គន្លឹះជំរុញការប្តេជ្ញាចិត្តក្នុង​ឆ្នាំថ្មីឱ្យកាន់តែជោគជ័យ

ការឈានចូលឆ្នាំថ្មី គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ការចាប់ផ្តើមជាថ្មី ប៉ុន្តែវាក៏អាចក្លាយជាសម្ពាធដ៏ធ្ងន់ធ្ងរ ប្រសិនបើយើងខ្វះផែនការ និងការប្តេជ្ញាចិត្តដ៏ច្បាស់លាស់។ មនុស្សជាច្រើនតែងឆ្ងល់ថា ហេតុអ្វីបានជាអ្នកខ្លះអាចសម្រេចគោលដៅដោយភាពរលូន ខណៈអ្នកខ្លះទៀតនៅតែវិលវល់ក្នុងគំនរការងារមិនទាន់បញ្ចប់ និងអារម្មណ៍តានតឹងដដែលៗ?

ការពិតទៅ ភាពជោគជ័យមិនមែនជាការរង់ចាំសំណាងនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការហ៊ានប្រឈមមុខនឹងការពិត ការរៀនសូត្រពីកំហុសអតីតកាល និងការកំណត់វិន័យផ្ទាល់ខ្លួន។ តាមរយៈការអនុវត្តបច្ចេកទេស “ឆ្លុះបញ្ចាំង” និងការដាក់សំណួរដ៏មានឥទ្ធិពលទៅកាន់ខ្លួនឯង យើងនឹងអាចដកស្រង់យកទិន្នន័យពីអតីតកាល មកធ្វើជាថាមពលសម្រាប់សម្រួចគោលដៅឆ្នាំថ្មីឱ្យកាន់តែមានប្រសិទ្ធភាព និងចាកផុតពីកំហុសដដែលៗ។

ហេតុអ្វីឆ្លុះបញ្ចាំងនៅតែសំខាន់ ៖ ការឆ្លុះបញ្ចាំងគឺជាការជៀសវាងការប្រព្រឹត្តកំហុសដដែលៗពីមួយឆ្នាំទៅមួយឆ្នាំ និងជំនួសមកវិញនូវការបង្កើតអត្ថន័យទៅកាន់ដំណើរដែលខ្លួនចង់ទៅ។ ជាងនេះទៅទៀត កំឡុងពេលធ្វើសេចក្ដីឆ្លុះបញ្ចាំង គួររកកន្លែងសមគួរដែលអាចសម្រាកទាំងផ្លូវចិត្ត និងផ្លូវកាយ។ ហើយដើម្បីទទួលបានការរៀបចំសកម្មភាពដែលពិតជាឆ្លើយតប ទៅនឹងអ្វីដែលខ្លួនពិតជាចង់បាន មុននឹងសរសេរ ឬគិតចុះនូវគំនិតនីមួយៗ ត្រូវផ្តោត ឬរក្សាផ្លូវដង្ហើមឱ្យល្អ ដូចជាការដកដង្ហើមឱ្យវែងៗ សម្រាកសាច់ដុំ និងអនុញ្ញាតឱ្យការគិតទាំងអស់ផុសចេញមកក្រៅឱ្យអស់សិន សឹមបន្តវិភាគជ្រើសយកចំណុចសំខាន់ៗមកដាក់ក្នុងកំណត់ត្រា ឬផែនការ។

ការដាក់សំណួរទៅកាន់ខ្លួនឯង ៖ ការសួរខ្លួនឯងម្តងហើយម្តងទៀត ថា ចង់បានអ្វី ឬសកម្មភាពអ្វីខ្លះដែលរុញច្រានឱ្យគុណភាពជីវិតធ្លាក់ចុះ?​ ដូចជា ការបន្តក្នុងទំនាក់ទំនងដែលមិនមានគុណភាព? ប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃដែលមិនផ្តល់ផលវិជ្ជមានទៅកាន់សុខភាព? វាជាសំណួរដ៏សាមញ្ញៗ ប៉ុន្តែមានឥទ្ធិពលក្នុងការរកឱ្យឃើញអំពីសកម្មភាពដែលត្រូវធ្វើនៅថ្ងៃខាងមុខ និងការផ្លាស់ប្តូរខ្លួនឯងទៅកាន់ភាពវិជ្ជមានផងដែរ។ ហើយការទុកចន្លោះសួរទៅកាន់ខ្លួនឯងទៀតសោត ជាវិធីសាស្រ្តមួយ ដែលជំរុញស្មារតីឱ្យផ្តោតលើបច្ចុប្បន្នភាព និងផ្តោតលើអ្វីដែលអាចធ្វើទៅបាន។ កាលដែលមិនបានសួរខ្លួនឯង គឺជំរុញឱ្យការចាប់ផ្តើមឆ្នាំថ្មី ពោរពេញដោយមន្ទិលនៅក្នុងចិត្ត រួមទាំងបង្កើតកំហុសដដែលៗ។

ងាកទៅមើលសកម្មភាពពីអតីតកាល ៖ ផ្តោតលើបច្ចុប្បន្នភាពល្អហើយ! ប៉ុន្តែដើម្បីគណនាអំពីលទ្ធផល និងសកម្មភាពផែនការទៅមុខបន្តទៀតបាន គឺត្រូវការទិន្នន័យចាស់ៗ ដើម្បីរកឱ្យឃើញថា តើសកម្មភាពណាគួរបន្ត ហើយសកម្មភាពណាខ្លះដែលគួរកាត់ចោល។ យុវជនមួយចំនួនមើលរំលងចំណុចនេះ ដោយសារមិនមានភាពក្លាហានក្នុងការប្រឈមមុខនឹងកំហុសឆ្គង ឬសកម្មភាពដែលនាំឱ្យមានការស្តាយក្រោយ ឬក៏ការបន្ទោសខ្លួនឯងជាដើម! ខណៈកាលដែលការងាកទៅមើលរឿងចាស់ៗ បានរួមចំណែកដល់ការដាស់តឿនស្មារតីកុំឱ្យប្រព្រឹត្តទម្លាប់ដែលមិនល្អបន្តទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន