ភ្នំពេញ – ការអប់រំស្ទែម ជាវិធីសាស្ត្រក្នុងការបង្រៀនផ្តោតលើមុខវិជ្ជវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលអាចជួយឱ្យសិស្ស-និស្សិតមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាក្នុងសង្គមពិតជាក់ស្តែង និងមានលទ្ធភាពក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារនាសតវត្សរ៍ទី២១។ តើការអប់រំបែបស្ទែម និងការអប់រំបែបប្រពៃណី ខុសគ្នាយ៉ាងដូចម្តេច?
បើយោងតាមឯកសាររបស់មជ្ឈមណ្ឌលកម្ពុជា៤.០ ការអប់រំស្ទែម និងការអប់រំបែបប្រពៃណី មានភាពខុសគ្នាចំនួន៥ចំណុច ដូចជា៖
ទី១.មេរៀន ៖ ការអប់រំតាមបែបប្រពៃណីផ្តោតលើមុខវិជ្ជាទូទៅ ប៉ុន្តែការអប់រំស្ទែមផ្ដោតលើតែ ៤មុខវិជ្ជា ដូចជា វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា។ ចំពោះការអប់រំតាមបែបប្រពៃណី សិស្ស-និស្សិតរៀនតែអ្វីដែលបង្ហាញក្នុងសៀវភៅ និងមិនអាចមានគំនិតផ្ទាល់ខ្លួនបាន ប៉ុន្តែមេរៀននៅក្នុងកម្មវិធីអប់រំស្ទែមវិញបានបង្រៀនឱ្យសិស្សមាននូវគំនិតច្នៃប្រឌិត។
ជាក់ស្តែង យោងតាមគេហទំព័រ The Telegraph ការអប់រំស្ទែមបានបណ្តុះនូវភាពច្នៃប្រឌិតរបស់សិស្ស-និស្សិតក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗនៅក្នុងសតវត្សរ៍ទី២១ មួយចំនួន ដូចជា 3D Printing, ប្លុកឆេន (Blockchain), ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (Internet of Things), ការពិតបែបនិម្មិត (Virtual Reality – VR), នាឡិកាឆ្លាតវៃ(Smart watch) និងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ (Mobile Operating System) ជាដើម ដែលបានជួយដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

ទី២.ការបង្រៀន ៖ កម្មវិធីសិក្សាតាមបែបប្រពៃណីបង្រៀនសិស្ស-និស្សិតឱ្យចងចាំមេរៀន ប៉ុន្តែកម្មវិធីសិក្សាស្ទែមផ្ដោតលើការអនុវត្តជាក់ស្តែង ជាជាងការចំណាំមេរៀន ដើម្បីអាចជួយឱ្យសិស្សមានសមត្ថភាពក្នុងការយកចំណេះដឹងដែលពួកគេទទួលបានទៅប្រើប្រាស់ក្នុងជីវិតពិត ពិសេសអាជីពការងារនាពេលអនាគត។ ឧទាហរណ៍ មុខវិជ្ជាគណិតវិទ្យាក្នុងកម្មវិធីសិក្សាតាមបែបប្រពៃណីបង្រៀនសិស្សអំពីសមីការ ប៉ុន្តែពួកគេមិនបានដឹងពីអត្ថប្រយោជន៍នៃមេរៀននេះក្នុងជីវិតពិតនោះទេ។ ក្នុងន័យនេះ ការអប់រំស្ទែមពិតជាមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែបង្រៀនសិស្សឱ្យយល់ពីរបៀបដោះស្រាយសមីការប៉ុណ្ណោះទេ ថែមទាំងបង្ហាញសិស្សឱ្យដឹងពីអត្ថប្រយោជន៍ នៃការប្រើប្រាស់សមីការក្នុងជីវិតពិតជាក់ស្តែង ដូចជា ការសាងសង់អគារ ឬការគណនាប្រាក់ចំណេញនៃអាជីវកម្មជាដើម។
