ភ្នំពេញ – In The PINK ជាយុទ្ធនាការឌីជីថលឯករាជ្យផ្សព្វផ្សាយលើបណ្តាញសង្គម មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ តាមរយៈការចែករំលែកមាតិកាស្ដីពីសារៈសំខាន់នៃសុខុមាលភាពផ្លូវចិត្តរបស់ស្រ្តីអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ។ គម្រោងនេះបង្កើតឡើងដោយក្រុមយុវជនមួយក្រុមមានគ្នា ៦នាក់មកពីសាកលវិទ្យាល័យនានា ។

កញ្ញា ញាណ វិភាវី និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងជាសហស្ថាបនិកមួយរូបនៅក្នុងគម្រោង In The PINK បាននិយាយថា គម្រោងនេះលើកយកប្រធានបទទាក់ទងទៅនឹងសុខភាពផ្លូវចិត្តរបស់ស្រ្តីមានផ្ទៃពោះមកនិយាយ ដើម្បីលើកម្ពស់ចំណេះដឹងសុខភាពផ្លូវចិត្ត ព្រមទាំងបង្កើតចំណេះដឹងថែទាំសុខភាពទារក ។

ទន្ទឹមនឹងគ្នានោះដែរកញ្ញា សុខ ម៉ូលីនណា ជាសហស្ថានិកមួយរូបបានបន្ថែមថា គ្រប់មាតិកាដែលបានផ្សព្វផ្សាយក្នុងយុទ្ធនាការជាបណ្ដុំព័ត៌មានដែលអ្នកតាមដានគ្រប់រូបអាចជឿទុកចិត្តបានឆ្លងកាត់ការត្រួតពិនិត្យពីគ្រូពេទ្យមានវិជ្ជាជីវៈ។
យុវតីរូបនេះបន្តថា គោលបំណងសំខាន់ៗបីនៅក្នុងគម្រោងនេះ គឺលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ បង្កើនទម្លាប់និយាយនិងពិភាក្សាទៅលើបញ្ហាសុខភាពផ្លូវចិត្ត និងបង្ហាញព័ត៌មានអាកប្បកិរិយាទាំងអ្នកម្ដាយនិងមនុស្សជុំវិញខ្លួន ។
ចំណែកកញ្ញា ម៉ៅ ស្រីពេជ្រ គ្រប់គ្រងទំព័រហ្វេសប៊ុក In The PINK បានបង្ហាញចំណាប់ថា អ្នកម្ដាយគ្រប់រូបនឹងទទួលបានចំណេះដឹងល្អៗ ព្រមទាំងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តល្អ ដូចទៅនឹងឈ្មោះរបស់យុទ្ធនាការ In the PINK ដែលប្រែពីឃ្លាជាភាសាអង់គ្លេសមានន័យថា សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។
សហស្ថាបនិកបណ្តាញសង្គមលើកកម្ពស់សុខភាពស្ត្រីរូបនេះ ជឿជាក់ថា តាមរយៈព័ត៌មានសុខភាពដែលបានផ្សព្វផ្សាយអ្នកម្ដាយជាច្រើននឹងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពផ្លូវចិត្ត ពិនិត្យសុខភាពផ្លូវចិត្ត ស្វែងរកអ្នកប្រឹក្សាយោបល់ ហើយមនុស្សជុំវិញខ្លួនចេះសួរសុខទុក្ខគ្នាទៅវិញទៅមក ។
គួរបញ្ជាក់ផងដែរថា គាំទ្រសុខុមាលភាពផ្លូវចិត្តរបស់មាតាបានល្អជាកត្តាចម្បងដើម្បីសម្រេចបានសុខុមាលភាពប្រជាជនទូទាំងពិភពលោក ។ បញ្ហាផ្លូវចិត្តរបស់អ្នកម្ដាយអាចជះឥទ្ធិពលដល់សមត្ថភាពមើលថែទាំកូន ហើយកត្តានេះអាចមានផលអវិជ្ជមានដល់សុខុមាលភាព និងអាហារូបត្ថម្ភរបស់កុមារនៅថ្ងៃអនាគតផងដែរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...
អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។





























