ភ្នំពេញ – ជំនាញកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដឹកជញ្ជូនជាតម្រូវការចាំបាច់សម្រាប់កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជានៅតែប្រើប្រាស់ធនធានមនុស្សភាគច្រើនជាអ្នកជំនាញមកពីប្រទេសមួយចំនួន ដូចជា ប្រទេសចិន ជប៉ុន និងកូរ៉េជាដើម ។ ប្រសិនបើគ្មានធនធានមនុស្សមានជំនាញសាធារណការ និងដឹកជញ្ជូននោះទេ ទាំងបច្ចុប្បន្ននិងអនាគត កម្ពុជានឹងប្រើប្រាស់ធនធានហិរញ្ញវត្ថុកាន់តែយ៉ាងច្រើន ជួលអ្នកជំនាញក្រៅស្រុក ដើម្បីកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទូទាំងប្រទេស ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ។
ឯកឧត្តម ហឿន សំនៀង មានប្រសាសន៍បញ្ជាក់ថា ឈរលើមូលហេតុកម្ពុជាកំពុងខ្វះខាតអ្នកជំនាញ និងវិស្វករជំនាញកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លើកទឹកចិត្តឱ្យយុវជនសិក្សាជំនាញនេះ ដើម្បីបំពេញតម្រូវការជំនាញនិងកម្លាំងពលកម្មជំនាញទាំងបច្ចុប្បន្ននិងអនាគត ។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍បន្ថែមថា
“កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយវិស័យសាធារណៈការ និងដឹកជញ្ជូនជាអាទិភាពសំខាន់មួយក្នុងចំណោមវិស័យនានា ។ នៅពេលដែលកម្ពុជាមានធនធានមនុស្ស និងមូលធនមនុស្សលើជំនាញសាធារណៈការ និងដឹកជញ្ជូនស្រាប់ នោះនឹងមានសក្តានុពលកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដោយខ្លួនឯង និងអាចធ្វើការនៅក្រៅប្រទេស”
វិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូន មានជំនាញចំនួនប្រាំមួយដែលសិស្ស-និស្សិតអាចជ្រើសរើសសិក្សាបាន រួមមាន ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែន, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, ជំនាញបើកបរនាវា, ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ព្រមទាំងជំនាញម៉ាស៊ីននាវា ។

នាយកវិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ការកសាងមូលធនមនុស្សលើជំនាញសាធារណៈការ និងដឹកជញ្ជូន នឹងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។

គួរបញ្ជាក់ថា វិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។ សិស្ស-និស្សិតដែលមានបំណងសិក្សាជំនាញសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដឹកជញ្ជូន ទាមទារការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងពេលការសិក្សាដែលមានរយៈពេល ៥ឆ្នាំ ។ ការសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូន មានកម្រិតជំនាញបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។ មួយឆ្នាំវិទ្យាស្ថានប្រឡងជ្រើសរើសនិស្សិតចូលសិក្សាមានចំនួនតែ ២០០នាក់ប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។
ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។
អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....






