ទី៣.សកម្មភាពក្នុងថ្នាក់ ៖ ការអប់រំស្ទែមផ្ដោតលើការពង្រឹងជំនាញដែលមានតម្រូវការខ្លាំងក្នុងសតវត្សរ៍ទី២១ ដូចជា ជំនាញក្នុងការដោះស្រាយបញ្ហា ការត្រិះរិះពិចារណា ភាពច្នៃប្រឌិត ការគិតបែបឡូជីក (Logical Thinking) និងសមត្ថភាពក្នុងការវិភាគ តាមរយៈសកម្មភាពក្នុងថ្នាក់មួយចំនួន ដូចជា ការបង្កើតមនុស្សយន្ត, លំហាត់ខួរក្បាលដោយប្រើប្រាស់គណិតវិទ្យា (Brain Teaser) និងការពិសោធន៍វិទ្យាសាស្ត្រជាដើម។
ដោយឡែកក្នុងកម្មវិធីសិក្សាតាមបែបប្រពៃណីវិញ លោកគ្រូ អ្នកគ្រូធ្វើការពន្យល់មេរៀន រួចសិស្ស-និស្សិតធ្វើការកត់ចំណាំ ហើយមេរៀនទាំងនេះនឹងចេញក្នុងវិញ្ញាសារប្រឡង។ ដូច្នេះ ចំពោះការអប់រំតាមបែបប្រពៃណី សិស្ស-និស្សិតដែលមានសមត្ថភាពក្នុងការចងចាំខ្ពស់នឹងទទួលចំណាត់ថ្នាក់ល្អនៅក្នុងថ្នាក់ រីឯសិស្ស-និស្សិតដែលសកម្ម, មានសមត្ថភាពធ្វើការងារជាក្រុម និងមានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហានានានឹងទទួលបានលទ្ធផលល្អនៅក្នុងថ្នាក់រៀនស្ទែម។

ទី៤.ឱកាសការងារ ៖ យោងតាមគេហទំព័រ CNBC តម្រូវការបុគ្គលិកដែលមានជំនាញស្ទែមកំពុងមានតម្រូវការខ្លាំងក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។ ជាឧទាហរណ៍ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ តម្រូវការបុគ្គលិកមានជំនាញវិភាគសន្តិសុខព័ត៌មាននឹងកើនឡើងប្រមាណ ៣៣%, វិទ្យាសាស្ត្រទិន្នន័យ និងគណិតវិទ្យានឹងកើនឡើងប្រមាណ ៣១% និងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនឹងកើនឡើងប្រមាណ ២២%។
ជាមួយគ្នានេះ ការអប់រំស្ទែមមិនត្រឹមតែផ្តល់ជំនាញរឹងលើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ថែមទាំងផ្តល់នូវជំនាញទន់ និងសមត្ថភាពយល់ដឹង (Cognitive Ability) ដែលសមស្របសម្រាប់ទីផ្សារការងារ ព្រមទាំងជួយឱ្យសិស្ស-និស្សិតមិនងាយនឹងជំនួសការងារដោយស្វ័យប្រវត្តិកម្មបាន។ ដោយឡែក ការអប់រំតាមបែបប្រពៃណីផ្ដោតលើទ្រឹស្តីជាជាងការផ្ដល់ជំនាញច្បាស់លាស់ដល់សិស្ស-និស្សិត ដែលធ្វើឱ្យពួកគេពិបាកនឹងប្រកួតប្រជែងក្នុងទីផ្សារការងារដែលផ្លាស់ប្តូរឥតឈប់ឈរ និងងាយជំនួសដោយបច្ចេកវិទ្យា។
ទី៥.ប្រាក់ខែ ៖ ការអប់រំស្ទែមមិនត្រឹមតែអាចជួយឱ្យនិស្សិតមានភាពងាយស្រួលក្នុងការស្វែងរកការងារជាងការអប់រំតាមបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យពួកគេទទួលបានប្រាក់ខែខ្ពស់ជាងផងដែរ។ តាមគេហទំព័រ Great Learning នៅឆ្នាំ២០២២ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មកម្មវិធី ជាការងារដែលទទួលបានប្រាក់ខែខ្ពស់ជាងគេលើពិភពលោក៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2025
កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































