វៀតណាមប្រកាសសង់សកលវិទ្យាល័យលំដាប់ពិភពលោក យ៉ាងតិច៣ ត្រឹមឆ្នាំ២០២៧

ប្រទេសវៀតណាមបានប្រកាសពីការសាងសង់សកលវិទ្យាល័យលំដាប់ពិភពលោក ចន្លោះពី ៣ ទៅ ៥កន្លែង នៅត្រឹមឆ្នាំ២០២៧ ជាអ្វីដែលខ្លួនហៅថា ការចាប់ផ្តើមកំណែទម្រង់អប់រំ ប្រកបដោយមហិច្ឆិតា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress បានឱ្យ​ដឹងថា ការដំឡើងថ្នាក់ឧត្តមសិក្សា ដល់កម្រិតនេះ សំដៅលើការបណ្តុះទេពកោសល្យជាតិ និងលើកកម្ពស់ការប្រកួតប្រជែងជាសកល ផ្អែកលើកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដែលត្រូវបានប្រកាស កាលពីថ្ងៃទី១៥ ខែកញ្ញា។

តាមផែនការ ក្រសួងអប់រំ និងបណ្តុះបណ្តាល នឹងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធឧត្តមសិក្សាទាំងមូលឡើងវិញ ដោយផ្ទេរសកលវិទ្យាល័យមួយចំនួនទៅឱ្យ​ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងតំបន់ និងរៀបចំឡើងវិញ ពីរបៀបដែលស្ថាប័នត្រូវបានផ្តល់មូលនិធិ និងដំណើរការ។ សកលវិទ្យាល័យទាំងនេះនឹងត្រូវបានធ្វើឱ្យ​ក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏រឹងមាំ ជាមួយនឹងទំនាក់ទំនង កាន់តែតឹងរ៉ឹង រវាងការបង្រៀន, ការស្រាវជ្រាវ និងឧស្សាហកម្ម។

ស្តង់ដារវាយតម្លៃ នឹងរួមបញ្ចូលតាមបែបវិទ្យាសាស្ត្រ, គុណវុឌ្ឍិ និងគុណភាព របស់មហាវិទ្យាល័យ ព្រមទាំង អ្នកស្រាវជ្រាវ, សមត្ថភាពផ្តល់មូលនិធិស្រាវជ្រាវ, ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធ, ឧបករណ៍មន្ទីរពិសោធន៍, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផលប៉ះពាល់សង្គម។

សម្រាប់គោលដៅ រយៈពេលវែងនៅឆ្នាំ២០៣០ វៀតណាមគ្រោងនឹងមានសកលវិទ្យាល័យសាធារណៈល្បីឈ្មោះ ចន្លោះពី ១៥ ទៅ ២០ កន្លែង ដែលត្រូវបានគេស្គាល់លើភាពខ្លាំង នៃការស្រាវជ្រាវ និងកម្មវិធីរបស់ពួកគេ ជាពិសេស នៅក្នុងបច្ចេកវិទ្យាអាទិភាព និងវិទ្យាសាស្ត្រ។ ក្នុងចំណោមនេះ យ៉ាងហោចណាស់ ២សកលវិទ្យាល័យ នឹងទទួលបានមូលនិធិពិសេស, យន្តការច្បាប់ និងស្វ័យភាពដើម្បីបានឡើងឋានៈជាសកលវិទ្យាល័យ លំដាប់ពិភពលោក។

យោងតាម លោក Tran Nam Tu អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មាន បានឱ្យ​ដឹងថា គំនិតនៃការបង្កើតសាកលវិទ្យាល័យលំដាប់ពិភពលោក ផ្តោតសំខាន់លើការស្រាវជ្រាវ ដ៏រឹងមាំ។

សម្រាប់ឆ្នាំ២០២៥ ដល់២០២៦ វៀតណាមក៏មានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតខ្ពស់ ដែល​ផ្តោត​លើបញ្ញាសិប្បនិម្មិត ក៏ដូចជា មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវ ការច្នៃប្រឌិត និងសហគ្រិនភាព នៅសាកលវិទ្យាល័យសំខាន់ៗ៕

ប្រែសម្រួល ៖ សារ៉ាត




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