មិនគោរពសិទ្ធិ និង​ល្មើសល្បឿន ជាកត្តាចម្បងបណ្តាល​ឱ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

យោង​តាមទិន្នន័យរបស់នាយកដ្ឋាននគរបាល​ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អំឡុងពេល៤ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៦០ករណី ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់សរុបចំនួន ៣៩នាក់ និងរបួសធ្ងន់ស្រាល​ចំនួន ៩៦នាក់ ក្នុងនោះ​មូលហេតុ​ដែលបណ្តាល​ឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺមិនគោរពសិទ្ធិ និង​ល្មើសល្បឿនកំណត់។

របាយការណ៍​​បានបង្ហាញថា មូលហេតុដែលបណ្តាល​ឱ្យ​កើតមានគ្រោះថ្នាក់ចរាចរណ៍​ទាំង៦០ករណីនោះ មាន ល្មើសល្បឿនចំនួន ២២ករណី, មិនគោរពសិទ្ធិចំនួន ២៥ករណី, មិន​ប្រកាន់ស្តាំ ៤ករណី, ជែង ៣ករណី, បត់គ្រោះថ្នាក់ ១ករណី, ស្រវឹង ៤ករណី និង​កត្តាយានយន្ត ១ករណី។

លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការ​មូលនិធិបង្ការ​របួសអាស៊ី មានប្រសាសន៍ថា តួរលេខនៃគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំនេះ គឺជា​តួលេខខ្ពស់, លោក​កត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ​២០២៤មក ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជាចាប់ផ្តើម​កើន បើធៀបនឹងឆ្នាំមុនៗ។

ជាដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​ក្នុង​អំឡុងពិធីបុណ្យធំៗម្តងៗ លោក គឹម បញ្ញា លើកតឹកចិត្ត​ឱ្យ​មានការរឹតបន្តឹងការអនុវត្តច្បាប់ ដោយថា ការ​មិន​រឹតបន្តឹងការអនុវត្ត​ច្បាប់ នឹងនាំ​ឱ្យ​ប្រជាពលរដ្ឋ​​មាន​ឥរិយាបទធ្វេសប្រហែស​នៅ​ក្នុងការ​បញ្ជាយានយន្តនៅពេល​ធ្វើដំណើរ, លោកបន្តថា ឥរិយាបទធ្វេសប្រហែសនៅក្នុងការ​បញ្ជា​យានយន្តដូចជាការបើកបរលើសល្បឿនកំណត់ ការ​ពិសារគ្រឿងស្រវឹងពេលបើកបរ ការ​មិន​ពាក់ខ្សែក្រវ៉ាត់ មិន​ពាក់មួកសុវត្ថិភាព មិន​ត្រឹម​តែបង្កគ្រោះថ្នាក់ និង​បង្ក​ផលប៉ះពាល់តែឯងប៉ុណ្ណោះទេ តែវាក៏បង្កផលប៉ះពាល់ដល់អ្នកដទៃ​ដែលធ្វើដំណើរតាមដងផ្លូវជាមួយ រហូតដល់បង្កជាសោកនាដកម្មទៅដល់ក្រុមគ្រួសារទៀត។

បន្ថែមលើនេះ បើតាម​លោក គឹម បញ្ញា អាជ្ញាធរគួរមានវិធានការបន្ថែមដូចជា​ការ​ផ្សព្វផ្សាយពីការបង្ការគ្រោះថ្នាក់ចរាចរណ៍​​នៅតាមទីវត្តអារាម អំឡុង​ពេលប្រជាពលរដ្ឋទៅចូលរួមពិធីសាសនា ការចងបដារពាក្យស្លោក ដើម្បីជាការក្រើនរំលឹក​ឱ្យបានជាប់ជាប្រចាំ។

តាម​របាយការណ៍របស់នាយកដ្ឋាននគរបាល​ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៣ ខែមេសា គ្រោះថ្នាក់ចរាចរណ៍​បាន​កើត​ឡើង​សរុបចំនួន ១៣លើក ដោយ​បណ្តាលឱ្យ​មនុស្ស ស្លាប់ ១៣នាក់ និងរងរបួស ៣០នាក់ (របួសធ្ងន់ ១៩នាក់ រងរបួសស្រាល ១១នាក់)។ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ គឺថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍​បានកើតឡើងចំនួន ១៧លើក បណ្តាលឱ្យមនុស្ស ស្លាប់ ០៨នាក់, រងរបួសសរុប ២៨នាក់ (របួសធ្ងន់ ១៤នាក់, រងរបួសស្រាល ១៤នាក់) ។ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ គឺថ្ងៃទី១៥ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើត​ឡើង​ចំនួន ១៨លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១១នាក់ របួសសរុប ២៤នាក់ (របួសធ្ងន់ ១៧នាក់, របួសស្រាល ៧នាក់) និងថ្ងៃទី៤ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំ គឺថ្ងៃទី១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍​បានកើតឡើង​សរុបចំនួន ១២លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៧នាក់ រងរបួស ១៤នាក់ (របួសធ្ងន់៩នាក់, របួសស្រាល ៥នាក់)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...