ពិធីបុណ្យអុំទូក ៖ ទីក្រុងស្អាត គ្មានសំរាម គ្មានគ្រោះថ្នាក់ចរាចរណ៍ ផ្ដើមចេញពីយើងទាំងអស់គ្នា

ពិធីបុណ្យអុំទូក គឺជាពីធីបុណ្យជាតិដ៏ធំមួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ធំ​របស់ប្រទេសកម្ពុជា ដែលទាក់ទាញប្រជាជនយ៉ាងច្រើនកុះករមកអបអរសាទរនៅតាមមាត់ទន្លេ និងទីប្រជុំជននានា។ សម្រាប់​ពិធី​បុណ្យ​អុំទូកនេះ ជា​រៀងរាល់ឆ្នាំ បញ្ហាចោលសំរាមពាសវាលពាសកាល និងគ្រោះថ្នាក់ចរាចរណ៍ ក៏​គេ​នៅ​តែមើលឃើញ​មាន​បញ្ហា ដោយសារកត្តាខ្វះការយកចិត្តទុកដាក់ និងស្មារតីចូលរួមអនុវត្តទាំងអស់គ្នា។

លោក តូច ឥនសុភា យុវជនសុឆន្ទៈស្អាត ផ្នែកទំនាក់ទំនងសាធារ​ណៈ នៃយុទ្ធនាការភ្នំពេញស្អាត លើកឡើងថា អំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក មានប្រជាជនជាច្រើនបានបង្ហាញការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ចំពោះអនាម័យសាធារណៈ ក៏ដូចជាអាកប្បកិរិយារួមចំណែកថែរក្សាបរិស្ថាន ទីធ្លាសាធារណៈ និងសោភ័ណភាពទីក្រុង តែការចោលសំរាមពាសវាលពាសកាល ក៏នៅជាបញ្ហាប្រឈមមួយដែរ ដោយសារនៅមានប្រជាជនមួយចំនួនតូច ពុំបានយល់ដឹងទូលំទូលាយពីបញ្ហាគ្រប់គ្រងសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ បញ្ហាទាំងនេះតែងកើតមានក្នុងកំឡុងពេលបុណ្យជាតិដែលនាំឱ្យមានការកើនឡើងនៃការចោលសំរាមនៅតាមទីសាធារណៈ។

លោក តូច ឥនសុភា ជាយុវជនសុឆន្ទៈស្អាត ផ្នែកទំនាក់ទំនងសាធារ​ណៈ នៃយុទ្ធនាការភ្នំពេញស្អាត

យុវជនសុឆន្ទៈស្អាត ផ្នែកទំនាក់ទំនងសាធារ​ណៈ នៃយុទ្ធនាការភ្នំពេញស្អាត បន្ថែមថា ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីទីក្រុង និងទីប្រជុំជនក្នុងប្រទេសកម្ពុជារក្សាភាពស្អាត គ្មានសំរាម គឺប្រជាជនគ្រប់រូបត្រូវមានការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងសំរាមរបស់ខ្លួន។ លោកថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានស្អាត ក៏ដូចជា ភាពជាគំរូចំពោះការគ្រប់គ្រងកាកសំណល់ ដូចជា ការចោលសំរាមឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ធុងសំរាមដែលបានកំណត់ ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចដែលប្រើបានតែមួយដង និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការថែរក្សាសោភ័ណភាព និងអនាម័យនៃទីក្រុងរបស់យើង។

«ប្រសិនបើមនុស្សគ្រប់គ្នាទទួលខុសត្រូវផ្ទាល់ខ្លួន និងលើកទឹកចិត្តអ្នកដទៃឱ្យធ្វើដូចគ្នា ក្នុងការគ្រប់គ្រងសំរាមរបស់ខ្លួន ទីក្រុងនឹងនៅតែអាចរក្សាសោភ័ណភាពស្អាតជានិច្ច»

