ឯកឧត្តម សាន វឌ្ឍនា ៖ ពាក្យស្លោក “អ្នកចេះគឺជាប់” នៅតែមានតម្លៃជានិច្ច

«ពាក្យស្លោកថា “អ្នកចេះគឺជាប់” គឺនៅតែមានតម្លៃជានិច្ច ចេះតិចជាប់តិច ចេះច្រើនជាប់ច្រើន អត់ចេះអត់ជាប់ ចេះខ្លាំងបាននិទ្ទេស A»។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម សាន វឌ្ឍនា មានប្រសាសន៍ថា ការប្រឡងបាក់ឌុបមិនមែនជាការកំណត់ជោគវាសនាជីវិតនោះទេ ហើយលទ្ធផលនៃការសិក្សាក៏មិនមែនកំណត់ត្រឹមការប្រឡងបាក់ឌុបនេះដែរ។ ទន្ទឹមគ្នានេះ លទ្ធផលនៃការសិក្សាក្នុងរយៈពេល១២ឆ្នាំទាំងមូល ជាកត្តាកំណត់ជោគវាសនារបស់បុគ្គលម្នាក់ៗពេញមួយជីវិត។ ក្នុងនោះ អាចបញ្ជាក់ថា “អ្នកចេះគឺជាប់” ។ ឯកឧត្តម សាន វឌ្ឍនា បន្តថា យុវជនត្រូវដាស់តឿនខ្លួនឯង កុំប៉ងត្រឹមតែមួយជាប់ ឬត្រឹមនិទ្ទេស E មានន័យថា កុំមើលងាយសមត្ថភាពខ្លួន ត្រូវសម្លឹងឱ្យខ្ពស់ ប៉ងឱ្យខ្ពស់ យកនិទ្ទេស A ឱ្យបាន ។ ឯកឧត្តម បន្តថា ប្រសិនបើប៉ងយកនិទ្ទេស A ហើយយុវជនបែរជានៅដេកគ្រលំភួយ ឬនៅជិះម៉ូតូដើរលេងទៀតប្រហែលនិទ្ទេស E ក៏យកមិនបានផង។

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា មុនប្រឡងបេក្ខជនម្នាក់ៗគួរនាំគ្នារៀនជាក្រុម នៅតាមសាលារៀន ឬនៅតាមកន្លែងសមគួរ ដោយមួយក្រុមគួរមានគ្នា ៥ឬ៦នាក់។ លើសពីនេះ ពេលរៀនជាក្រុម គឺត្រូវចែករំលែកឯកសារ ឬកិច្ចការគ្នាទៅវិញទៅមក ហើយរៀនវាស់ស្ទង់សមត្ថភាពខ្លួនជាមួយមិត្តភក្តិ រៀនបំពេញចំណេះដឹងឱ្យគ្នាទៅវិញទៅមក និងរៀនសួរយោបល់គ្នា ថា លំហាត់នេះ ឬសំណួរនេះត្រូវឆ្លើយរបៀបណា? ត្រូវចាំថាការប្រឡងបាក់ឌុប គឺពុំមានការប្រកួតប្រជែងទេ ដូច្នេះត្រូវចេះជួយគ្នាឱ្យជាប់គ្រប់គ្នា កុំលាក់ចំណេះដឹងគ្នា។

ឯកឧត្តម សាន វឌ្ឍនា បន្តថា សិស្សានុសិស្សត្រូវរៀនដោះស្រាយវិញ្ញាសាឆ្នាំមុនៗឱ្យបានគ្រប់ឆ្នាំ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំបានបោះពុម្ពសៀវភៅកម្រងវិញ្ញាសាប្រឡងដែលធ្លាប់ចេញតាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១។ ដូច្នេះ សាកល្បងយកមករៀនធ្វើដោយខ្លួនឯង រួចប្រៀបធៀបលទ្ធផលជាមួយអត្រាកំណែដែលមាន ហើយបើធ្វើបានត្រឹម៨០% គឺសន្មតថាជាប់បាក់ឌុបហើយ។ ប្អូនៗត្រូវរៀនសង្កេតមើលរបៀបឆ្លើយដែលមានក្នុងអត្រាកំណែ ជាពិសេស គឺមុខវិជ្ជាអក្សរសាស្រ្តខ្មែរ និងមុខវិជ្ជាភាសាបរទេស។

