ការស្ទង់មតិ ៖ ប្រសិនបើបារីឡើងថ្លៃ១ម៉ឺនរៀលបន្ថែម អ្នកជក់បារី ៧៦% នឹងកាត់បន្ថយ ឬឈប់ជក់

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ថ្លៃបារី និងឥរិយាបទអ្នកប្រើប្រាស់បារីចំពោះការប្រែប្រួលថ្លៃ កាលពីពេលថ្ងៃពុធ (៣០ កក្កដា) លោកបណ្ឌិត គី សេវីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ដើម្បីឱ្យពលរដ្ឋឈប់ជក់បារី លុះត្រាមានការបន្ថែមតម្លៃ១ម៉ឺនរៀលលើតម្លៃបច្ចុប្បន្ន។

បណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា តាមរយៈការសិក្សាលើទស្សនៈអ្នកជក់បារីជិត៥០០នាក់ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប បានគាំទ្ររហូតជាង៨០% ក្នុងការតម្លើងអាករពិសេសលើបារី ពោលគឺពេលបារីឡើងថ្លៃ អ្នកជក់បារី ៥២% នឹងជក់តិចជាងមុន ហើយ២៣% នឹងឈប់ជក់ ដែលធ្វើឱ្យសុខភាពអ្នកជក់បារីប្រសើរជាងមុន រីឯការចំណាយលើការព្យាបាលជំងឺដែលបង្កដោយការជក់បារីក៏ថយចុះដែរ។ លើសពីនេះ រដ្ឋាភិបាលនឹងចំណាយតិចទៅលើ ប.ស.ស បើប្រជាជនមានសុខភាពល្អជាងមុន។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា​ តាមរយៈការចុះសម្ភាសន៍ផ្ទាល់ បង្ហាញថា អ្នកជក់បារីអាចទទួលយកបានប្រសិនតម្លៃបារីមួយកញ្ចប់មានតម្លៃជាមធ្យម ៤៤០០រៀល ប៉ុន្តែប្រសិនបើបារីឡើងថ្លៃ១ម៉ឺនរៀលបន្ថែមទៀត នោះពួកគាត់នឹងបន្ថយការជក់បារី។ បណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា ប្រសិនធ្វើឱ្យបារីឡើងថ្លៃ ពួកគាត់នឹងបន្ថយការជក់ និងឈប់ជក់រហូតដល់ ៧៦% ដែលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការប្រទេសដែលគ្មានផ្សែងបារី។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្ដាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ហើយ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យ​ខាតបង់ថវិកា ៦៤៩លានដុល្លារ ដែលស្មើនឹង ៣% នៃ GDP របស់កម្ពុជា។

នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លើកឡើងថា ការតម្លើងអាករពិសេសលើផលិតផលថ្នាំជក់ នឹងនាំឱ្យការស្លាប់ និងជំងឺថយចុះ ហើយចំណូលពន្ធកើនឡើង។

យោង​តាម​របាយការណ៍​របស់អង្គការ​សុខភាពពិភពលោក កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានបន្ទុកពន្ធសរុបលើបារីទាបជាងគេ ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ាន ដោយ​មានត្រឹមតែ ២៥%នៃថ្លៃលក់រាយ បើធៀបនឹងប្រទេសថៃ៨១% សិង្ហបុរី៧១% ប៊្រុយណេ៦២% ហើយកម្ពុជាក៏នៅឆ្ងាយពីអត្រាដែលផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក ឱ្យយកពន្ធយ៉ាងតិច ៧៥% នៃថ្លៃលក់រាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *