ស្ថាប័នពីររួមគ្នារៀបចំសន្និបាតនិងសិក្ខាសាលាអប់រំស្តីពី “ផ្នត់គំនិត​និង​វិធី​សាស្ត្រ​បង្រៀន​ក្នុងគ​ន្លង​ថ្មី”

ភ្នំពេញ – សហព័ន្ធសេវាអប់រំនៅកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ បានសហការរួមគ្នារៀបចំសន្និបាតប្រចាំឆ្នាំ២០២១ និង​សិក្ខា​សា​លា​អប់រំស្តីពី “ផ្នត់គំនិតនិងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រ​សួ​ង​អប់​រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋា​គា​រ​ភ្នំពេញ ។

សន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើង​ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល តាម​រយៈ​ការ​ចែក​រំលែក​ពី​មធ្យោ​បាយ និងឧបករណ៍បច្ចេកវិទ្យាអប់រំក្នុងការបង្រៀនបែបទំនើប និងបំប៉ន​សម​ត្ថ​ភាព​ថ្មី​ដល់​បុគ្គ​លិក​សិក្សា​ក្នុង​គន្លង​ថ្មី​ឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាពខ្ពស់បន្ថែមទៀត។

កម្មវិធីនេះនឹងបង្ហាញរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២១ និងសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ការ​ចែករំលែកលើប្រធានបទផ្សេងៗពីវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបកំពុងបម្រើការងារ និង​មាន​បទពិសោធជា​ច្រើន​ឆ្នាំ​លើ​វិស័យ​អប់រំ និងបណ្តុះបណ្តាល ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំផងដែរ ។

សិក្ខាសាលាអប់រំស្តីពីផ្នត់គំនិតនិងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី អ្នក​ចូលរួម​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីបន្ថែម​លើ​ផ្នែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច នវា​នុ​វ​ត្តន៍​​និងគោលដៅសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចក្ខុវិស័យនិងយុទ្ធសាស្រ្តនៃការអប់រំកុមារតូច តួនាទី​និង​កិច្ច​សហ​ការ​គ្នា​រ​​វាង​​អ្នកអាណាព្យាបាលនិងសាលារៀន ។

លើសពីនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងស្តីពីរបៀបអភិវឌ្ឍន៍ចរិតបុគ្គលដើម្បីជោគជ័យក្នុងជីវិត វិស័យអប់រំក្នុងសតវត្សរ៍ទី២១ និង​ការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្សតាមរយៈកម្មវិធីទម្លាប់ល្អទាំង៧ របស់បុគ្គលឆ្នើម ការវិវត្ត​ចុង​ក្រោយ​នៃ​បច្ចេកវិទ្យា​អប់រំ​សម្រាប់​ការ​អប់រំ​នៅកម្ពុជា ។ តម្លៃសម្រាប់ចូលរួមកម្មវិធី ៣០ដុល្លារអាមេរិកក្នុងមួយនាក់ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងលេខទូរស័ព្ទ 089 57 12 58 / 096 661 432 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...