ភ្នំពេញ – សាកលវិទ្យាល័យខេមតិច ដែលជាសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានប្រកាសផ្ដល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រចំនួន៧៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣ដល់សិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ដោយអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនឹងផ្ដល់ជូនរយៈពេល៤ឆ្នាំពេញ។
អាហារូបករណ៍ផ្ដល់ជូនលើជំនាញសិក្សាបច្ចេកវិទ្យារួមមាន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត(Cyber Security) វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and Artificial Intelligence) វិស្វកម្មសូហ្វវែរ(Software Engineering) វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម(Robotic and automation) ស្ថាបត្យកម្ម(Architecture) ការរចនាផ្នែកខាងក្នុង(Interior Design) បច្ចេកវិទ្យាអប់រំ(Educational Technology) ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនាក់ទំនង(Media and Communication Technology) គ្រប់គ្រងហានិភ័យ និងបញ្ញាធុរកិច្ច(Risk Management and Business Intelligent) និង នវានុវត្តន៍ និងសហគ្រិនភាព(Innovation and Entrepreneurship)។

លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវតែជាពលរដ្ឋខ្មែរ, បានបញ្ចប់ថ្នាក់ទី១២ ឬនិស្សិតទើបចាប់ផ្តើមរៀននៅសាកលវិទ្យាល័យ (ទាបបំផុតនិទ្ទេស D), មិនមានអាយុលើសពី ២៥ឆ្នាំនៅថ្ងៃដាក់ពាក្យ, បានជាប់ការប្រឡងជ្រើសរើសនៅខេមតិច (ភាសាអង់គ្លេស និងគណិតវិទ្យា) និងសម្ភាសន៍, មានការប្តេជ្ញាចិត្តជានិស្សិតពេញម៉ោង និងចូលរួមកម្មវិធីហាត់ការងារ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page: www.facebook.com/CamTechUniversity និងចុះឈ្មោះដាក់ពាក្យតាមតំណភ្ជាប់៖ http://form.jotform.com/212209108193449 ។

ផុតកំណត់ទទួលពាក្យថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ការប្រលងនៅថ្ងៃទី១១ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ និងវគ្គសិក្សាថ្មីចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2023
ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2026
ក្រោមកម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើសយុវជន និងសាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។





































































