ភ្នំពេញ – ក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធបានរៀបចំផែនការសកម្មភាពទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា ឆ្នាំ២០២១-២០២៥ ផ្ដោតលើគោលដៅយុទ្ធសាស្រ្ត និងលទ្ធផលរំពឹងទុកចំនួន ៦ចំណុចសំខាន់ៗ ។ តាមរយៈការរៀបចំផែនការសកម្មភាពនេះ ភាគីពាក់ព័ន្ធរំពឹងថា កម្ពុជានឹងបង្ការ ទប់ស្កាត់ និងឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញយ៉ាងមានប្រសិទ្ធិភាព ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិដើម្បីកុមារនៅក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីអំពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា កាលពីថ្ងៃអង្គារ៍ម្សិលមិញ ។

១. ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយអភិបាលកិច្ច ៖ ចំណុចនេះមានគោលបំណងសិក្សាស្រាវជ្រាវ វិភាគ និងតាមដានហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារប្រព័ន្ធឡាញ ដើម្បីបង្កើតនិងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យមានលក្ខណៈទូលំទូលាយនិងមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះស៊ើបអង្កេតជនល្មើស និងធានាសុវត្ថិភាព ផ្តល់ទំនុកចិត្តនិងយុត្តិធម៌សម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ ។ ចំពោះលទ្ធផលរំពឹងទុក ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កម្លាំងសេវាសង្គម និងអ្នកពាក់ព័ន្ធ មានអភិបាលកិច្ច និងគណនេយ្យភាពលើការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញនៅក្នុងគ្រួសារ និងសហគមន៍ ។
២. លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ ៖ មានគោលបំណងជំរុញនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាពនៃការស៊ើបអង្កេត និងផ្ដន្ទាទោសជនប្រព្រឹត្តិល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ចំពោះលទ្ធផលរំពឹងទុក ស៊ើបអង្កេត និងផ្ដន្តាទោសចំពោះបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងជនល្មើសប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ។
៣. លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្ដារនីតិសម្បទាជនរងគ្រោះ ៖ មានគោលបំណងបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមដើម្បីគាំពារដល់ជនរងគ្រោះដោយសារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងដំណើរនីតិវិធីច្បាប់ និងការស្ដារនីតិសម្បទា ។ ចំពោះលទ្ធផលរំពឹងទុក កុមារនិងយុវជនរងគ្រោះដោយអំពើជួញដូរផ្លូវភេទតាមប្រព័ន្ធអនឡាញទទួលបានសេវាគាំទ្រផ្លូវច្បាប់ និងស្ដារនីតិសម្បទា ។
៤. ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ៖ មានគោលបំណង ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លុវភេទលើកុមារតាមប្រព័ន្ធអនឡាញ ធានាសុវត្តិភាពកុមារ និងយុវជននៅក្នុងគ្រួសារ និងសហគមន៍ ។ ចំពោះលទ្ធផលរំពឹងទុក កុមារ និងយុវជននៅក្នុងគ្រួសារ និងសហគមន៍ មានសុវត្ថិភាពអំពីអំពើកេងប្រវ័ញ្ខផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។
៥. ពង្រឹងលក្ខន្តិកសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត ៖ មានគោលបំណងបង្កើតគោលការណ៍ណែនាំដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឱ្យរៀបចំយន្តការអនុវត្តនីតិវីធីទាំងឡាយដើម្បីរាយការណ៍ កំណត់ប្រភេទរូបភាព និងសម្ភារអាសអាភាពកុមារ (CSAM) និងសម្ភារអាសអាភាសកុមារពីប្រព័ន្ធផ្ទុកទិន្នន័យមេ(Server) ។ ជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតពិនិត្យលទ្ធភាពក្នុងការដាក់នូវឧបករណ៍ដើម្បីគ្រប់គ្រង និងផ្តល់សញ្ញាហាមឃាត់មិនឱ្យប្រើប្រាស់ (Website) អាសអាភាស ឬអាសអាភាសកុមារ។
៦. បង្កើនការផ្សារព្វផ្សាយ និងបញ្ជ្រាបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ៖ មានគោលបំណងផ្សាព្វផ្សាយអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាយ (OCSE) ដល់កុមារ យុវជន ឪពុកម្តាយអ្នកថែទាំកុមារ លោកគ្រូអ្នកគ្រូ សាធារណៈ ជននិងអ្នកធ្វើគោលនយោបាយឱ្យមានការយល់ដឹងត្រឹមត្រូវ និងជំរុញឱ្យមានការដាក់បញ្ចូល (OCSE) ក្នុងគោលនយោបាយ កម្មវិធីអប់រំសហគមន៍ និងកម្មវិធីអប់រំនៅគ្រប់កម្រិតសិក្សា ។ ចំពោះលទ្ធផលរំពឹងទុក កុមារ យុវជន ឪពុកម្តាយ អ្នកថែទាំកុមារ លោកគ្រូអ្នកគ្រូ មន្រ្តីអនុវត្តច្បាប់អ្នកធ្វើគោលនយោបាយ និងសាធារណៈជន យល់ដឹងត្រឹមត្រូវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាយ(OCSE) និងផលប៉ះពាល់ ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាស្ដីអំពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ តាមប្រធានបទប្រចាំថ្ងៃរយៈពេលប្រាំថ្ងៃ ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦




























