្សតកំពុងសិក្សាជំនាញវេជ្ជសាស្ត្រ បាននិយាយថា ការសំពះជម្រាប​សួរដល់ចាស់ព្រឹទ្ធាចារ្យ  លោកគ្រូអ្នកគ្រូ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជាកាយវិការគោរពដ៏សាមញ្ញបំផុត ជាពិសេសពេលដែលទៅលេង​ស្រុកកំណើត ឬចូលរួមជួបជុំសាច់ញាតិ ។

លោក ឈ្មោះ​ ហ៊ន់​ កុងហូយ​ ៖

“អ្វីដែលខ្ញុំទទួលបានមកវិញតាមរយៈសកម្មភាពលើកដៃសំពះ គឺ ផ្លូវចិត្តកាន់​តែសប្បាយរីករាយ និងជ្រះថ្លាបាន​ច្រើន ព្រោះខ្ញុំបានបង្ហាញការ​គោរព​និងក្តីស្រឡាញ់​ដោយ​​សុទ្ធចិត្ត”

សូមជម្រាបថា នៅក្នុងសង្គមខ្មែររបៀបសំពះមានច្រើនបែប ហើយកន្លងទៅប្រជាពលរដ្ឋខ្មែរ យុវជន ព្រមទាំង​សិស្ស​និស្សិត​មួយចំនួនតែងតែមាន​ការ​យល់​ច្រឡំ​​អំពី​របៀប​សំពះ តែងប្រតិបត្តិ​ឆ្គង​ពី​របៀប​សំពះ​របស់​ខ្មែរ ។ សំពះកម្ពស់ត្រឹមដើមទ្រូង សម្រាប់វ័យ ឬឋានៈស្មើគ្នា ឬមិត្តភក្តិ, សំពះកម្ពស់ត្រឹមមាត់ សម្រាប់​វ័យ​ចាស់​ជាង ឬឋានៈធំជាង ឬចៅហ្វាយនាយ, សំពះកម្ពស់ត្រឹមចុងច្រមុះ សម្រាប់សំពះមាតាបិតា ជីដូន ជីតា គ្រូបាអាចារ្យ, កម្ពស់ត្រឹមចិញ្ចើម សម្រាប់សំពះ ព្រះ​សង្ឃ ​ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ, និងសំពះកម្ពស់ត្រឹមចិញ្ចើមឡើងទៅ សម្រាប់សំពះទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួង ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...