ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រខ្មែរ វិទ្យាសាស្ត្រនយោបាយ គណិតវិទ្យាអនុវត្តន៍ និង គ្រប់គ្រង ។ អាហារូបករណ៍ផ្ដល់ជូនវេនសិក្សា សៅរ៍-អាទិត្យ នៅទីតាំងគ្រឹះស្ថានសិក្សាដែលមានទីតាំងនៅបណ្ដោយផ្លូវ២៧១ អគារ៣៥A ភូមិអូរបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំអាហារូបករណ៍ ជាបេក្ខជនទូទាំងប្រទេសដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល, មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ គោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហារូបករណ៍ និង សាកលវិទ្យាល័យ។ ជាមួយគ្នានេះ បេក្ខជនដែលស្នើពាក្យអាហារូបករណ៍ តម្រូវឱ្យដាក់ពាក្យស្នើសុំជាមួយគណៈកម្មាធិការអាហារូបករណ៍ ដោយបំពេញព័ត៌មានតាមរយៈ https://reg.amt.live/web/signup និងភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនរួមមាន៖ រូបថត៤x៦ មួយច្បាប់, វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ១ច្បាប់, ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្ដីថតចម្លងសំបុត្របញ្ជាក់កំណើតមួយច្បាប់ និងច្បាប់ចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅមួយច្បាប់ (គួរបញ្ជាក់ថា ឯកសារភ្ជាប់ទាំងអស់សូម Covert ទៅជា File.JPG)។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ការិយាល័យអាហារូបករណ៍ មានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ណទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃច័ន្ទ-សុក្រ ម៉ោង៨ព្រឹក-៥ល្ងាច។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៕































