មូលហេតុ ៦ដែលធ្វើឱ្យផលិតភាពការងារធ្លាក់ចុះ

ភាពគ្មានផលិតភាពការងារអាចធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងរអៀសខ្លួននៅកន្លែងធ្វើការ។ តាមការស្រាវជ្រាវបង្ហាញថា នៅពេលគ្មានផលិតភាពការងារ អ្នកធ្វើការនឹងមានអារម្មណ៍អស់កម្លាំង ហើយនឿយហត់ជាប្រចាំ ដែលមើលទៅទំនងជាមានកិច្ចការច្រើនលើសលប់ត្រូវធ្វើ ប៉ុន្តែមានពេលវេលាតិចតួច។ កត្តានេះធ្វើឱ្យជីវិតរបស់គេ មើលទៅដូចជាមានកិច្ចការបន្ទាន់ជាន់គ្នាផ្ទួនៗ ប៉ុន្តែមិនសូវឃើញលទ្ធផល។ បើតាមគេហទំព័រ Life Hack បានបង្ហាញពីមូលហេតុ ចំនួន៦ ដែលធ្វើឱ្យអ្នកទទួលអារម្មណ៍គ្មានផលិតភាពការងារ។

១. ទទួលការងារលើសសមត្ថភាព ៖ អ្នកនឹងងាយមានអារម្មណ៍ធុញថប់ នៅពេលដែលកិច្ចការដែលអ្នកត្រូវធ្វើ និងទទួលខុសត្រូវកើនឡើងច្រើន ហើយមិនមានពេលវេលាខ្លះសម្រាប់សម្រាក។ ឥទ្ធិពលនៃភាពធុញថប់ បណ្ដាលឱ្យអ្នកពិបាកសម្រេចចិត្តថា តើគួរធ្វើកិច្ចការមួយណាមុន ដែលអាចធ្វើឱ្យកាលវិភាគការងារជាប់គាំង ឬត្រូវពន្យារពេលធ្វើសកម្មភាព។ ជាមួយគ្នានេះ ភាពតានតឹង នៃការទទួលការងារលើសសមត្ថភាព​ នឹងនាំឱ្យអ្នកមានអារម្មណ៍ថា ខ្លួន​ឯងទន់ខ្សោយ ព្រមទាំងបណ្ដាលឱ្យផលិតភាពការងារធ្លាក់ចុះ។

២. អសមត្ថភាពគ្រប់គ្រងការំខានពីខាងក្រៅ ៖ សម័យអ៊ីនធឺណិត អ្នកធ្វើការអាចត្រូវបានរំខាននៅគ្រប់ទីកន្លែង ដែលក្នុងនោះយើងអាចរាប់ចាប់តាំងពីស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីម៉ែល និងការជូនដំណឹង (notification)។ ដូច្នេះ ប្រសិនបើអ្នកមិនយល់ពីរបៀបគ្រប់គ្រង ឬទប់ទល់ជាមួយការរំខានទាំងនោះ អ្នកនឹងងាយបែកអារម្មណ៍ ងាកទៅធ្វើរឿងផ្សេង ដែលមិនមែនជាកិច្ចការអាទិភាព។

៣. ចង់លទ្ធផលល្អឥតខ្ចោះ ៖ ការចង់បានភាពល្អឥតខ្ចោះ ជាចំណែកមួយដែលរារាំងផលិតភាពការងារ។ ការទាមទារ ភាពល្អឥតខ្ចោះនៅគ្រប់កិច្ចការ អាចបណ្ដាលឱ្យអ្នកពន្យារពេលច្រើន និងធ្វើឱ្យល្បឿនការងារយឺតយ៉ាវ។ ដូច្នេះ ដើម្បីឱ្យល្បឿនការងារលឿនទាន់សភាពការណ៍ អ្នកគួរកាត់បន្ថយការផ្ដោតអារម្មណ៍លើភាពល្អឥតខ្ចោះ លើកិច្ចការមួយចំនួន។

