ព្រីបាយអូទិច ៖ យល់ដឹងអំពីតួនាទីអាហារូបត្ថម្ភចំពោះសុខភាពពោះវៀន

ក្រពះពោះវៀនរបស់យើងមានមីក្រូសរីរាង្គប្រហែល ១០០ពាន់ពាន់លាន ដែលភាគច្រើនជាបាក់តេរី។ សារពាង្គកាយទាំងនោះ ត្រូវបានគេស្គាល់ថា ជាអតិសុខុមប្រាណពោះវៀន (gut microbiome)។ បាក់តេរីភាគច្រើន នៅក្នុងក្រុមអតិសុខុមប្រាណរបស់យើងគឺ ជាបាក់តេរីល្អ។ តួនាទីចម្បងរបស់បាក់តេរីល្អ គឺទប់ទល់នឹងប្រភេទបាក់តេរីអាក្រក់ ដើម្បីរក្សាពោះរៀនរបស់មនុស្សឱ្យមានសុខភាពល្អ។ លើសពីនេះ ពពួកបាក់តេរីល្អ ក៏ផ្ដល់អត្ថប្រយោជន៍ ផ្សេងៗទៀតសម្រាប់សុខភាពផងដែរ។

ប៉ុន្តែមានពេលខ្លះ តុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីអាក្រក់ មិនមានលំនឹងនោះទេ ហើយពេលនោះហើយ ដែលប្រូបាយអូទិច មានតួនាទីសំខាន់។ ប្រូបាយអូទិច គឺជាបាក់តេរីរស់ និងផ្សិត។ ពពួកប្រូបាយអូទិច បំពេញពោះវៀនរបស់អ្នកជាមួយនឹងបាក់តេរីល្អ ដើម្បីសា្តរតុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីអាក្រក់។ ក្រៅពីនេះ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការរក្សាតុល្យភាព ក្រុមអតិសុខុមប្រាណ ក្នុងរាងកាយ។

តើព្រី​បាយអូទិច គឺជាអ្វី?

ព្រីបាយអូទិច គឺជាសារធាតុផ្សំនៅក្នុងអាហារជាច្រើនដែលពោះវៀនរបស់អ្នកមិនអាចរំលាយបានទាំងស្រុង។ ការលើកឧទាហរណ៍ អំពីព្រីបាយអូទិច រួមមានម្ស៉ៅមួយចំនួន ដូចជា សារធាតុ oligosaccharides, សារធាតុ inulin និងសារធាតុ pectin ដែលក្រុមសារធាតុទាំងនេះ មានទំនោរសម្បូរទៅដោយអាហារ ដែលមានជាតិសរសៃខ្ពស់។

ព្រីបាយអូទិច (Prebiotics) ដំណើរការស្របគ្នាជាមួយ ប្រូបាយអូទិច (Probiotics)។ ខណៈប្រូបាយអូទិច គឺជាអតិសុខុមប្រាណមានជីវិត ដែលរក្សា ឬកែលម្អតុល្យភាពបាក់តេរីល្អ និងអាក្រក់ នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក។ ប្រភេទអាហារ ដែលសម្បូរទៅដោយ ​ព្រីបាយអូទិច មានដូចជា ទឹកដោះគោយ៉ាអួ គីមឈី ឈីស ជ្រក់ តែកុំបុឆា (Kombucha) និង ស្ពៃក្តោបជ្រក់ (sauerkraut) ជាដើម។

ម៉្យាងវិញទៀត ព្រីបាយអូទិច ដើរតួជាអាហារូបត្ថម្ភសម្រាប់បាក់តេរីក្នុងពោះវៀន ជួយឱ្យពួកគេលូតលាស់។ នៅពេលដែលបាក់តេរីត្រូវបានផ្តល់អាហារដល់អ្វីដែលពួកគេត្រូវការ ដើម្បីឱ្យមានសុខភាពល្អ ពួកវារក្សារាងកាយរបស់យើងឱ្យមានសុខភាពល្អជាថ្នូរនឹងការត្រឡប់មកវិញ។

ព្រីបាយអូទិច និងអត្ថប្រយោជន៍សម្រាប់សុខភាព

ប្រភេទអាហារពី្របាយអូទិច អាចធ្វើឱ្យក្រុមអតិសុខុមប្រាណនៅក្នុងពោះវៀនរបស់អ្នកប្រសើរឡើង និងពង្រឹងសុខភាពរបស់មនុស្ស។ អ្នកជំនាញនៅតែសិក្សាបន្ថែមអំពីអត្ថប្រយោជន៍នៃព្រីបាយអូទិច ហើយការស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារ ដែលមានព្រីបាយអូទិចខ្ពស់ នឹង ធ្វើឱ្យប្រសើរឡើងនូវការស្រូបយកជាតិកាល់ស្យូមក្នុងពោះវៀន គ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យកាន់តែប្រសើរឡើង ពង្រឹងប្រព័ន្ធភាពស៊ាំឱ្យដំណើរការបានល្អ និងកាត់បន្ថយហានិភ័យ នៃជំងឺមហារីកពោះរៀនធំ។

ប្រភេទអាហារព្រីបាយអូទិច ដែលអាចបន្ថែមទៅក្នុងរបបអាហាររបស់អ្នក

សារធាតុព្រីបាយអូទិច ត្រូវបានរកឃើញក្នុងពពួកគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ ដែលមានជាតិសរសៃខ្ពស់។ អាហារព្រីបាយអូទិច ដែលល្អបំផុតមានដូចជា ខ្ទឹមស ខ្ទឹមបារាំង ចេក សណ្ដែកសៀង ត្រពាំងបារាំង ស្រូវសាលី និងគ្រាប់ធញ្ញជាតិជាដើម។

យ៉ាងណាក៏ដោយ ការញ៉ាំអាហារ ដែលសម្បូរសារធាតុព្រីបាយអូទិចច្រើន មិនមែនជាគំនិតល្អ ដែលត្រូវអនុវត្តសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ជាក់ស្ដែង មនុស្សដែលមានជំងឺរាគរូស ដោយសារមានបញ្ហាពោះវៀនធំ បានរកឃើញថា របបអាហារ ដែលមានជាតិព្រីបាយអូទិច អាចធ្វើឱ្យស្ថានភាពរោគសញ្ញារបស់គេកាន់តែអាក្រក់ឡើង។ ផ្ទុយទៅវិញ សម្រាប់អ្នក ដែលមានបញ្ហាទល់លាមក អាចធ្វើឱ្យមុខងារពោះវៀនរបស់គេប្រសើរឡើង ក្រោយពេលដែលញ៉ាំព្រីបាយអូទិច៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...