កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសហូឡង់។
សាកលវិទ្យាល័យដែលកម្មវិធីអាហារូបករណ៍ផ្ដល់ឱ្យរួមមាន ៖ Eindhoven University of Technology, Maastricht University, Protestant Theological University, Radboud University, Theological University Apeldoorn, University of Groningen, University of Twente, Utrecht Theological University, Utrecht University, Vrije Universiteit Amsterdam (VU Amsterdam), Wageningen University & Research, Aeres University of Applied Sciences, Design Academy Eindhoven និង គ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យជាច្រើនទៀតក្នុងប្រទេសហូឡង់។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនអន្តរជាតិ បានស្នើថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយនឹងសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសហូឡង់ (គ្រឹះស្ថានសិក្សាដែលជាដៃគូនឹងកម្មវិធីអាហារូបករណ៍), មានសញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស IELTS 6.0+ ឬ TOEFL iBT80+ និងភ្ជាប់ជាមួយនឹង Motivation letter ចំនួន៥០០ពាក្យ ប្រវិត្តរូបសង្ខេប ព្រឹត្តិបត្តិពិន្ទុ សេចក្ដីថតចម្លងអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន និងសញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស។ បេក្ខជន បេក្ខនារី មានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចូលតាមតំណភ្ជាប់ https://www.studyinnl.org/finances/nl-scholarship ដើម្បីចុះឈ្មោះ និងពិនិត្យព័ត៌មានបន្ថែម។
កម្មវិធីអាហារូបករណ៍នឹងចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់វគ្គសិក្សាទី១ និង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់វគ្គសិក្សាទី២ ដោយវគ្គសិក្សាចុងក្រោយផុតកំណត់ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦៕




