យុវជន ៖ មិនមែនស្នេហាបុរសស្ត្រី ទិវាក្ដីស្រឡាញ់​បង្ហាញ​ពីក្ដីស្រឡាញ់​ចម្រុះ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​

ភ្នំពេញ – នៅទូទាំងពិភពលោកបានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ ប្រារព្ធទិវាក្ដីស្រឡាញ់ ឬភាសាអង់គ្លេសថា Valentine’s Day ដើម្បី​បង្ហាញ​អំពី​ទឹក​​ចិត្ត​របស់​ខ្លួនចំពោះ​មនុស្សជាទីស្រឡាញ់ តាមរយៈការជូន​អំណោយ​ បាច់ផ្កា ឬចំណាយពេលវេលា​ជួបជុំជាមួយក្រុមគ្រសារ ។ ទន្ទឹមគ្នានេះនិយមន័យ​នៃទិវា​​សេ​ច​​ក្ដី​ស្រ​ឡា​ញ់ សាធារណជនមួយចំនួន​យល់ច្រឡំ​ដោយគិតថា ថ្ងៃជាបុណ្យសម្រាប់តែគូស្នេហ៍ ពិសេសយុវវ័យតែង​ហៅថ្ងៃនេះថា ថ្ងៃបុណ្យសង្សារទៅវិញ ។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ បាននិយាយថា អត្ថន័យថ្ងៃនៃក្ដីស្រឡាញ់ ជាពេលវេលាដ៏​ពិសេស​មួយ​ដែល​យើង​អាច​ចែក​រំលែក​ក្ដីស្រឡាញ់ទៅ​កាន់​មនុស្ស​ជុំវិ​ញ​ខ្លួន មិនថាដៃគូស្នេហា ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សនៅជុំវិញខ្លួនទាំងអស់ ។ យុវជនរូបនេះ បានបន្តថា ថ្ងៃបុណ្យនៃក្ដីស្រឡញ់នេះ ជាឱកាស​សម្រាប់​ផ្ដល់​ក្ដី​​ស្រឡាញ់​ទៅអ្នកជុំវិញខ្លួនឱ្យបានច្រើន ជាពិសេសគ្រួសារ ពីព្រោះពួកគាត់ជាមនុស្សដែលតែងតែនៅក្បែរ គាំទ្រ និងផ្តល់​ក្តី​ស្រឡាញ់ខ្លាំងជាងគេ ។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ

“ក្ដីស្រឡាញ់គួរតែផ្ដល់ឱ្យដូចៗគ្នា ចាប់ផ្ដើមឱ្យតម្លៃគ្នាទៅវិញទៅមក ប្រសិនយើងស្រឡាញ់គ្នាមែន សូមកុំបណ្ដោយឱ្យថ្ងៃនេះ​ក្លាយទៅជាថ្ងៃធ្វើអ្វី​មួយដែល​មិនគប្បី​សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ”

កញ្ញា សួន ស្រីនីត គ្រូបង្រៀនភាសាអង់គ្លេស នៅសាលាវ៉េស្ទឡាញន៍ ក៏បាននិយាយដែរថា ថ្ងៃនៃក្តីស្រឡាញ់ គឺជាថ្ងៃបង្ហាញពី​សេចក្ដីស្រឡាញ់ចំពោះមនុស្ស គ្រប់គ្នា ដូចជា គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ ។ កញ្ញាបន្តថា អត្ថន័យនៃក្តីស្រឡាញ់មិនត្រឹមតែនិយាយអំពីស្នេហាប៉ុណ្ណោះទេ ប៉ុន្តែ​ជាទិ​ដ្ឋ​ភាព​ទូទៅ​មួយ​សម្រាប់មនុស្សដែលសមនឹងទទួលសេចក្ដីស្រឡាញ់ ឬបង្ហាញពីការដឹងគុណចំពោះអ្វីដែលទទួលបាន ។

កញ្ញា សួន ស្រីនីត ជាគ្រូបង្រៀនភាសាអង់គ្លេសនៅ សាលាវ៉េស្ទឡាញន៍ បាននិយាយថា ៖

“ក្នុងឱកាសថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ ខ្ញុំអាចបង្ហាញ​សេចក្ដី​ស្រឡា​ញ់ចំ​ពោះឪពុកម្ដាយរបស់ខ្ញុំ ដោយនិយាយប្រាប់គាត់ថាខ្ញុំស្រឡាញ់ពួកគាត់ និងជូនពរឱ្យក្រុមគ្រួសារមានសុខភាពល្អ”

លោក ជា សុភក្ត្រា អ្នកបង្កើតមាតិកានិងជាពិធីករ បញ្ជាក់បន្ថែមថា ថ្ងៃនៃក្ដីស្រឡាញ់ជាថ្ងៃដ៏ស្រស់ស្អាតមួយសម្រាប់ចែករំលែកក្ដីស្រឡាញ់ ដែល​អាច​ធ្វើឱ្យ​លោក​មាន​អារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ ជាពិសេនៅពេលបានទិញអំណោយជូនក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ។ លោក ជា សុភក្ត្រា បន្តថា យុវជនមួយចំនួនកុំដោយសារតែផ្កាកុលាបមួយទង ធ្វើឱ្យអនាគតរបស់ខ្លួនត្រូវបាត់បង់ ព្រោះតែការយល់ច្រឡំថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គឺជា​ថ្ងៃបុណ្យ​សង្សា​​នោះ​ឡើយ​។

លោក ជា សុភក្ត្រា

“ក្នុងឱកាសបុណ្យនៃក្ដីស្រឡាញ់ ខ្ញុំបានទិញផ្កា និសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅកាន់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ហើយក្រោយពេល​ឃើញ​ស្នាមញញឹម​របស់​គាត់ធ្វើឱ្យ​ខ្ញុំសប្បា​យ​ចិត្ត​”

ដោយឡែកយុវតីម្នាក់ទៀត កញ្ញា ញ៉ែម ស្រីលីន គ្រូបង្រៀននៅសាលាប៊ែលធី អន្តរជាតិ បានឱ្យដឹងថា មនុស្ស​គ្រប់គ្នាមា​នឱ​កាសអា​ច​បង្ហាញ​ក្ដីស្រឡាញ់​ទៅកា​ន់​ម​នុស្សដែលខ្លួនស្រឡាញ់បានជារៀងរាល់ថ្ងៃ ។ កញ្ញាបន្តថា សម្រាប់ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃពិសេស​មួយដែល​រំលឹក​ថា​ជាថ្ងៃ​ដែល​យើ​ង​គួ​រតែមាន​ពេលវេលាល្អ​ៗជួ​​ប​ជុំគ្នាបង្ហាញពីក្ដីស្រឡាញ់ ឬក៏អាចទិញកាដូជូនក្រុមគ្រួសារ មិត្តភក្តិទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃទិវាប្រារព្ធទិវានៃក្ដីស្រឡាញ់បានផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។