លោក ម៉ន ពិសិដ្ឋ ៖ ជំនះរៀនជំនាញដែលខ្លួនស្រឡាញ់ ខំប្រឹងអភិវឌ្ឍសមត្ថភាពដើម្បីជាគម្រូដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ- ក្រោយប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ យុវជន​ ម៉ន ពិសិដ្ឋ បានសម្រេចចិត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ, នៅក្នុងឆ្នាំ២០២១ យុវជន​​មក​ពី​ខេត្ត​រតនគិរី​រូបនេះ បានប្រឡងជាប់អាហារូបករណ៍ចំនួនបីសាកលវិទ្យាល័យ ប៉ុន្តែគេ​បែរជា​បោះបង់ចោល ហើយ​ទៅ​សិក្សា​បង់ថ្លៃ​នៅ​វិទ្យា​ស្ថាន​គោល​នយោបាយ​សាធារណៈ (IISPP) នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ ក្រោយ​ពី​រកឃើញថា នេះជា​ជំនាញ​ដែលខ្លួនស្រឡាញ់។

ពិសិដ្ឋ បញ្ជាក់ថា បញ្ហាប្រឈមរបស់សិស្សនៅតាមខេត្តដូចជា​រូបគេផ្ទាល់​តែង​ជួបប្រទះ គឺការទទួលព័ត៌មាន ឬឱកាសថ្មីៗដែលខាងសាលាផ្ដល់ឱ្យ ។ លើសពីនេះ ការប្រើប្រាស់ភាសាអង់គ្លេស កុំព្យូទ័រ ជាកត្តាមួយសំខាន់ ដោយសារសិស្សដែលនៅតាមទីជនបទ គឺពិបាកប្រើប្រាស់ភាសាអង់គ្លេស កុំព្យូទ័រ ព្រោះការបន្តការសិក្សានៅសាកលវិទ្យាល័យ គឺជាកត្តាចម្បងក្នុងការស្រាវជ្រាវឯកសារ ប្រើប្រាស់អ៊ីនធឺណិត។ ក្នុងនោះ កត្តាជីវភាព ឪពុកម្ដាយជាកសិករ ធ្វើស្រែចម្ការ ដែលមិនអាចមានលទ្ធភាពផ្គត់ផ្គង់កូនឱ្យមករៀនបានផងដែរ។

សម្រាប់ ពិសិដ្ឋ អំឡុងពេលសិក្សានៅ​ទីក្រុង​នេះ បើទោះ​បីជា​ខ្លួន​រៀន​ជំនាញ​ដែល​បង់ប្រាក់ក្តី ប៉ុន្តែវា​ជា​ជំនាញ​ដែលខ្លួនស្រឡាញ់ ហើយ​ម្យ៉ាង​នៅទីនេះ ខ្លួន​មានឱកាស​ជាច្រើន​ដើម្បី​ស្វែង​រក​ចំណូល​ផ្គត់ផ្គង់ថ្លៃសិក្សា ក្រៅ​ពី​ការ​ជួយ​គាំទ្រ​ពី​ក្រុមគ្រួសារ​ដូចជា ការ​​ចូលរួមសកម្មភាពសង្គម ការ​ចូលរួមការងារស្ម័គ្រចិត្ត ​ចូលរួមប្រកួត​​ការតស៊ូមតិ ការនិយាយជាសាធារណៈ និងហាត់ការងារជាដើម។

  យុវជន ម៉ន ពិសិដ្ឋ

“ខ្ញុំចង់លើកទឹកចិត្តសិស្សដែលមិនទទួលបានអាហារូបករណ៍លើជំនាញដែលខ្លួនចង់រៀន ត្រូវប្ដេជ្ញាចិត្តរៀនឱ្យបាន អាចរៀនបណ្ដើរ ធ្វើការបណ្ដើរ ឬមានការផ្ដល់កម្លាំងចិត្តពីគ្រួសារ នោះនឹងជំរុញឱ្យបញ្ចប់ការសិក្សាដោយរលូន”

យ៉ាងណាក៏ដោយ​ យុវជន ម៉ន ពិសិដ្ឋ​ បានប្តេជ្ញាថា នៅពេលដែលរូបគេរៀនចប់ គេ​នឹងផ្ដល់ជាឥទ្ធិពលវិជ្ជមានមួយចំនួនទៅដល់យុវជនជំនាន់ក្រោយ ជាពិសេសក្នុងខេត្តរតនៈគិរី អំពីសារៈសំខាន់នៃការអប់រំ ដើម្បីជួយឱ្យសហគមន៍មានភាពរីកចម្រើន។

លោក ម៉ន ពិសិដ្ឋ

“ខ្ញុំចង់ធ្វើជាគំរូល្អដល់យុវជនជំនាន់ក្រោយ យល់ច្បាស់អំពីតម្លៃនៃកាអប់រំ មានសមត្ថភាព ដើម្បីទទួលបានឱកាសច្រើនក្នុងការអភិវឌ្ឍខ្លួន និងមានអនាគតមួយដ៏ល្អ”

និស្សិតសិក្សាជំនាញទំនាក់ទំនងអន្តរជាតិរូបនេះ ក៏បានលើកទឹកចិត្តសិស្សានុសិស្សកុំអស់សង្ឃឹមក្នុងជីវិតដោយសារតែគ្រួសារមានជីវភាពលំបាក ព្រោះពេលបច្ចុប្បន្នមានការផ្ដល់អាហារូបករណ៍ច្រើនដើម្បីទទួលបានឱកាសសិក្សា។ លើសពីនេះ ប្រសិនបើគ្រួសារមិនគាំទ្រឱ្យរៀនជំនាញដែលខ្លួនចង់រៀន ក៏ត្រូវហ៊ានជំនះចំពោះមុខគោលដៅដែលយើងចង់ធ្វើ។ ពិសិទ្ធិ លើក​ឡើងថា យុវជន​ត្រូវ​ព្យាយាមដើរទៅមុខរហូត កាលណាព្រះអាទិត្យនៅតែរះ យើងនៅតែមានក្ដីសង្ឃឹម។

គួរជម្រាបជូនថា នៅក្នុងឆ្នាំ២០២២នេះ យុវជន​ ម៉ន ពិសិដ្ឋ ធ្លាប់ទទួលបានជ័យលាភីលេខ១ក្នុងការតស៊ូមតិជាភាសាខ្មែរ នៅក្នុងកម្មវិធីទស្សនយុវជន, ពិសិដ្ឋ ក៏ធ្លាប់ជ្រើសរើសជា Delegate នៅក្នុងកម្មវិធី Model United Nations ដែលបង្កើតឡើងដោយសកលវិទ្យាល័យ AUPP, ធ្លាប់ធ្វើជាគណកម្មការវាយតម្លៃកម្មវិធីប្រកួតនិយាយជាសាធារណជាភាសាអង់គ្លេស នៅក្នុងកម្មវិធី CAMPSDA, និងត្រូវ​បាន​ជ្រើសរើសជា Delegate ចូលរូមនៅក្នុងកម្មវិធី Model ASEAN Meeting Plus China ជាមួយយុវជនអាស៊ានដទៃទៀតនៅខែធ្នូខាងមុខនេះផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។