ក្រសួង​អប់រំ​បង្កើត​សារ​អប់រំ​បង្ការ​ជំងឺ​ ​H​5​N​1​ ​សម្រាប់​សិស្ស​នៅ​តាម​សាលារៀន​ ​ខណៈ​កុមារ​នៅតែ​ជា​ក្រុម​ប្រឈម​ហានិភ័យ​ខ្ពស់​

​ភ្នំពេញ​ ​៖ ​ខណៈ​ជំងឺ​ផ្តាសាយ​បក្សី ​(​H​5​N​1​) ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​កុមារ​ និង​មនុស្ស​វ័យ​ជំទង់​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចាប់ផ្តើម​រៀបចំ​ផលិត​សារ ​និង​សម្ភារៈ​អប់រំ​សម្រាប់​បង្ការ​ជំងឺ​នេះ​ ​ដើម្បី​បង្កើន​ការ​យល់ដឹង​ ​និង​ជំរុញ​ការ​អនុវត្ត​វិធានការ​ការពារ​នៅក្នុង​សាលារៀន​ ​និង​សហគមន៍​។

​កិច្ចប្រជុំ​លើក​ទី​១​របស់​ក្រុមការងារ​ស្នូល​សម្រាប់​ផលិត​សារ ​និង​សម្ភារៈ​អប់រំ​បង្ការ​ជំងឺ​ ​H​5​N​1​ ​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២២​ ​ខែកក្កដា ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ​តំណាង​ក្រសួង​សុខាភិបាល​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ក្រសួង​បរិស្ថាន​ ​អង្គការ​ ​FHI​ ​360​ ​និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។​

​តាម​ក្រសួង​អប់រំ ​សម្ភារៈ​ដែល​គ្រោង​ផលិត​រួមមាន​ ​ផ្ទាំង​ផ្សព្វផ្សាយ​ វីដេអូ ​និង​សៀវភៅ​រឿង​អប់រំ ​ដោយ​ផ្អែក​លើ​វិធីសាស្ត្រ​ចូលរួម​ និង​តម្រូវការ​របស់​សិស្ស​។ ​គម្រោង​នេះ​ក៏​មាន​គោលបំណង​ឱ្យ​សិស្ស​អាច​បន្ត​ផ្សព្វផ្សាយ​ចំណេះដឹង​ស្តីពី​ការ​បង្ការ​ជំងឺ​ ​H​5​N​1​ ​ទៅកាន់​គ្រួសារ​ និង​សហគមន៍​របស់​ពួកគេ​ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​។​

​លោកជំទាវ​បណ្ឌិត​ ​គឹម ​សេដ្ឋានី ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​មានប្រសាសន៍​ថា​ ​កិច្ចប្រជុំ​នេះ​នឹង​ជួយ​ឱ្យ​ក្រុមការងារ​ស្នូល​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​ ​និង​ភារកិច្ច​របស់​ខ្លួន​ ​ចាប់ពី​ការ​រៀបចំ​ផែនការ​ ការ​អនុវត្ត​ ​ការ​តាមដាន​ ​និង​ការ​វាយតម្លៃ​ ​ដើម្បី​សម្រេចបាន​នូវ​ការ​ផលិត​សារ ​និង​សម្ភារៈ​អប់រំ​បង្ការ​ជំងឺ​ ​H​5​N​1​ ​ប្រកបដោយ​ប្រសិទ្ធភាព។

​លោក​ ​ប៉ាត់ ​អ៊ុន ​នាយក​រង​សាលា​បឋមសិក្សា​កេស​រារាម ​បាន​ប្រាប់​ ​AMS​ ​ថា​ ​សាលា​របស់​លោក​ក៏​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សុខាភិបាល​ ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​អំពី​វិធី​ការពារ​ជំងឺ​ផ្តាសាយ​បក្សី​ផងដែរ​។​

កូនសិស្ស​តូច​ៗ​ ​ជា​ក្រុម​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ ​H​5​N​1​ ​ដូច្នេះ​សាលា​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​សិស្ស​យល់ដឹង​ពី​វិធានការ​ការពារ​ និង​វិធី​បង្ការ​ការ​ឆ្លង

​លោក​ ​ប៉ាត់ ​អ៊ុន ​នាយក​រង​សាលា​បឋមសិក្សា​កេស​រារាម

​គម្រោង​ផលិត​សារ ​និង​សម្ភារៈ​អប់រំ​នេះ​ ​នឹង​អនុវត្ត​សាកល្បង​នៅ​សាលា​បឋមសិក្សា​ចំនួន​ ​១០​ ​និង​អនុវិទ្យាល័យ​ចំនួន​ ​១០​ ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កំពង់ចាម ​ព្រៃវែង​ ​សៀមរាប​ ​និង​ស្វាយរៀង​ ​មុន​ពង្រីក​ទៅកាន់​សាលារៀន​ផ្សេង​ទៀត។​

​យោង​តាម​ក្រសួង​សុខាភិបាល​ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ ​H​5​N​1​ ​យ៉ាងហោចណាស់​ ​១០​នាក់​ ក្នុង​ឆ្នាំ​២០២៥​។ ​ចំណែក​ករណី​ចុងក្រោយ​ ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​១១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​គឺ​កុមារី​អាយុ​ ​៩​ខែ​ម្នាក់​ រស់​នៅ​រាជធានី​ភ្នំពេញ។​

​អាជ្ញាធរ​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ដូចជា​ ក្តៅ​ខ្លួន​ ក្អក ​ឬ​ពិបាក​ដកដង្ហើម​ បន្ទាប់ពី​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ឈឺ​ ​ឬ​ងាប់​ក្នុង​រយៈពេល​ ​១៤​ថ្ងៃ​។ ​ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ការ​ប៉ះពាល់​ ​ឬ​បរិភោគ​សត្វ​បក្សី​ឈឺ​ ​ឬ​ងាប់​ ​ចម្អិន​សាច់​ ​និង​ស៊ុត​ឱ្យ​បាន​ឆ្អិន​ល្អ​ លាង​ដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ញឹកញាប់​ ​និង​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែល​នៅជិត​បំផុត​ ​ប្រសិនបើ​មាន​អាការៈ​សង្ស័យ​ឆ្លង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...