៤. មិនកំណត់កិច្ចការអាទិភាព ៖ ការកំណត់កិច្ចការអាទិភាពមិនបានត្រឹមត្រូវ គឺជាហេតុផលមួយទៀត ធ្វើឱ្យផលិតភាពការងារធ្លាក់ចុះ ។ នៅពេលដែលអ្នកយល់ថា គ្រប់កិច្ចការទាំងអស់សុទ្ធតែជាកិច្ចការសំខាន់ អ្នកអាចនឹងធ្វើកិច្ចការនេះបន្តិច កិច្ចនោះបន្តិច ហើយលទ្ធផលចុងក្រោយ មិនទទួលបានផលជាដុំកំភួននលើកិច្ចការណាមួយទាំងអស់។ ដូច្នេះ នៅពេលកិច្ចការទាំងអស់សុទ្ធតែសំខាន់ អ្នកគួរសម្រេចចិត្តផ្ដោតអារម្មណ៍ធ្វើការងារស្នូលរបស់អ្នកឱ្យបានរួចរាល់ មុននឹងធ្វើកិច្ចការផ្សេងៗ។

៥. កម្លាំងមិនគ្រប់គ្រាន់ ៖ ដើម្បីសម្រេចកិច្ចការមួយបានល្អ យើងត្រូវការទាំងកម្លាំង និងពេលវេលា។ ការបំពេញការងារទាំងគ្មានកម្លាំងក្នុងខ្លួន នឹងធ្វើឱ្យអ្នកមិនអាចបំពេញការងារអស់ពីសមត្ថភាព។ ដូច្នេះ ការសម្រាកគ្រប់គ្រាន់ និងថែសុខភាពឱ្យបានល្អ គឺជាប្រភពថាមពលចម្បង​ដែលនាំឱ្យអ្នកមានសមត្ថភាពផ្ដោតអារម្មណ៍បានល្អ ផលិតការងារមានគុណភាព និងគុណផលខ្ពស់។

៦. គ្មានកម្លាំងជំរុញពីខាងក្នុង ៖ ការដែលមិនមានកម្លាំងជំរុញពីខាងក្នុង នឹងធ្វើឱ្យអ្នកពិបាកផ្ដោតអារម្មណ៍ និងប្ដេជ្ញាចិត្តក្នុងការបំពេញការងារឱ្យចប់ចុងចប់ដើម។ ក្រៅតែពីកត្តាខាងក្នុងដូចជា ការកំណត់គោលដៅច្បាស់លាស់ និងថាមពលក្នុងខ្លួន កត្តាខាងក្រៅមួយចំនួនក៏ជះឥទ្ធិពលចំពោះកម្លាំងជំរុញរបស់អ្នកធ្វើការដែរ ដែលកត្តាទាំងនោះមានដូចជា៖

  • កង្វះការទទួលស្គាល់ ៖ ការខិតខំប្រឹងប្រែង ឬការចូលរួមចំណែកបំពេញការងារ ដែលមិនត្រូវបានកត់សម្គាល់ ឬទទួលស្គាល់ នឹងធ្វើឱ្យអ្នកធ្លាក់ចុះស្មារតីចូលរួម និងការប្រឹងប្រែង។
  • ថ្លៃពលកម្មមិនគ្រប់គ្រាន់៖ ប្រាក់ចំណូល មិនសមាមាត្រទៅនឹងការលះបង់របស់បុគ្គលិក គឺជាហេតុផលចម្បងមួយ ដែលមានឥទ្ធិពលទៅលើផលិតភាពការងារ។ ដូច្នេះ ក្នុងកាលៈទេសៈ ដែលបុគ្គលិកទទួលបានចំណូលតិច ផលិតភាពការងាររបស់គេក៏ធ្លាក់ចុះដែរ។
  • ឱកាសរីកចម្រើនមានកំណត់ ៖ កង្វះឱកាសសម្រាប់ការរីកចម្រើនក្នុងអាជីព ការអភិវឌ្ឍជំនាញ និងការលូតលាស់ផ្ទាល់ខ្លួន អាចនាំឱ្យបុគ្គលិកបាត់បង់ថាមពលជំរុញពីខាងក្នុង។ ដូច្នេះ ការបង្កើតបរិយាកាសការងារ ដែលផ្ដល់ឱកាសឱ្យបុគ្គលិកអភវិឌ្ឍសមត្ថភាព និងការលូតលាស់ ពិតជាសំខាន់សម្រាប់ការបង្កើនកម្លាំងជំរុញ ក្នុងការបំពេញការងារ៕


About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...