អតីតសិស្សនិទ្ទេស A បង្ហាញកំហុសតូចៗដែលអាចប៉ះពាល់ដល់ការធ្វើលំហាត់គណិតវិទ្យាពេលប្រឡងបាក់ឌុប

រយៈពេល២ថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាពេលវេលាមួយដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្សដែលបានចំណាយពេលសិក្សាអស់រយៈពេល១២ឆ្នាំ។ ទន្ទឹមគ្នានេះ នៅក្នុងថ្ងៃប្រឡងបេក្ខជនមួយចំនួនអាចមើលរំលងកំហុសតូចៗដែលអាចប៉ះពាល់ដល់ដំណើរការនៃការប្រឡង។

កញ្ញា លុយ សុភី ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ នៃវិទ្យាល័យហ៊ុនសែនគរ ខេត្តកំពង់ចាម បច្ចុប្បន្នជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានស៊ីអ៊ីអូ និងជាប្រធានកម្មវិធីអ្នកបន្តវេន បាននិយាយថា កំហុសតូចៗដែលបេក្ខជនមើលរំលង ហើយអាចប៉ះពាល់ដល់ដំណើរការនៃការប្រឡងបាក់ឌុប ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា រួមមាន ការគ្រប់គ្រងស្មារតីមិនបានល្អ កត់ប្រធានខុស ធ្វើលំហាត់តាមលំដាប់លំដោយ ធ្វើលំហាត់រំលងលេខរៀង ធ្វើហើយមិនបានផ្ទៀងផ្ទាត់ និងមិនចេះមិនធ្វើទាល់តែសោះ។

ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប

អតីតសិស្សនិទ្ទេស A បន្ថែមថា ដើម្បីដោះស្រាយបញ្ហាកំហុសតូចៗនៅក្នុងការប្រឡងទាំងនេះ យើងអាចអនុវត្តដូចជា ទី១. ព្យាយាមគ្រប់គ្រងស្មារតីឱ្យបានល្អមុននឹងចាប់ផ្តើមធ្វើវិញ្ញាសា កុំធ្វើទាំងអារម្មណ៍អត់មូល ឬភ័យខ្លាច, ទី២. មុននឹងធ្វើត្រូវផ្ទៀងផ្ទាត់ម្តងហើយម្តងទៀតយ៉ាងហោចណាស់៣ដងឱ្យប្រាកដថាប្រធានបទត្រូវហើយចាំធ្វើ, ទី៣. ចេះរម៉ាំងណាធ្វើរម៉ាំងនោះមុន កុំឱ្យខាតពេលរវល់តែចំណាយពេលគិតលើលំហាត់អត់ចេះ, ទី៤. នៅសល់ពេលដាច់ខាតត្រូវផ្ទៀងផ្ទាត់ជៀសវាងខុសកន្លែងណាមួយ ឬក៏រំលងលើរម៉ាំងណាមួយ ឬគិតលេខខុស និងកត់ប្រធានខុសជាដើម និង ទី៥. ចេះតិចក៏ដោយ ច្រើនក៏ដោយ ត្រូវព្យាយាមធ្វើឱ្យបានគ្រប់រម៉ាំង ធ្វើអស់អាចបានពិន្ទុខ្លះៗ ប្រសើរជាងទុកចោលមិនសរសេរអ្វីសោះ។

តាមបទពិសោធន៍របស់ កញ្ញា លុយ សុភី ដើម្បីអាចប្រឡងបាក់ឌុបជាប់ ឬទទួលបាននិទ្ទេសល្អ សិស្សានុសិស្សត្រូវអនុវត្ត រួមមាន ទី១. រៀនឱ្យបានគ្រប់ជ្រុងជ្រោយ គ្រប់មុខវិជ្ជាទាំងអស់ ទី២. មានក្បួនរៀនច្បាប់ ២០/៨០ គឺរៀនជាមួយគ្រូ ២០% ស្វ័យសិក្សាខ្លួនឯង៨០% ទី៣. រក្សាសុខភាពឱ្យបានល្អជានិច្ច ទី៤.ចេះគ្រប់គ្រងស្មារតី កុំឱ្យស្មារតីគ្រប់គ្រងបានពេលប្រឡង ទី៥. មានអ្នកលើកទឹកចិត្តច្រើន ជឿជាក់ថាយើងអាចធ្វើបាន ផ្គួបផ្សំជាមួយការជឿជាក់លើខ្លួនឯងផងដែរ ទី៦. ព្យាយាមឱ្យអស់ពីសមត្ថភាព ទោះមុខវិជ្ជាខ្លះចេះតិចក៏ដោយ ច្រើនក៏ដោយ តែព្យាយាមធ្វើឱ្យអស់ ជាពិសេសមុខវិជ្ជាអង់គ្លេស ដែលសិស្សានុសិស្សភាគច្រើនមើលរំលងមិនសូវខ្វាយខ្វល់។

សិស្សបាក់ឌុប

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ ក៏បានផ្តល់ដំបូន្មានសម្រាប់បេក្ខជនជិតដល់ពេលប្រឡងបាក់ឌុប គួរត្រៀមខ្លួន ដូចជា ៖

ទី១. សុខភាព (ផ្លូវចិត្តនិងផ្លូវកាយ)៖ សល់ប៉ុន្មានថ្ងៃទៀតសមរភូមិទឹកប៊ិកក៏ឈានមកដល់ ការខិតខំរៀនជារឿងសំខាន់ហើយ តែអ្វីដែលរឹតតែសំខាន់នោះគឺសុខភាព ទោះប្អូនៗចេះប៉ុនណាក៏ដោយ កុំថាឡើយនិទ្ទេស A សូម្បីតែមួយជាប់ក៏យកមិនបានផង បើសុខភាពមិនល្អ ពិសេសការចូលរូមកម្មវិធីផ្សេង ហាមញ៉ាំគ្រឿងស្រវឹងព្រោះវាអាចធ្វើឲ្យយើងខ្សោយការចងចាំ ។ មួយវិញទៀតសុខភាពផ្លូវចិត្តក៏ដូចគ្នាដែរ ថែរក្សាឱ្យបានល្អ រឿងណាមិនល្អសម្រាប់ខួរក្បាលយើងកុំគិតអី ទម្លាក់ចោលឱ្យអស់រឿងណាគិតហើយឈឺក្បាលប៉ះពាល់អំឡុងពេលត្រៀមបាក់ឌុប។

ទី២. ត្រូវដឹងមណ្ឌលប្រឡង ៖ ត្រូវស្គាល់មណ្ឌលនៅកន្លែងណា ដើម្បីងាយស្រួលដល់ថ្ងៃប្រឡងមិនបាច់ពិបាកជិះរក។

ទី៣. ត្រូវត្រៀមសម្ភារៈឱ្យបានគ្រប់គ្រាន់ ៖ បន្ទាត់ ប៉ារ៉ាបូល អ៊ីពែបូល អេលីប ប៊ិក កាបូបថ្លា នាឡិកា កាតសិស្ស ថ្នាំសង្កូវ ប្រេងខ្យល់ ប្រេងកូឡា អ្នកជូនទៅប្រឡង យានជំនិះ សម្លៀកបំពាក់ ស្បែកជើង សំណៅឯកសាយកទៅតាមដើម្បីរំឮកមេរៀន ពិសេសត្រៀមថវិកាឱ្យបានគ្រប់គ្រាន់។

ទី៤. ត្រូវដឹងបំរាមក្នុងការប្រឡង ៖ គេឱ្យធ្វើអ្វីខ្លះ និងហាមមិនឱ្យធ្វើអ្វីខ្លះ ? រក្សាការធ្វើវិញ្ញាសា មើលសំណួរ ទន្ទេញមេរៀន ធ្វើលំហាត់ រំឮកមេរៀន ដដែល មិនច្បាស់ត្រង់ណាព្យាយាមធ្វើឱ្យចាំ ឱ្យចេះឱ្យយល់ កុំពន្យាពេលតទៅទៀត ព្រោះយើងគ្មានពេលវេលាច្រើនទៀតទេ ខ្វះអ្វីបំពេញបន្ថែមឱ្យបានរួចរាល់។

ទី៥. រក្សាសុវត្ថិភាពឱ្យបានល្អ ៖ ធ្វើដំណើរទៅណាមកណា ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ការងារចាំបាច់ចាំចេញទៅក្រៅ បើមិនមានការចាំបាច់ទេកុំធ្វើដំណើរអី។

ទី៦. ត្រៀមចិត្ត តាំងចិត្តខិតខំឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានល្អបំផុត ៖ បើយើងមានការត្រៀមខ្លួនរួចរាល់ យើងជោគជ័យ ៧០%ទៅ៨០% បាត់ទៅហើយ។ លើសពីនេះ គិតវិជ្ជមាន និយាយវិជ្ជមាន សេពគប់មនុស្សវិជ្ជមាន ពេលមានបញ្ហាត្រូវរកអ្នកប្រឹក្សាយោបល់ ឬស្តាប់វីដេអូ លើកទឹកចិត្ត។

កញ្ញា លុយ សុភី ក៏បានលើកទឹកចិត្តទៅកាន់ប្អូនៗជាបេក្ខជនត្រៀមប្រឡងខាងមុខនេះ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ១២ឆ្នាំបញ្ចប់ត្រឹម២ថ្ងៃ គួរតែបញ្ចប់ទៅដោយស្នាមញញឹមយកសញ្ញាបត្រមួយសន្លឹកពោរពេញទៅដោយកម្លាំងញើសឈាម ពុកម៉ែ ជូនទៅកាន់អ្នកមានគុណបាន ព្រោះគេអាចធ្វើបាន យើងក៏អាចធ្វើបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...