នៅក្នុងកម្មវិធី TEDxRUPP កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហោ ប៊ុនឡេង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យកម្ពុជា បានលើកឡើងថា ជាការមើលឃើញរបស់លោក បច្ចុប្បន្ននេះ កាលដែលសិស្សរៀនមិនពូកែ គឺបណ្តាលមកពី ពួកគេមិនបានដឹងនូវវិធីសាស្រ្តដើម្បីរៀនឱ្យពូកែ, លោកសាស្រ្តាចារ្យថា ការដឹងពីរបៀបរៀន ជាការបង្ហាញឱ្យឃើញពីភាពវៃឆ្លាត នៃការសិក្សា។
ហេតុអ្វីបានជាអ្នករៀនមួយចំនួនមានបញ្ហាក្នុងការសិក្សា?
តាមការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ ប៊ុនឡេង លោករកឃើញថា វាអាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា រៀនមិនចប់ រៀនមិនជក់ រៀនមិនចេះ រៀនមិនយល់ រៀនមិនចាំ រៀនយកទៅធ្វើអ្វីមិនបាន និងរៀនមិនបានលទ្ធផលជាដើម ដែលបញ្ហាទាំងនេះអាចមកពីការខ្វះនូវវិធីសាស្រ្តរៀនសូត្រ។ លោកបន្តថា អ្នករៀនត្រូវចាត់ទុកការសិក្សាជាកតាព្វកិច្ច មិនមែនគ្រាន់តែជាភារកិច្ចនោះទេ មានន័យថា កើតមកជាមនុស្ស គឺត្រូវតែរៀនជាចាំបាច់។
លោកបណ្ឌិត ហោ ប៊ុនឡេង
“វាមិនចម្លែកពេកទេដែលយើងរៀនមិនចេះ ប៉ុន្តែវារឿងដែលចម្លែកប្រសិនបើមិនរកវិធីសាស្រ្តរៀនឱ្យចេះ”

លោកសាស្រ្តាចារ្យ ហោ ប៊ុនឡេង បន្តថា ការសិក្សាក៏ត្រូវកំណត់សកម្មភាពសំខាន់ៗដូចជា ការរៀនឱ្យមានសមត្ថភាពពិតប្រាកដ ព្រោះពេលដែលត្រូវធ្វើការងារ គឺទាមទារនូវសមត្ថភាពជាចម្បងក្នុងការបំពេញភារកិច្ច ដោយចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ ទន្ទឹមគ្នានោះក៏ត្រូវតែរៀនអ្វីមួយឱ្យក្លាយទៅជាអាជីពផងដែរ ចំណុចនេះបានន័យថា មិនមែនគ្រាន់តែរៀនត្រឹមតែកម្រិតមធ្យមសិក្សាទុតិយភូមិម៉ុណ្ណោះទេ គឺត្រូវរៀននៅបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត និងក្រោយបណ្ឌិត។ល។ ចំណុចមួយវិញទៀត គឺធ្វើឱ្យការសិក្សា ក្លាយជាការកម្សាន្ត ដោយការស្គាល់ពីចំណង់ចំណូលចិត្ត។ ហើយការរៀននៅសម័យបច្ចុប្បន្ន គឺទាមទារឱ្យរៀនភាសារអង់គ្លេស និងការប្រើប្រាស់កុំព្យូទ័រផងដែរ ដើម្បីជាគន្លឹះក្នុងការរក្សាទំនាក់ទំនង និងបង្កើតការប្រាស្រ័យទាក់ទងឱ្យមានភាពទូលាយជាងមុន។
លោកបណ្ឌិត ហោ ប៊ុនឡេង
“ជាអ្នករៀនគឺត្រូវតែរៀនមួយជីវិត ពីព្រោះ ទោះចង់ ឬមិនចង់ យើងរស់នៅក្នុងភពផែនដីនេះ ជាធម្មជាតិមានការវិវឌ្ឍន៍ និងការផ្លាស់ប្តូរដោយឥតព្រៀងទុក”
លោកសាស្រ្តាចារ្យបន្តថា អ្វីដែលយើងរៀនសព្វថ្ងៃនេះគឺមិនចេះរីងស្ងួតឡើយ ហើយអ្វីដែលមនុស្សចេះកន្លងមកក៏វាមិនដែលគ្រប់គ្រាន់ដែរ ចំណែករាល់លទ្ធផលដែលមនុស្សទទួលបានក៏វាកម្រស្កប់ស្កល់ដែរ។ ហេតុដូច្នេះហើយ ទើបតម្រូវឱ្យមនុស្សទាំងអស់គ្នា ត្រូវជ្រើសយកការរៀនពេញមួយជីវិត។

ជាមួយគ្នានេះ លោកសាស្រ្តារ្យបានផ្តល់ដំបូន្មានថា មុននឹងចាប់ផ្តើមធ្វើអ្វីមួយ ជាពិសេស ការសិក្សា មនុស្សត្រូវចេះកំណត់នូវគោលដៅ, សមត្ថភាព កំណត់ពីកម្រិតនៃការសិក្សា កំណត់គុណភាព រៀបចំផែនការ និងលទ្ធផលរំពឹងទុក។ ហើយនៅពេលយកផែនការទៅអនុវត្តន៍ ត្រូវមានសំណួរចោទបីចំណុចសិនដូចជា តើអ្វីដែលខ្ញុំរៀនវាត្រឹមត្រូវដែរឬទេ? តើអ្វីដែលខ្ញុំរៀនវាមានវឌ្ឍនភាពដែរ ឬទេ? ហើយអ្វីដែលខ្ញុំរៀនមានប្រសិទ្ធភាពយ៉ាងដូចម្តេច? លោកសាស្រ្តាចារ្យបញ្ជាក់ថា សំណួរទាំងនេះគឺដើម្បីវាស់វែងនូវសកម្មភាព និងផែនការសិក្សា៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...
សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2023
សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...





























