អ្នកជំនាញអគ្គីសនី ៖ បច្ចុប្បន្នកម្ពុជាកំពុងត្រូវការយុវជន​សិក្សា​ជំនាញ​វិស្វកម្ម​អគ្គិសនី ​

ភ្នំពេញ – បច្ចុប្បន្នកម្ពុជាកំពុងត្រូវការអ្នកបច្ចេកទេសអគ្គិសនី ដើម្បីបម្រើការងារនៅក្នុង​រោងចក្រ សហគ្រាស ស្ថាប័ន និងសំណង់អគារនានា ។ ជំនាញ​វិស្វ​កម្ម​អគ្គិសនី បាន​ក្លាយ​ជា​ជំនាញ​ចាំបាច់​ចូលរួមបម្រើ​ស្ទើរ​គ្រប់វិស័យទាំងអស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ។ នេះបើតាមលោក ស៊ុយ គឹមសុង ប្រធាន​ដេប៉ា​តឺ​ម៉ង់​បញ្ជូននិង​ចែកចាយថាមពលអគ្គិសនី នៃមហាវិទ្យាល័យអគ្គិសនីរបស់​វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

អ្នកជំនាញ​បញ្ចប់ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​វិស្វកម្ម​អគ្គិសនី​ពីប្រទេស​ជប៉ុនរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា​កន្លែងការងារណា​​ក៏​ត្រូវ​ការអ្នកជំនាញ​​ថាម​ព​ល​​អគ្គិ​ស​នី​​ ។ ​ដើម្បីមានថាមពលអគ្គិសនីប្រើប្រាស់ លុះត្រាតែមានកន្លែងផលិត ហើយ​​ត្រូវមាន​បណ្តាញ​ចែកចាយដែលធានា​ស្ថេរភាពល្អដល់អ្នកប្រើប្រាស់ ។

លោក ស៊ុន គឹមសុង បានបន្ថែមថា វិស័យអគ្គិសនីជាវិស័យ​មួយ​ដែលចាំបាច់សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​​យុវជនដែល​រៀនចប់ថ្នាក់ទី១២ គួរ​តែ​ជ្រើសរើស​យក​ជំនាញបច្ចេកទេសនេះ ដើម្បីជាដើមទុនសម្រាប់ជីវិតជួយ​គ្រួសារ និងអភិវឌ្ឍន៍​ប្រទេស​ជាតិ។

វិស្វកម្មអគ្គិសនី ជា​ការសិក្សា​ទៅលើ​ការ​តបណ្តាញអគ្គិសនី​នៅ​ក្នុងនិង​ក្រៅអគារ និងការគ្រប់គ្រងប្រភពថាមពលអគ្គិសនី ។ ការសិក្សា​ជំនាញ​វិស្វ​កម្ម​អគ្គិ​ស​នីនេះ​ ត្រូវបានបែងចែកជាពីរ ក្នុងនោះ​ទី១ កម្រិតអ្នក​បច្ចេកទេសជាន់ខ្ពស់ ឬបរិញ្ញាបត្ររង សម្រាប់សិស្សដែលធ្លាក់បាក់ឌុប ឬមានតម្លៃស្មើ និងទីពីរ កម្រិត​វិស្វ​ក​រ​ ឬប​រិញ្ញាត្រ សិក្សារយៈចំនួន ៤ឆ្នាំ សម្រាប់​សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។

បើតាមការបញ្ជាក់របស់លោក ស៊ុន គឹមសុង សិក្សាជំនាញ​វិស្វកម្មអគ្គិសនី សិស្ស​ចាំបាច់​ត្រូវ​មានចំណេះដឹងមូលដ្ឋាន​ចំនួនពីរមុខវិជ្ជា គឺគណិតវិទ្យា និង​រូបវិទ្យា។ មុខវិជ្ជាទាំងពីរនេះ សំខាន់​នៅ​ក្នុង​ការ​វិភាគ និង​គណនា ។ សូមជម្រាបថា ក្រោយ​ពេលសិស្ស​​បញ្ចប់ការ​សិក្សាជំនាញវិស្វកម្មអគ្គិសនី និស្សិតមានឱកាសការងារទូលំទូលាយ ​អាច​ទៅបម្រើ​ការងារ​នៅតាម​បណ្តាក្រុមហ៊ុន​តម្លើង​​ប្រព័ន្ធ​បណ្តាញ សំណង់អគារ បុរី ខុនដូ ក្រសួងស្ថាប័ន ហើយទទួលបានប្រាក់បៀវត្សរ៍​សមរម្យទៅតាមសមត្ថភាព ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...