៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសរបស់មនុស្សម្នាក់ៗ ចំណែកឯការគិតចំពោះរឿងដែលចាំបាច់ ឬចាក់ចោលការគិត ដែលមិនផ្តល់នូវប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ។

ជារឿងធម្មជាតិនៃរបត់ជីវិតរបស់មនុស្សដែលពេលខ្លះ ទ្រឹងជញ្ជឹងគិតអំពីអ្វីមួយហួសហេតុផុតវិស័យ រហូតក្លាយទៅជាក្ដីបារម្ភគ្មានទីបញ្ចប់ និងបង្កភាពស្មុគស្មាញក្នុងការរស់នៅប្រចាំថ្ងៃឥតដែនកំណត់។ ប៉ុន្តែអ្វីដែលលើសអំពីរឿងរ៉ាវធម្មជាតិនៃមនុស្សនោះ គឺ ការបណ្តោយឱ្យខ្លួនគិតច្រើនចំពោះរឿងដែលមិនចាំបាច់ ដោយមិនបានយកចិត្តទុកដាក់អប់រំចិត្ត ឬក៏ការគ្រប់គ្រងរបៀបគិតឱ្យបានត្រឹមត្រូវនោះទេ វាអាចបង្កជាបញ្ហាចោទចំពោះសុខភាពផ្លូវចិត្ត។ ទាំងនេះហើយ ជាកត្តាដែលយើងត្រូវមកជជែកអំពីដំណោះស្រាយ ថា តើធ្វើយ៉ាងណា ដើម្បីរក្សាការគិតចំពោះរឿងដែលសំខាន់ៗ? ដោយហេតុថា ប្រសិនបើមិនយកចិត្តទុកដាក់លើចំណុចនេះទេ វាជាចំណែកបង្កឱ្យមានក្ដីបារម្ភច្រើនលើសលុប បាត់បង់ការផ្តោត បង្កើនភាពស្រពេចស្រពិល រួមទាំងបង្កនូវការគិតអវិជ្ជមានកាន់តែ ច្រើនទៅៗ ហើយបង្កើតបានទៅជាអាការៈថប់បារម្ភទៀតផង។ យោងតាមគេហទំព័រ Yourtango បានបង្ហាញគន្លឹះ ៤វិធីកាត់បន្ថយការបារម្ភចំពោះរឿងដែលមិនចាំបាច់ ។

១. ថែទាំខ្លួនឯង ៖ ការទុកចន្លោះសម្រាប់ឱ្យខ្លួនឯងមានឱកាសបានសម្រាក និងឆ្លុះបញ្ចាំងរាល់សកម្មភាពប្រចាំថ្ងៃ គឺជារឿងដែលត្រូវធ្វើមុនគេនៅក្នុងចំណុចនេះ។ ចំណាយពេលនៅជាមួយខ្លួនឯង និងកាត់បន្ថយសម្ពាធនៃការគិត, តាមរយៈការកាត់សម្ពាធចេញពីការគិត បានរួមចំណែកជួយឱ្យមនុស្សអនុវត្តន៍ការងារមានប្រសិទ្ធភាព លឿនជាងមុន ថែមទាំងជំរុញឱ្យមានស្មារតីខ្ពស់នៅក្នុងការផ្តោតទៀត។ ចំពោះសកម្មភាពដែលជាជំនួយដល់ការផ្ចង់ជាមួយនឹងខ្លួនឯង គេអាចធ្វើឡើងតាមរយៈការធ្វើសមាធិ ហាត់យូហ្គា ដើរក្នុងទីធ្លាដែលមានធម្មជាតិ ឬសកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យ​មានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ។