លោក តូច ឥនសុភា បន្ថែមថា ដើម្បីលើកកម្ពស់វប្បធម៌ នៃការចោលសំរាមប្រកបដោយការទទួលខុសត្រូវ ជាពិសេសក្នុងចំណោមយុវជនកម្ពុជា គឺសាលារៀន និងអង្គការសហគមន៍ អាចដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់បរិស្ថាន និងបណ្តុះ ទម្លាប់នៃការគ្រប់គ្រងកាកសំណល់។ លើសពីនេះ ការបង្កើតឱ្យមានយុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត រួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំចែករំលែក ការអប់រំណែនាំក្នុងភាពជាម្ចាស់ការលើកាកសំណល់របស់ខ្លួន។  ជាពិសេស យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយប្រសិទ្ធភាព និងការចូលរួមរបស់កម្លាំងមានសមត្ថកិច្ចក្នុងតំបន់ ក៏ដូចជាមន្ត្រីបរិស្ថានជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ជាមួយយុទ្ធនាការដែលក្រសួងបរិស្ថានបានផ្សព្វផ្សាយ ឯកឧត្តមរំពឹងថា នៅក្នុងពិធីបុណ្យអ៉ុំទូកខាងមុខនេះ ចំនួនសំរាមនឹងមានការថយចុះ ហើយការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនឹងកាន់តែល្អប្រសើរជាងឆ្នាំមុនៗ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា ដើម្បីភាពស្អាតក្នុងទីក្រុងគ្មានសំរាម នៅឱកាសពិធីបុណ្យអុំទូក ក្រសួងបរិស្ថាន បានធ្វើការជាមួយយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការស្អាត និងភាគីពាក់ព័ន្ធ ដើម្បីអប់រំឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានដាក់ចេញការប្ដេជ្ញាចិត្ត «យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមប្រមាណ ៩លាន៦សែននាក់។ លើសពីនេះ ប្រែពីការប្ដេជ្ញាចិត្តមកការធ្វើសកម្មភាព ដោយដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានការចូលរួមពីភាគីពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ អជ្ញាធរស្រុក/ខណ្ឌ ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស គ្រូបង្រៀន រើសសំរាម ទុកដាក់ឱ្យបានត្រឹមត្រូវដើម្បីសោភ័ណភាពភូមិឋានស្អាត។

ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនោះអជ្ញាធររាជធានីភ្នំពេញ​ បានខិតខំប្រឹងប្រែងដាក់ចេញវិធានការ សម្ភារៈ និងមធ្យោបាយផ្សេងៗទៀត ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លើកកម្ពស់ទីក្រុងឱ្យស្អាត ហើយភាពស្អាតចាប់ផ្ដើមពីយើងម្នាក់ទាំងអស់គ្នារួមគ្នាទើបកម្ពុជាឆ្ពោះទៅរកភាពស្អាត។

ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍វិញ សម្រាប់​ឱកាស នៃពិធីបុណ្យអុំទូកនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមមាន ៖ ១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, ២. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ៣. មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៏សំឡេងភ្ជាប់ទំនាក់ទំនង ៤. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

៥. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ៦. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ៧. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ ៨. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ល។ និង១០. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។

ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូកនេះ អគ្គស្នងការនរគបាលជាតិ មានផែនការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់ន្ថយការកកស្ទះ រក្សាសណ្ដាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខ តាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គួរជម្រាបជូនថា ពិធីបុណ្យអុំទូក អកអំបុក និង​បណ្តែតប្រទីប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា បានបន្ថែមធុងសំរាមថ្មីចំនួន ១០០០ធុង ខណៈធុងសំរាមដែលមានស្រាប់ ប្រមាណ ៣០០០ធុង បានដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា ក៏បានត្រៀមរថយន្តដឹកសំរាមចំនួន ២០គ្រឿង និងកម្មករប្រមូល សំរាមជាង ២០០នាក់ ដាក់ពង្រាញនៅក្នុងខណ្ឌដូនពេញ ដែលជាខណ្ឌប្រាព្ធពិធីបុណ្យអុំទូក និងជាគោលដៅដែលប្រជាពលរដ្ឋសម្រុកទៅលេងកម្សាន្តផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *