មន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់

មន្រ្តីធ្វើការងារលើផ្នែកចរាចរណ៍ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលតែងតែបង្កឱ្យមានមនុស្សស្លាប់ និងរបួសជារៀងរាល់ឆ្នាំ។

ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា បើក្រឡេក​មើលពីករណីគ្រោះថ្នាក់ចរាចរណ៍​កំឡុង​នៃពិធីបុណ្យ​ភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៣ធៀបនឹងឆ្នាំ២០២២ គឺគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ពោល​គឺកើនពី៣៤ករណី ទៅដល់ ៥៨ករណី ខណៈ​អ្នកស្លាប់មានចំនួន ២២នាក់ ហើយអ្នករងរបួសទាំង កម្រិតធ្ងន់ និងកម្រិតស្រាលចំនួន ៧៩នាក់ ខណៈ​ឆ្នាំ​២០២២ គឺមានតែ៥៧នាក់ប៉ុណ្ណោះ។

ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

បើតាម​អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ករណីគ្រោះថ្នាក់ចរាចរណ៍​កាលពីឆ្នាំ២០២៣ គេ​បានរកឃើញមូលហេតុធំៗចំនួន ៣ដែលបង្កឱ្យមានគ្រោះថ្នាក់ គឺ ទី១. ការបើកបរក្នុងល្បឿនលឿន មានប្រមាណ៥២%, ទី២. ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មានប្រមាណ ១៧% និង ទី៣. ការបើកបរមិនប្រកាន់ស្ដាំ ឬបើកបញ្រ្ចាស់ទិស មានប្រមាណ ១០%។

ដូច្នេះ​ដើម្បីកាត់បន្ថយ​ករណីគ្រោះថ្នាក់ក្នុងពិធីបុណ្យភ្ជុំឆ្នាំនេះ ឧត្ដមសេនីយ៍ត្រី ថី វិសាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ទី១. កុំបើកបរក្នុងល្បឿនលឿនហួសកំណត់, ទី២. កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់, ទី៣. សូមបើកបរដោយប្រកាន់ស្ដាំជានិច្ច និងកុំបើកបរបញ្ច្រាសទិស និងទី៤. កុំបើកបរក្នុងស្ថានភាពស្រវឹង។ លើសពីនេះ សូមមានការយោគយល់អធ្យាស្រ័យខ្ពស់ ហើយប្រសិនមានគ្រោះថ្នាក់កើតឡើងសូមកុំបន្តឱ្យមានអំពើហិង្សា ដោយទុកលទ្ធភាពនេះជូនសមត្ថកិច្ចចូលដោះស្រាយ និងសម្របសម្រួលជូន។ ករណីមានបញ្ហាណាមួយកើតឡើង អាចទំនាក់ទំនងមកលេខប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺលេខ១១៧។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរ នឹងសម្រុកធ្វើដំណើរទៅស្រុកកំណើត ឬទៅកាន់គោលដៅណាមួយ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនបើកបរមិនគោរពច្បាប់ចរាចរណ៍, បើកបរមិនមានសីលធម៌, មិនមានការអធ្យាស្រ័យ នៅតែមានការបំពាន ការបើកបញ្រ្ជៀត បើកវ៉ាជែង ឬបើកបរក្នុងល្បឿនលឿនហួសកំណត់ ជាហេតុបណ្តាល​ឱ្យ​កើតមានគ្រោះថ្នាក់។

យ៉ាងណាក៏ដោយ​ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង ពលរដ្ឋ​គួរ ទី១. នៅពេល​ចរាចរណ៍មមារញឹក និងចង្អៀត គឺមិនអាចបើកលឿនតាមចិត្តនោះទេ ពោលគឺត្រូវតែគោរពឱ្យ​តម្លៃគ្នាបើកតាមគន្លង កុំបញ្រ្ជៀតតាមទំនើងចិត្ត គោរពភ្លើងសញ្ញាចរាចរណ៍ និងគោរពការបញ្ជារបស់នគរបាលចរាចរណ៍ជាដើម, ទី២. បើមានការប៉ះបន្តិចបន្តួច ត្រូវអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមក និងដោះស្រាយដោយសន្តិវិធី កុំឱ្យរឿងតូចទៅជារឿងធំ នាំឱ្យកកស្ទះទៅមុខមិនរួច។

ជាមួយគ្នានេះ ជាយោបល់របស់លោកបណ្ឌិត ប្រសិនបើប្រជាពលរដ្ឋគិតឱ្យបានទូលំទូលាយ គឺអាចប្ដូរមកធ្វើដំណើរតាមរថភ្លើង ឬរថយន្តក្រុង នឹងកាត់បន្ថយចំនួនរថយន្តច្រើន កាត់បន្ថយការកកស្ទះ។ បើប្រើរថយន្តផ្ទាល់ខ្លួន គួរគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់សង្គមខ្មែរ។

លោក គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

លោក គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា តាមការសិក្សាអង្កេតលក្ខណៈវិទ្យាសាស្ត្រ ដែលបានធ្វើនៅប្រទេសមួយចំនួន បានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅអំឡុងថ្ងៃបុណ្យទានកើតឡើង ព្រោះភាពរំជើបរំជួល ឬភាពរំភើបចិត្តជ្រុលហួស ដែលអាចប៉ះពាល់ដល់ការប្រុងប្រយ័ត្ន និងការផ្តោតអារម្មណ៍អ្នកបើកបរ នៅមុនអំឡុងថ្ងៃឈប់សម្រាក ហើយជាធម្មតាមួយថ្ងៃក្រោយពេលថ្ងៃឈប់សម្រាក គឺជាពេលវេលាមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់។

ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត របួសធ្ងន់ធ្ងរ និងពិការភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងគួរប្រកាន់ខ្ជាប់នៅស្មារតីប្រុងប្រយ័ត្ន និងការផ្តោតអារម្មណ៍លើការបើកបរដោយសុវត្ថិភាពដែលរួមមានត្រូវបើកបរតាមល្បឿនដែលច្បាប់បានកំណត់, ត្រូវរក្សាគម្លាតសុវត្ថិភាពពីយានដ៏ទៃ, ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវសម្រាប់ការធ្វើដំណើរតាមម៉ូតូ, ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចពេលបើកបរ និងរួមដំណើរតាមរថយន្ត, ត្រូវពិនិត្យយានឱ្យបានជាប្រចាំ ពិសេសកង់ ប្រព័ន្ធហ្រ្វាំង ភ្លើងបំភ្លឺ និងធុងទឹក(សម្រាប់រថយន្ត) មុនពេលមានម្រោងធ្វើដំណើរឆ្ងាយ និងត្រូវប្រាកដថាអ្នកបើកបរដ៏ទៃអាចមើលឃើញអ្នកច្បាស់នៅពេលកំពុងដើរ ឬជិះកង់ ម៉ូតូ។ លើសពីនេះ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន វ៉ា ឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលកំពុងបើកបរ។

ជាមួយគ្នានេះលោក គង់ សុវណ្ណ ក៏បានអំពាវនាឱ្យក្រសួងស្ថាប័នទទួលបន្ទុក វិស័យឯកជន អង្គការដៃគូ ស្ថាប័នសារព័ត៌មាន សិល្បករ និងអ្នកមានជំនាញធ្វើមាតិការទាក់ទាញលើបណ្តាញសង្គម ដោយផ្តោតលើការអប់រំផ្សព្វផ្សាយតាមរយៈយុទ្ធនាការ និងផ្តល់សារក្រើនរំលឹកតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមសំខាន់ៗ។ លើសពីនេះ រឹតបន្តឹងការអនុវត្តច្បាប់ ត្រូវធ្វើឱ្យបានមុន១ ឬ២សប្តាហ៍នៃពិធីបុណ្យ ហើយនៅក្នុងអំឡុងពេលបុណ្យក៏ត្រូវបន្តផ្សព្វផ្សាយសារសុវត្ថិភាពនោះរំលឹកបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *