ភ្នំពេញ – បច្ចុប្បន្នកម្ពុជាកំពុងត្រូវការអ្នកបច្ចេកទេសអគ្គិសនី ដើម្បីបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ស្ថាប័ន និងសំណង់អគារនានា ។ ជំនាញវិស្វកម្មអគ្គិសនី បានក្លាយជាជំនាញចាំបាច់ចូលរួមបម្រើស្ទើរគ្រប់វិស័យទាំងអស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ។ នេះបើតាមលោក ស៊ុយ គឹមសុង ប្រធានដេប៉ាតឺម៉ង់បញ្ជូននិងចែកចាយថាមពលអគ្គិសនី នៃមហាវិទ្យាល័យអគ្គិសនីរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

អ្នកជំនាញបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតវិស្វកម្មអគ្គិសនីពីប្រទេសជប៉ុនរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាកន្លែងការងារណាក៏ត្រូវការអ្នកជំនាញថាមពលអគ្គិសនី ។ ដើម្បីមានថាមពលអគ្គិសនីប្រើប្រាស់ លុះត្រាតែមានកន្លែងផលិត ហើយត្រូវមានបណ្តាញចែកចាយដែលធានាស្ថេរភាពល្អដល់អ្នកប្រើប្រាស់ ។
លោក ស៊ុន គឹមសុង បានបន្ថែមថា វិស័យអគ្គិសនីជាវិស័យមួយដែលចាំបាច់សម្រាប់ប្រទេសកម្ពុជា ហើយយុវជនដែលរៀនចប់ថ្នាក់ទី១២ គួរតែជ្រើសរើសយកជំនាញបច្ចេកទេសនេះ ដើម្បីជាដើមទុនសម្រាប់ជីវិតជួយគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

វិស្វកម្មអគ្គិសនី ជាការសិក្សាទៅលើការតបណ្តាញអគ្គិសនីនៅក្នុងនិងក្រៅអគារ និងការគ្រប់គ្រងប្រភពថាមពលអគ្គិសនី ។ ការសិក្សាជំនាញវិស្វកម្មអគ្គិសនីនេះ ត្រូវបានបែងចែកជាពីរ ក្នុងនោះទី១ កម្រិតអ្នកបច្ចេកទេសជាន់ខ្ពស់ ឬបរិញ្ញាបត្ររង សម្រាប់សិស្សដែលធ្លាក់បាក់ឌុប ឬមានតម្លៃស្មើ និងទីពីរ កម្រិតវិស្វករ ឬបរិញ្ញាត្រ សិក្សារយៈចំនួន ៤ឆ្នាំ សម្រាប់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។

បើតាមការបញ្ជាក់របស់លោក ស៊ុន គឹមសុង សិក្សាជំនាញវិស្វកម្មអគ្គិសនី សិស្សចាំបាច់ត្រូវមានចំណេះដឹងមូលដ្ឋានចំនួនពីរមុខវិជ្ជា គឺគណិតវិទ្យា និងរូបវិទ្យា។ មុខវិជ្ជាទាំងពីរនេះ សំខាន់នៅក្នុងការវិភាគ និងគណនា ។ សូមជម្រាបថា ក្រោយពេលសិស្សបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី និស្សិតមានឱកាសការងារទូលំទូលាយ អាចទៅបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនតម្លើងប្រព័ន្ធបណ្តាញ សំណង់អគារ បុរី ខុនដូ ក្រសួងស្ថាប័ន ហើយទទួលបានប្រាក់បៀវត្សរ៍សមរម្យទៅតាមសមត្ថភាព ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...






























