កម្មវិធីជជែក​ដេញដោល «ទស្សនៈយុវជន» រដូវកាលទី៥ រកឃើញ​បេក្ខជន​២ក្រុម បន្ត​ទៅ​វគ្គផ្តាច់ព្រ័ត្រ

បន្ទាប់ពី​ការ​ប្រកួត​ជជែក​ដេញដោល​យ៉ាង​ស្វិតស្វាញ ទីបំផុត​បានរកឃើញ​បេក្ខជន២ក្រុម នឹង​បន្តទៅ​កាន់​វគ្គផ្ដាច់ព្រ័ត្រ កម្មវិធី​ជជែក​ដេញដោល «ទស្សនៈយុវជន» រដូវកាលទី៥ ដែល​គ្រោង​​ធ្វើនៅពាក់កណ្តាលខែ​មិថុនា ខាងមុខនេះ។

ក្រុម​និស្សិត​២ក្រុម ដែល​នឹងបន្ត​ទៅវគ្គ​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​ជជែក​ដេញដោល «ទស្សនៈយុវជន» រដូវកាលទី៥ ក្រោម​មូលបទ «ស្រ្តី និង​សកលភាវូប​នីយកម្ម» បាន​ទៅ​លើ ក្រុម​មេរ៉ា​សម្ប​យោគបញ្ច និង​ក្រុម​ពុទ្ធនារី​ឬទ្ធី។

ជ័យលាភីកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» រដូវកាលទី៥  

សម្រាប់​ការប្រកួត​វគ្គពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ​មានបេក្ខជន​៤ក្រុម មកពី​សាកល​វិទ្យាល័យ​ផ្សេងគ្នា ដោយ​ប្រកួត​លើ​ប្រធាន​បទ​ចំនួន២ គឺប្រធាន​បទ​ទី១៖ “ការមិន​អនុវត្ត​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជាកត្តា​ជំរុញឱ្យ​កើន​ឡើង​នូវវប្បធម៌​ស្តីបន្ទោស​ជនរងគ្រោះ” រវាងក្រុម «ស្រ្តី​សកលឫទ្ធិពល»​ និង​ក្រុម «មេរ៉ា​សម្បយោគបញ្ច» និង​ប្រធានបទ​ទី២ ៖ “ការកើន​ឡើង​នៃការប្រើប្រាស់​បណ្ដាញ​សង្គម ជា​កត្តាជំរុញ​ឱ្យមាន​ផល​ប៉ះពាល់​ដល់ស្រ្តីជាជាង​ជួយស្រ្តី” រវាង​ក្រុម «សណ្ដែក​ក្រហម» និង​ក្រុម «ពុទ្ធិនារីឬទ្ធី»។

លោក ឯក ពុទ្ធពិសិដ្ឋ ដែលជា​ប្រធាន​គម្រោង​ទស្សនៈ​យុវជន​រដូវកាល​ទី៥ បាន​លើក​ឡើង​ថា បេក្ខជន​ទាំង​៤ក្រុម បាន​បញ្ចេញ​សមត្ថភាព និង​ចំណេះដឹង​ពីការស្រាវជ្រាវ​លើប្រធាន​បទ​យ៉ាង​សកម្ម ដែល​ធ្វើឱ្យ​ទស្សនិកជន​ទាំងក្នុង​ការ​ផ្សាយផ្ទាល់ និង​សាធារណជន​ដែលចូល​រួមផ្ទាល់​នៅ​ទីតាំង គាំទ្រ​នូវ​ការ​បញ្ចេញ​សម្លេង​របស់​ពួកគេ ដែល​ពោរពេញ​ទៅដោយ​ភាព​ក្លាហាន និង​ប្រើប្រាស់​ទឡ្ហីករណ៍​ដោយ​មាន​ឯកសារ​យោង​ជាច្រើន។

គណៈកម្មការដាក់ពិន្ទុ

លោក ឯក ពុទ្ធពិសិដ្ឋ បន្ថែម​ថា ក្រោយការ​បញ្ចេញ​សមត្ថភាព​រវាង​ក្រុម​ទាំង៤ និងការ​វាយតម្លៃ​របស់​គណៈកម្មការ​ដែលមាន​បទពិសោធន៍​ទាំងបីរូប ជាលទ្ធផល​នៃការប្រកួត​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺបាន​ទៅ​លើ​ក្រុម​ពុទ្ធនារីឬទ្ធី និង​ក្រុម​មេរ៉ាសម្បយោគ​បញ្ច ដែល​នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១៥ ខែ​មិថុនា ២០២៥។

គួរ​ជំរាប​ជូន​ថា ការ​ប្រកួត​ជជែក​ដេញដោល «ទស្សនៈ​យុវជន» រដូវកាលទី៥​នេះ ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ NGO-CEDAW និង RULErs។ មុន​នឹង​ឈាន​មក​ដល់​វគ្គនេះ បេក្ខជន​បានឆ្លង​កាត់​ការ​បណ្តុះបណ្តាល​ពីអ្នកជំនាញ​ទាំង​ផ្នែក​និយាយ​ជាសាធារណៈ និង​ការជជែក​ដេញដោល ព្រមទាំង​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹងស្រ្តី។ បន្ទាប់ពីទទួល​បាន​ប្រធាន​បទ​ជជែក​ដេញដោល បេក្ខជន​បាន​ទទួល​ការណែនាំ​ពីអ្នកណែនាំ​របស់ខ្លួន ដែល​ជាអតីត​ជ័យលាភី​ប្រកួត​នាឆ្នាំ​កន្លង​ទៅ​ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *