រដ្ឋមន្ត្រី​អប់រំ ​៖​ លក្ខន្តិកៈ ​នៃ​អង្គ​គ្រូបង្រៀន​ ​ឆ្លើយតប​យ៉ាង​ប្រសើរ​ ក្នុង​ការ​កសាង​សមត្ថភាព​ ​និង​យន្តការ​ស្ថាប័ន​រឹងមាំ​

​ភ្នំពេញ​ ​៖ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គូសបញ្ជាក់​ថា​ «​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ​នៃ​អង្គ​គ្រូបង្រៀន​» ​ថ្មី​ ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​ដែល​បាន​ឆ្លើយតប​យ៉ាង​ប្រសើរ​ទៅនឹង​វិធានការ​គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​សមត្ថភាព​ ​និង​ពង្រឹង​យន្តការ​ស្ថាប័ន​ឱ្យ​កាន់តែ​រឹងមាំ ​សំដៅ​លើកកម្ពស់​គុណភាព​នៃ​ការ​អប់រំ ​និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​បុគ្គលិក​សិក្សា​នៅ​ទូទាំង​ប្រទេស​។

​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ «​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ​នៃ​អង្គ​គ្រូបង្រៀន​» ​កាលពី​ដើម​សប្តាហ៍​នេះ​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​បាន​លើកឡើង​ថា​ ​ព្រះរាជ​ក្រឹត្យ​នេះ​បាន​ឆ្លើយតប​យ៉ាង​ចំ​ទិសដៅ​ទៅនឹង​វិធានការ​គន្លឹះ​ទាំង​៥​ ​ដែល​ដាក់ចេញ​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ នាយក​រដ្ឋមន្ត្រី​ ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​ ​រួមមាន​ ​៖​១.​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ ​ដោយ​អនុវត្ត​តាម​អភិក្រម​ «​រើស​ឱ្យ​ចំ ​ប្រើ​ឱ្យ​ត្រូវ​ រក្សា​ឱ្យ​នៅ​» ​ប្រកបដោយ​គុណាធិបតេយ្យ​ ​តម្លាភាព​ និង​យុត្តិធម៌​,​ ​២. ​ពង្រឹង​សមត្ថភាព​ ​និង​សមិទ្ធកម្ម ​ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ដោយ​ផ្អែក​លើ​វិន័យ​ សីលធម៌​ ​និង​វិជ្ជាជីវៈ​ និង​ ​៣.​ប្រព័ន្ធ​លើកទឹកចិត្ត​ ​គាំទ្រ​សមិទ្ធកម្ម​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​សមធម៌​ ​និង​ចីរភាព​។​

​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​ ​ក៏​បាន​រំលេច​ពី​ចំណុច​ស្នូល​ ​និង​គុណ​តម្លៃ​ជាច្រើន​នៃ​ការ​ផ្លាស់ប្តូរ​តាមរយៈ​ព្រះរាជ​ក្រឹត្យ​ថ្មី​នេះ​ ​រួមមាន​៖​
​-​ ​ព្រះរាជ​ក្រឹត្យ​នេះ​ជា​ចំណុច​របត់​ថ្មី​មួយ​ក្នុង​អភិបាលកិច្ច​វិស័យ​អប់រំ ​ដោយ​ផ្លាស់ប្តូរ​ពី​ការ​គ្រប់គ្រង​ ​បែក​ខ្ញែក​ មក​ជា​ប្រព័ន្ធ​ ​គ្រប់គ្រង​រួម​មួយ​ ​ដើម្បី​កសាង​ធនធាន​មនុស្ស​ដ៏​រឹងមាំ​សម្រាប់​អនាគត​កម្ពុជា​
​-​ ​ប្រមូលផ្តុំ​និង​គ្រប់គ្រង​បុគ្គលិក​អប់រំ ​ទាំង​បុគ្គលិក​អប់រំ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ និង​បុគ្គលិក​អប់រំ​ក្រៅ​ក្របខ័ណ្ឌ​មន្ត្រី​ ​រាជការ ​ដើម្បី​ធានា​សង្គតិភាព​ ​និង​គុណភាព​ទាំង​នៅ​ថ្នាក់​ជាតិ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​
​-​ ​កំណត់​និង​ពង្រឹង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​លើ​សមត្ថកិច្ច​គ្រប់គ្រង​អង្គ​គ្រូបង្រៀន​
​-​ ​កំណត់​អំពី​មុខតំណែង​ក្នុង​អង្គ​គ្រូបង្រៀន​ជា​២​ ​ប្រភេទ​គឺ​ ​មុខតំណែង​វិជ្ជាជីវៈ​ និង​មុខ​តំណែង​គ្រប់គ្រង​ ​ព្រមទាំង​បើក​ផ្លូវ​ ​ដល់​ការ​រៀបចំ​ការ​ពិពណ៌នា​អំពី​មុខតំណែង​ ​និង​គុណ​វុឌ្ឍិសម្រាប់​មុខតំណែង​នីមួយ​ៗ​បាន​ច្បាស់លាស់​
​- ​លើកកម្ពស់​គុណ​តម្លៃ​បុគ្គលិក​អប់រំ ​តាមរយៈ​ការ​រៀបចំ​ឱ្យ​មាន​តែ​១​ប្រភេទ​ក្របខ័ណ្ឌ​ ​គឺ​ក្របខ័ណ្ឌ​ ​ប្រភេទ​”ក​”(​សញ្ញាបត្រ ​បរិញ្ញាបត្រ​ឬ​សម​មូល​ឡើង​ទៅ​) ​ដែល​មាន​៣​(​បី​)កម្រិត​ ​ដូចជា​ ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម​ ក្របខ័ណ្ឌ​គ្រូបង្រៀន​ កម្រិត​មូលដ្ឋាន​ ​និង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម​។ ​កម្រិត​ក្របខ័ណ្ឌ​នីមួយ​ៗ​ ​មាន​ ​៣​ឋានន្តរសក្តិ ​និង​១៤​ថ្នាក់​
​-​ ​កំណត់​អំពី​ការ​ជ្រើសរើស​ចូលក្នុង​អង្គ​គ្រូបង្រៀន​ ​ដែល​ត្រូវ​ធ្វើឡើង​តាម​ ​២​របៀប​ ​គឺ​ (​១​)​ការ​ជ្រើសរើស​បណ្តុះបណ្តាល ​ចូលក្នុង​អង្គ​គ្រូបង្រៀន​ ​និង​ (​២​)​ការ​ជ្រើសរើស​បញ្ចូល​ក្នុង​អង្គ​គ្រូបង្រៀន​ ​ដើម្បីឱ្យ​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​
​- ​លើកទឹកចិត្ត​និង​ទាក់ទាញ​បេក្ខជន​ដែល​មាន​សមត្ថភាព​ឱ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៃ​អង្គ​គ្រូបង្រៀន​ តាមរយៈ​ ការ​ផ្តល់​ការ​តាំង​ស៊ប់​ទៅក្នុង​ក្របខ័ណ្ឌ​ ​និង​ឋានន្តរសក្តិ​ទៅតាម​កម្រិត​សញ្ញាបត្រ ​ដូចជា​៖​ ក​.៣.៣​ ​(​បរិញ្ញាបត្រ​) ​ក.៣.២​ ​(​បរិញ្ញាបត្រ​ជាន់​ខ្ពស់​) ​និង​ ក​.២.២​ ​(​បណ្ឌិត​)
​-​ ​ពន្លឿន​នីតិវិធី​នៃ​ការ​តាំង​ស៊ប់​មន្ត្រីរាជការ​នៃ​អង្គ​គ្រូបង្រៀន​ទាំង​នៅ​ក្រសួង​ ស្ថាប័ន​ថ្នាក់​ជាតិ​ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ត្រូវ​សម្រេច​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​
​-​ ​កំណត់​អំពី​ការ​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ​របស់​បុគ្គលិក​អប់រំ​នៃ​អង្គ​គ្រូបង្រៀន​ ​ដោយ​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​គរុស​ម្បទា​វិជ្ជាជីវៈ​ដែល​មាន​សុពលភាព​ ​ព្រមទាំង​ត្រូវ​ចូលរួម​វគ្គ​តម្រង់​ទិស​វិជ្ជាជីវៈ​ តាមរយៈ​ការ​បណ្តុះបណ្តាល​គរុកោសល្យ ​និង​ការ​បណ្តុះបណ្តាល​តម្រង់​ទិស​ជា​ចាំបាច់​
​-​ ​កំណត់​អំពី​ការ​ផ្លាស់ប្តូរ​កន្លែង​ធ្វើការ​ និង​អនុញ្ញាតឱ្យ​ការ​ផ្លាស់ប្តូរ​ប្រភេទ​ក្របខ័ណ្ឌ​ក្នុង​អង្គ​គ្រូបង្រៀន​ ​(​រវាង​គ្រូបង្រៀន​ កម្រិត​ឧត្តម​ ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ ​និង​គ្រូបង្រៀន​កម្រិត​បឋម​) ​បាន​ច្បាស់លាស់​
​-​ ​កំណត់​អំពី​លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​មន្ត្រីរាជការ​នៃ​អង្គ​គ្រូបង្រៀន​ទៅ​អង្គ​វិជ្ជាជីវៈ​ផ្សេង​ទៀត​ ​និង​ការ​ផ្ទេរ​មន្ត្រីរាជការ​នៃ​អង្គ​វិជ្ជាជីវៈ​ផ្សេង​ទៀត​ចូលក្នុង​អង្គ​គ្រូបង្រៀន​ ​មាន​លក្ខណៈ​ច្បាស់លាស់​ ​និង​សមស្រប​
​-​ ​កំណត់​អំពី​ការ​ដំឡើង​ឋានន្តរសក្តិ​និង​/​ឬ​ថ្នាក់​ ​ឱ្យ​ស្រប​តាម​ការ​អនុវត្ត​ ​និង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​ ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​ សម្រាប់​ចំណាយ​បន្ទុក​បុគ្គលិក​ ព្រមទាំង​លើកទឹកចិត្ត​តាមរយៈ​ការ​ដំឡើង​ឋានន្តរសក្តិ ​និង​/​ឬ​ថ្នាក់​ ​ជូន​មន្ត្រីរាជការ​នៃ​អង្គ​គ្រូបង្រៀន​ដែល​ស្ម័គ្រចិត្ត​អនុវត្ត​តាម​គោលការណ៍​ពង្រាយ​មន្ត្រី​ ​បំពេញ​ការងារ​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល ​តំបន់​ប៉ះពាល់​សុខភាព​ ​ឬ​គ្រោះថ្នាក់​
​-​ ​កំណត់​អំពី​វិន័យ​និង​សីលធម៌​ ​បទប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ជាធរមាន​នានា ​ដែល​បុគ្គលិក​អប់រំ​នៃ​អង្គ​គ្រូបង្រៀន​ ត្រូវ​គោរព​ និង​អនុវត្ត​ ​បាន​ច្បាស់លាស់​
​-​ ​កែសម្រួល​យន្តការ​មន្ត្រីរាជការ​នៃ​អង្គ​គ្រូបង្រៀន​ឱ្យ​ចូល​និវត្តន៍​ ​ឬ​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ ត្រូវ​សម្រេច​ដោយ​ ​ព្រះរាជ​ក្រឹត្យ ​ឬ​អនុក្រឹត្យ ​ឬ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ​ឬ​ដីកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​អាស្រ័យ​ទៅតាម​កម្រិត​នៃ​មុខតំណែង​
​-​ ​លើកទឹកចិត្ត​មន្ត្រីរាជការ​នៃ​អង្គ​គ្រូបង្រៀន​បច្ចុប្បន្ន ​ដែល​កំពុង​បំពេញ​ការងារ​ផ្នែក​បង្រៀន​ ​ឬ​ស្រាវជ្រាវ​ ​ឬក៏​គ្រប់គ្រង​ ​នៅ​តាម​ ​គ្រឹះស្ថាន​សិក្សា​ ​និង​អង្គភាព​សាធារណៈ​ ក្នុង​វិស័យ​អប់រំ​និង​បណ្តុះបណ្តាល​ និង​ដែល​បាន​បំពេញ​លក្ខខណ្ឌ​គុណ​វុឌ្ឍិ ​សមស្រប ​អាច​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ក្របខ័ណ្ឌ​ឋានន្តរសក្តិ ​និង​ថ្នាក់​ថ្មី​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ព្រះរាជ​ក្រឹត្យ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ព្រះរាជ​ក្រឹត្យ​ថ្មី​ ​គឺ​ធ្វើ​តាម​ដំណាក់កាល​ ​ស្រប​តាម​ផែនការ​ប្រចាំ​ឆ្នាំ​ ​ដែល​សម្រេច​ដោយ​ ​ប្រមុខ​រាជ​រដ្ឋាភិបាល​ ​យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្នុង​នោះ​(​១​)មន្ត្រីរាជការ​ ​ដែល​អាច​សមាហរណកម្ម​ចូល​ក្នុង​ព្រះរាជ​ក្រឹត្យ​ថ្មី​នេះ​បាន​លុះត្រាតែ​ ​ជា​មន្ត្រីរាជការ​កំពុង​បំពេញ​ការងារ​ផ្នែក​បង្រៀន​ ​ឬ​ស្រាវជ្រាវ​ ​ឬក៏​គ្រប់គ្រង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ ​និង​អង្គភាព​សាធារណៈ​ ក្នុង​វិស័យ​អប់រំ ​និង​បណ្តុះបណ្តាល​ ​និង​មាន​គុណ​វុឌ្ឍិ​និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​តម្រូវ​តាម​ប្រភេទ​ក្របខ័ណ្ឌ​នៃ​អង្គ​គ្រូបង្រៀន​ដែល​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​នេះ​ (​២​)​ដោយឡែក​មន្ត្រីរាជការ​ ​ដែល​មិន​មាន​គុណ​វុឌ្ឍិគ្រប់គ្រាន់​ ត្រូវ​បន្ត​ស្ថិត​ក្រោម​ព្រះរាជ​ក្រឹត្យ​ចាស់​ទាំង​៣​ ​រហូតដល់​ចូលនិវត្តន៍​។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​នៃ​អង្គ​គ្រូបង្រៀន​នេះ​ ​នឹង​មិន​ទៅ​និរាករណ៍​ព្រះរាជ​ក្រឹត្យ​ចាស់​ទាំង​៣​ ​រួមមាន​ (​១​) ​ព្រះរាជ​ក្រឹត្យ​ ​ស្តីពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម​ (​២​)​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​ ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ ​និង​ (​៣​)​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​បឋម ​នោះ​ទេ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។