បណ្ឌិត ឈត ប៊ុនថង ៖ ការចែកចាយព័ត៌មានប្រៀបបានអាវុធមុខពីរ បើពុំប្រយ័ត្ននឹងបណ្តាលឱ្យប៉ះពាល់ខ្លួន​​ឯងរួមទាំងកិត្តិយសជាតិ

ថ្មីៗនេះ ការចែកចាយព័ត៌មាន ក៏​ដូចជា​រឿងរ៉ាវដែលមិនល្អជាច្រើននៅលើបណ្តាញសង្គម រហូតដល់មានយុវជន និងសារធារណជនមួយចំនួនបានលើកយកករណីនេះទៅជជែក ក្នុងន័យលេងសើចផ្លែផ្កាថែមទៀត ដែលនេះ មានមតិខ្លះយល់ថា អាចបង្កឱ្យប៉ះពាល់កិត្តិយសជាតិ និងបាត់បង់ភាពទាក់ទាញពីអ្នកវិនិយោគនៅប្រទេសបណ្តាប្រទេសផ្សេងៗមកកាន់កម្ពុជា ។ សម្រាប់លោក បណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ មានប្រសាសន៍ថា នៅក្នុងបណ្តាញសង្គមប្រព័ន្ធផ្សព្វផ្សាយ គឺជាអាវុធមុខពីរ ហើយការចែកចាយព័ត៌មានក៏ប្រៀបបានជាអាវុធមុខពីរដូចគ្នាដែរ។

លោកបណ្ឌិត ប៊ុនថង មានប្រសាសន៍ថា បើសិនជាយើងចែកចាយព័ត៌មានល្អៗ ដែលមានដូចជានិយាយទាក់ទងនឹងគ្រោះធម្មជាតិ ឬក៏ចែករំលែកនៅចំណេះដឹងទូទៅ ឬពាក់ព័ន្ធនឹងសុខភាពជាដើម ពោលគឺការចែកចាយព័ត៌មានទាំងឡាយណាដែលជាប្រភេទខ្លឹមសារមានបង្កប់នូវភាពវិជ្ជមាន វាជាកត្តានាំឱ្យយើងអាចទទួលឬផ្តល់ អត្ថប្រយោជន៍ទាំងខ្លួនយើងផ្ទាល់ ព្រមទាំងសង្គមដែរ។

បើក្រឡេកទៅមើល ជ្រុងនៃការចែកចាយព័ត៌មានមិនល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិញ លោក​​​​​​បណ្ឌិ​​​​​​ត ​​​​​​​ឈត ប៊ុ​​​​​​​​​​​​​នថង ផ្តល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោបល់ថា បើសិនជាយើង​ ចែករំលែកព័ត៌មានមិនល្អច្រើន ដូចជា ព័ត៌មានអសកម្មនៅក្នុងសង្គម ផលប៉ះពាល់ជាពិសេសនោះគឺ កុមារ និងយុវជន អាចទទួលអារម្មណ៍មួយ ដែលមានភាពដិតដាមនូវព័ត៌មានមិនល្អ ហើយចំណុចមួយទៀតគឺ ព័ត៌មានមិនល្អ ក៏អាចធ្វើឱ្យបរទេស គេមើលមកខ្មែរយើង ឃើញសុទ្ធតែរឿងមិនល្អកើតឡើងនៅក្នុងសង្គម ដែលជំរុញឱ្យពួកគាត់មានភាពភ័យខ្លាច មិនហ៊ានសូម្បីមកទស្សនាស្រុករបស់យើង ក៏ដូចជាមិនហ៊ានវិនិយោគជាដើម។

អញ្ចឹងគួរតែប្រយ័ត្នប្រយែង ​​​​​​​​​​​​​​​​​​​​​​​ព័ត៌មានមិនល្អពីកម្ពុជា ពីសង្គមខ្មែរនឹងរីកដុះដាល វាធ្វើឱ្យគេគិតថាខ្មែរយើង សុទ្ធតែរឿងមិនល្អ រឿងអត់ប្រយោជន៍ រឿងដែលធ្វើឱ្យគេភ័យខ្លាច គេមិនហ៊ានមកទស្សនា ឬក៏បណ្តាក់ទុននៅលើប្រទេសយើងជាដើម

លោក បណ្ឌិត ឈត ប៊ុនថង

យ៉ាងណាក៏ដោយ​បើតាម​លោកបណ្ឌិ​​​​​​​ត ឈត ប៊ុនថង​​​​​​​​​​ យើងគួរ​​​​​​​​​​​​ចែករំលែកព័ត៌មាន ដែលបង្កប់នូវអត្ថប្រយោជន៍ ដូចជា ​​​​​​​​​ទាក់ទងនឹងចំណេះដឹង ភាសាបរទេស អំពីវប្បធម៌ ជំនាញផ្សេងៗ ឬក៏បទពិសោធន៍ក្នុងការដោះស្រាយបញ្ហា ការប្រកបមុខរបរ និងការដាំដុះជាដើម។ ក្រោយពេលដែលចែករំលែកប្រធានបទទាំងអស់នេះហើយ នោះអ្នកដែលចែកចាយនឹងទទួលបាននូវការគោរព កោតសរសើរ និងការដឹងគុណរាល់សេចក្ដីល្អដែលបានចែកចាយ។ ដោយឡែកបើនិយាយអំពីអ្នកដែលទទួលផលពីការចែករំលែករបស់យើងវិញ គឺជួយឱ្យពួកគាត់ដែលកំពុងត្រូវការចំណេះជំនាញទាំងនោះ មានភាពរីកចម្រើនជាងមុន មិនថា គ្រួសារ ឬសហគមន៍ រួមទាំងប្រទេសជាតិទាំងមូលផងដែរ។

បន្ថែមពីនោះ លោកបណ្ឌិ​​​​​​​ត ឈត ប៊ុនថង ក៏សំណូមពរឱ្យដល់យុវជន ឬក៏សាធារណៈជនទូទៅក្ដី គួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រតែផ្សាយបន្ថែមទៀត អំពីប្រយោជន៍នៃការប្រើប្រាស់ និងហានិភ័យក្នុងការប្រើប្រាស់បណ្តាញសង្គម អំពីរបៀបប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងការទាញអត្ថប្រយោជន៍ចំពោះខ្លួនឯង សហគមន៍ និងប្រទេសជាតិ។ ហើយនឹងប្រើប្រាស់បណ្តាញសង្គមបែបណាកុំឱ្យខ្ជះខ្ជាយពេលវេលា និងបញ្ចៀសខ្លួនពីការក្លាយជាជនរងគ្រោះ ឬនាំឱ្យប្រទេសយើងរងគ្រោះ ដោយសារការនាំគ្នាលេងសើច ឬក៏ប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវមិនត្រឹមត្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...