ភ្នំពេញ – ដើម្បីកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលអាចកើតមានក្នុងអំឡុងពេលធ្វើដំណើរទៅមកសាលារៀន កន្លែងបំពេញការងារ របស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចចេញសេចក្តីណែនាំពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរមកសាលារៀនសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំមួយចំនួនតូច បានរងគ្រោះថ្នាក់ក្នុងអំឡុងពេលធ្វើដំណើរទៅសាលារៀន ឬមកបំពេញការងារ ទាំងតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវវស្សា និងអំឡុងពេលទឹកជំនន់។ ទន្ទឹមគ្នានេះ គ្រឹះស្ថានសិក្សាភាគច្រើននៅតាមដងទន្លេ ជុំវិញបឹងទន្លេសាប និងទីទំនាបផ្សេងទៀត តែងរងនូវការជន់លិច និងខូចខាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈ និងឯកសារជាដើម ហើយបុគ្គលិកអបរំ និងសិស្សានុសិស្ស តែងតែទទួលរងគ្រោះថ្នាក់ជាយថាហេតុ។

បើតាមឯកឧត្តម រស់ សុវាចា ដើម្បីកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលអាចកើតមាន ក្រសួងធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកខណ្ឌ, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដោយក្នុងនោះ៖
១- មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកខណ្ឌ ត្រូវតាមដានរាល់សេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុ និងជូនដំណឹងទៅគ្រប់សាលារៀន។ ពាក់ព័ន្ធពិនិត្យមើលកម្រិតហានិភ័យដែលនឹងអាចកើតមាន ដូចជាស្ថានភាពផ្លូវ, ខ្យល់ព្យុះ, ជំនន់ទឹកភ្លៀងឬ ទឹកស្ទឹង បឹង ទន្លេ ។ល។
ជាមួយគ្នានេះ សហការជាមួយអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយដឹកជញ្ជូន (រួម)ដូចជាយានយន្ត ឬទូក កាណូត ដែលសិស្សានុសិស្ស និងបុគ្គលិកអប់រំប្រើប្រាស់រួមគ្នា និងក្នុងករណីដែលមធ្យោបាយដឹកជញ្ជូនទាំងនោះអាចបង្កជាហានិភ័យណាមួយ ត្រូវណែនាំឱ្យធ្វើការកែលម្អដូចជា ណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកបញ្ហាមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្ស និងបុគ្គលិកអប់រំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវខ្ពស់, បំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោងសុវត្ថិភាពនៅលើមធ្យោបាយដឹកជញ្ជូន និងកុំឱ្យដឹកលើសចំណុះ ឬបញ្ហាយានយន្តលើសល្បឿន។
២- គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការរវាងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាជាមួយអាជ្ញាធរអប់រំ អាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលទីតាំង, លិខិតឬគោលការណ៍អនុញ្ញាតឱ្យប្រកបអាជីវកម្មលើមធ្យោបាយដឹកជញ្ជូន ជាពិសេសមធ្យោបាយដឹកជញ្ជូន ដែលសិស្សានុសិស្ស ឬបុគ្គលិកអប់រំប្រើប្រាស់រួម។ ក្នុងនោះ ត្រូវអប់រំណែនាំដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ ដល់សិស្សានុសិស្សជាប់ជាប្រចាំអំពីហានិភ័យដែលនឹងអាចកើតមានឡើងក្នុងអំឡុងពេលធ្វើដំណើរ ជាពិសេសត្រូវណែនាំសិស្សានុសិស្សឱ្យចេះគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងស្ថានការណ៍ និងវិធីរំដោះខ្លួនចេញពីគ្រោះថ្នាក់ ក្នុងករណីមានហេតុការណ៍កើតឡើង។

ទន្ទឹមគ្នានេះ សម្របសម្រួលនិងទទួលព័ត៌មានរវាងសាលារៀន និងសហគមន៍ និងជំរុញការចូលរួមជាពិសេសគ្រោះថ្នាក់ដែលពាក់ព័ន្ធរាល់សកម្មភាពពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់គ្រោះថ្នាក់នានានឹងការធ្វើដំណើរ ឬមធ្យោបាយដឹកជញ្ជូន, សម្របសម្រួលជាមួយម្ចាស់អាជីវកម្មមធ្យោបាយដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ។ លើសពីនេះ កៀរគរ ឬចលនាធនធាន ដើម្បីឧបត្ថម្ភគាំទ្រដល់ការរៀបចំមធ្យោបាយធ្វើដំណើរ និងទិញសម្ភារៈសម្រាប់ការធ្វើដំណើរទៅមកសាលារៀន ដូចជាយានយន្ត ទូក កាណូត ពោងហែលទឹក ប៊ីដុងជ័រអាវពោងសុវត្ថិភាព មួកការពារសុវត្ថិភាព…។ល។ ដាក់ផ្លាកសញ្ញា ឬផ្ទាំងរូបភាពអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ (ផ្លូវគោក ផ្លូវទឹក) នៅក្នុងទីធ្លាសាលារៀន ឬនៅតាមមធ្យោបាយធ្វើដំណើរ រួមទាំងសារអប់រំផ្សេងៗ។
៣- មាតាបិតា អ្នកអាណាព្យាបាល ត្រូវណែនាំកូនចៅជាប់ជាប្រចាំឱ្យមានការប្រុងប្រយ័ត្ន និងជ្រើសរើសការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព នៅតាមផ្លូវពីផ្ទះទៅមកសាលារៀន។ ពិនិត្យលទ្ធភាពទិញសម្ភារៈ និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀត ឱ្យកូនចៅនៅពេលធ្វើដំណើរទៅសាលារៀន។ ម៉្យាងវិញទៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដូចជាការផ្តល់ព័ត៌មានអំពីម្ចាស់អាជីវកម្ម ឬមធ្យោបាយដឹកជញ្ជូនដែលប្រឈមនឹងហានិភ័យ ឬដែលមិនគោរពតាមលក្ខខណ្ឌ និងគោលការណ៍ច្បាប់បានកំណត់។ ត្រូវដឹកជញ្ជូនកូនចៅទៅសាលារៀនដោយផ្ទាល់ ក្នុងករណីចាំបាច់ ដោយកុំបណ្តោយឱ្យពួកគេធ្វើដំណើរដោយខ្លួនឯង និងពិនិត្យលទ្ធភាពចូលរួមវិភាគទានជាមួយសាលារៀនដើម្បីរៀបចំមធ្យោបាយដឹកជញ្ជូនកូនចៅធ្វើដំណើរទៅសាលារៀន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...
អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែងនៅវិទ្យាស្ថាន NTTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា២០២៥-២០២៦
ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សាថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...






