បើតាម ឯកឧត្តម សាន វឌ្ឍនា នៅសល់មួយសប្ដាហ៍មុនប្រឡង សិស្សានុសិស្សត្រូវរៀនសង្ខេបមរៀនជាចំណុចខ្លីៗ រៀនសរសេររូបមន្ត រៀនអង្គុយរំលឹកមេរៀន ការធ្វើបែបនេះ គឺប្រៀបដូចជាការធ្វើសមាធិនិងគ្រប់គ្រងអារម្មណ៍។ ទន្ទឹមគ្នានេះ ត្រូវត្រៀមសម្ភារ និងឧបករណ៍ចាំបាច់ដែលត្រូវយកតាមខ្លួនពេលប្រឡង។ កុំភ្លេចមើលវិន័យនៃការយកឧបករណ៍ចូលតាមខ្លួនក្នុងបន្ទប់ប្រឡង។ ត្រូវចេះជ្រើសរើសប៊ិកដែលសរសេរចេញទឹកដោយមិនរអាក់រអួល តែកុំទិញប៊ិកដែលអាចហៀរទឹក ឬដាមទឹកពេលប៉ះញើសឱ្យសោះ។

អនុរដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍ថា នៅសល់៣ថ្ងៃមុនប្រឡង គឺជាពេលវេលាដែលត្រូវថែរក្សាសុខភាពជាងពេលណាៗទាំងអស់។ ប្រសិនបើមានមិត្តភក្តិណាបបួលទៅដើរលេង ឬទៅជួបជុំផឹកស៊ីត្រូវបដិសេធភ្លាម ។ ត្រូវគេងឱ្យបានគ្រប់គ្រាន់ ត្រូវផឹកទឹកឱ្យបាន៣លីត្រក្នុងមួយថ្ងៃ និងត្រូវទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់។ ចំណែក នៅសល់២ថ្ងៃមុនប្រឡង បេក្ខជនត្រូវទៅមើលឈ្មោះ លេខតុ លេខបន្ទប់នៅមណ្ឌលប្រឡង។ ត្រូវចេះរកមើលថា តើមណ្ឌលប្រឡងមានបន្ទប់ទឹកនៅកន្លែងណា? មានកន្លែងផ្ញើកង់ម៉ូតូនៅកន្លែងណា? មានកន្លែងលក់បាយទឹកនៅកន្លែងណា? ប្អូនៗដែលត្រូវមកស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់ ក៏គួរមកនៅពេលនេះដើម្បីឱ្យបានស៊ាំជាមួយកន្លែងគេង។

ឯកឧត្តម សាន វឌ្ឍនា បញ្ជាក់បន្ថែមថា នៅថ្ងៃប្រឡងមកដល់ សិស្សានុសស្សកុំភ្លេចដាក់កាតសិស្ស និងសាលាកបត្របេក្ខជនតាមខ្លួន តែកុំយកសម្ភារៈហាមឃាត់ ឬសំណៅឯកសារតាមខ្លួនឱ្យសោះ។ សូមក្រោកឱ្យបានពីព្រលឹម បើជិះម៉ូតូត្រូវពាក់មួយសុវត្ថិភាព ធ្វើដំណើរឱ្យបានប្រយ័ត្នប្រយែងបំផុត។ ស្លៀកពាក់ឱ្យបានត្រឹមត្រូវ កុំស្លៀកពាក់ខោ សំពត់ ឬអាវដែលតឹងពេក ព្រោះត្រូវអង្គុយយូរនៅក្នុងបន្ទប់ប្រឡង។ ត្រូវទទួលអាហារពេលព្រឹកឱ្យបានឆ្អែត កុំឱ្យកូរពោះពេលប្រឡង។

ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ ក៏បានអំពាវនាវដល់មាតាបិតាទាំងអស់ ត្រូវផ្តល់ការគាំទ្រផ្នែកស្មារតីនិងចិត្តសាស្រ្តដល់កូន ផ្តល់កម្លាំងចិត្តដល់កូន ផ្តល់ក្តីស្រឡាញ់ដល់កូន ព្រោះពួកគេត្រូវការកម្លាំងចិត្ត។ “ក្មួយៗ ត្រូវចងចាំថា យ៉ាងហោចណាស់មានពូម្នាក់នេះ ជាអ្នកស្រឡាញ់និងផ្តល់កម្លាំងចិត្តដល់ក្មួយៗម្នាក់ដែរ”


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។