២. ផ្តោតលើរឿងអ្វីដែលអ្នកអាចគ្រប់គ្រងបាន ៖ គ្រាន់តែបើកភ្នែកភ្លាម មានព័ត៌មានជាច្រើនផុសផុលលើបណ្តាញសង្គម មិនថាអ្វីដែលយើងត្រូវការ ឬមិនត្រូវការនោះទេ វានឹងសាយភាយមកទាំងអស់ចូលក្នុងបណ្តាញគណនីផ្ទាល់ខ្លួន បើយើងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងវា។ ការទទួលបានព័ត៌មាន ឬការផ្សាយពាណិជ្ជកម្មដ៏លើសលប់ទាំងនេះ ក៏ជាបុព្វហេតុប៉ះពាល់ដល់ការគ្រប់គ្រងការគិតផងដែរ ហើយដើម្បីជាជំនួយដល់ការផ្តោតលើរឿងអ្វីដែលអ្នកអាចគ្រប់គ្រងបាន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងការកំណត់ប្រភេទមាតិកាដែលនាំឱ្យជីវិតផ្ទាល់ខ្លួនរុងរឿង ឬការកំណត់មាតិកាដែលត្រូការចាំបាច់ណាមួយ គឺជាចំណែកក្នុងការផ្តោតសតិអារម្មណ៍។

៣. ធ្វើសកម្មភាពប្រកបដោយក្ដីអំណរ ៖ ដើម្បីអនុវត្តន៍សកម្មភាពដឹងគុណអ្វីមួយ ជាដំបូងអាចអង្គុយសញ្ចឹងគិតបន្តិចទៅដល់វត្ថុ មនុស្ស​ សត្វ​ ឬកាលៈទេសៈ និងស្ថានភាពណាមួយដែលយើងមានមោទនភាពចំពោះរឿងរ៉ាវទាំងនោះ រួមទាំងការមានទស្សនៈពេញចិត្ត ឬចេះអរគុណចំពោះអ្វីៗ ដែលខ្លួនមាន គឺជាចំណែកនាំមនុស្សទៅរកវិថីសុភមង្គល។ ជាដំបូងអ្នកអាចជ្រើសវត្ថុ ឬសកម្មភាពបីយ៉ាងដែលត្រូវអរគុណ ហើយតាមរយៈការរំលឹកដឹងគុណ បានផ្តល់នូវសន្តិភាពចេញពីខាងក្នុងខ្លួន ការបន្តអនុវត្តបែបនេះជារឿយៗ ចំពោះលទ្ធផលនឹងជំរុញបាននូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិត។

៤. បង្កើតគោលដៅគ្រប់គ្រងការគិត ៖ ក្នុងករណីយើងត្រូវការផ្តោតចំពោះការងារអ្វីមួយ កត្តាចម្បងដែលត្រូវធ្វើមុនគេ គឺបង្កើតផែនការ នៃការគិតជាមុនសិន។ គេអាចអនុវត្តន៍សកម្មភាពបែបនេះតាមរយៈ ការយកក្រដាសដែលទទេស្អាត រួចសរសេរអំពីបញ្ហា ឬក្ដីបារម្ភទាំងអស់ដាក់បញ្ចូលទៅក្នុងក្រដាសនោះ បន្ទាប់មកសរសេរដំណោះស្រាយ និងគំនិតដែលមាន បន្ថែមទៅក្នុងក្រដាសនោះ។ ក្រោយអនុវត្តន៍បែបនេះ អ្នកនឹងរកឃើញអំពីចំណោទបញ្ហា រួមទាំងដំណោះស្រាយមកជាមួយគ្នាដែរ។ ក្នុងករណីខ្លះការបារម្ភខ្លាំងពេកអាចជារឿងធម្មតា ប៉ុន្តែបើបណ្តោយយូរៗទៅបង្កបានជា​ឥទ្ធិពលអវិជ្ជមាន។ ដូច្នេះការគ្រប់គ្រងនឹងស្ថានការណ៍ដែលនាំឱ្យការគិតគ្មានរបៀបរៀបរយត្រូវបានកាត់បន្ថយ។ ជំនួសមកវិញនូវការគិតចំពោះរឿងរ៉ាវដែលអាចដោះស្រាយបាន ក៏ដូចជាការជៀសវាងការចំណាយថាមពលលើសលប់ និងការជៀសចាកពីអាការៈថប់បារម្ភ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។