Digital Marketing ជំនាញទីផ្សារថ្មី​សម្រាប់ឧស្សាហកម្ម ៤.០

ភ្នំពេញ – បច្ចុប្បន្នពិភពលោកក៏​ដូចជា​កម្ពុជាផងដែរ​កំពុងតែ​វិវឌ្ឍន៍​ទៅ​កាន់ឧស្សាហកម្ម ៤.០ ដែលអ្វីៗ​គ្រប់យ៉ាង​​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ប្រព័ន្ធឌីជីថល ។ ទន្ទឹមនេះ មុខ​វិជ្ជាថ្មី​មួយ​ក៏​បានលេចចេញជា​រូបរៀងផងដែរ ហើយ​កំពុងតែមានតម្រូវការខ្លាំង ខណៈ​មាន​​សាលាតិចតួចប៉ុណ្ណោះដែល​បាន​បើក​វគ្គ​ជំនាញ​ដែល​កំពុងពេញនិយមនេះ គឺជំនាញ Digital Marketing ឬជំនាញធ្វើទីផ្សាលើបច្ចេកវិទ្យា ។

តើអ្វីទៅជា ជំនាញធ្វើទីផ្សាលើបច្ចេកវិទ្យា ឬ Digital Marketing ? លោក គាំ ពិសាល សាស្រ្តាចារ្យ ផ្នែក Digital Marketing នៃវិទ្យាស្ថានថាក់ក្លូប៊ល បានបញ្ជាក់ថា ជំនាញធ្វើទីផ្សាលើបច្ចេកវិទ្យា គឺជា​ការ​ធ្វើ​ទីផ្សារ​បែប​អេឡិចត្រូនិច ក្នុងការផ្សព្វផ្សាយ​ ឬបង្ហាញ​ផលិផល សេវាកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ។

បើតាម​លោកសាស្រ្តាចារ្យ កាលពីមុន ដើម្បីធ្វើការផ្សព្វផ្សាយ​ផលិតផល ឬសេវាកម្មអ្វីមួយ គេត្រូវរៀបចំយុទ្ធសាស្រ្តទីផ្សារ បន្ទាប់មកធ្វើការ​រចនាគំនូរ ឬក្រាហ្វិកដែលត្រូវ​ធ្វើការផ្សព្វផ្សាយ ហើយ​​យកទៅធ្វើការ​បោះពុម្ព រួចទើប​យកទៅ​ធ្វើការ​ចែកចាយ​នៅ​តាមដងផ្លូវ ឬ​ទីកន្លែង​សាធារណៈផ្សេងៗ​ដែលមាន​មនុស្ស​ច្រើន ។

តាម​លោក ពិសាល ការ​ធ្វើទីផ្សារ​បែបនេះ គឺចំណាយ​ពេលយូរ ដើម្បីធ្វើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ, ប៉ុន្តែបើ​​ងាក​មក​កាន់ Digital Marketing វិញ គឺ​គេ​អាច​ប្រើ​ពេល​វេលា​តិចជាង​១ម៉ោង​ក្នុង​ការផ្សព្វផ្សាយ ទៅកាន់សាធារណៈជន ហើយ​ក្នុង​រយៈ​ពេល​មួយម៉ោង​នេះ ផលិតផល ឬ​សេវាកម្ម​របស់​យើង អាច​ឃើញ​ទៅ​កាន់​មនុស្ស​រាប់​រយលាននាក់ តាម​លទ្ធភាព​ដែល​យើង​អាច​ផ្សព្វផ្សាយ​បាន។

ជាការមើលឃើញរបស់​លោក គាំ ពិសាល បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន​បានផ្លាស់ប្តូរ​ការ​ធ្វើទីផ្សារ​របស់ខ្លួន​មក​កាន់​ប្រព័ន្ធឌីជីថល ដោយ​​បើតាម​ការ​ស្រាវជ្រាវ​បានរកឃើញថា ការផ្សព្វផ្សាយ​តាម​រយៈប្រព័ន្ធឌីជីថលនេះ បានកើន​ឡើងពី ២០០ ទៅ ​៣០០ភាគរយ​ក្នុង​មួយ​ឆ្នាំៗ ព្រោះ​តែអតិថិជន​​នៅ​ក្នុងទីផ្សារ​បច្ចុប្បន្ន បានបង្វែរ​ទៅកាន់​ប្រព័ន្ធឌីជីថល។ ការផ្លាស់ប្តូរ​ធ្វើទីផ្សារ​តាមបែបប្រពៃណី មក​កាន់​ប្រព័ន្ធឌីជីថលវិញនេះ បាន​ធ្វើ​ឱ្យ​តម្រូវការ​អ្នក​មាន​ជំនាញ Digital Marketing នេះ គឺកាន់តែច្រើន ខណៈធនធាន​មនុស្ស​នៅស្រុក​យើង​សម្រាប់​បម្រើ​ការងារនៅលើវិស័យឌីជីថលនេះ ក៏​ខ្វះ​ខាតផងដែរ។

តើជំនាញ Digital Marketing គេសិក្សា​ទៅលើអ្វីខ្លះ ហើយ​អ្នក​ចង់រៀនជំនាញនេះ ត្រូវ​មាន​លក្ខណៈសម្បត្តិយ៉ាងណាដែរ?

ចំពោះសំណួរ​ខាងលើនេះ បើតាម​ប្រសាសន៍របស់​លោកសាស្រ្តាចារ្យ គាំ ពិសាល នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គេតែងមានការយល់ច្រឡំថា ការរៀនជំនាញ Digital Marketing គឺជាការរៀនប្រើប្រាស់បណ្តាញសង្គមដូចជា​​​​​ facebook , LinkedIn ឬ Instagram ជាដើម ។ លោកថា ទាំងនេះ គឺជា​ផ្នែកមួយ​នៃការផ្សព្វផ្សាយ​ប៉ុណ្ណោះ ដែលតាមពិតទៅ Digital Marketing គឺគេរៀនពីការធ្វើទីផ្សារ​នៅ​លើប្រព័ន្ធឌីជីថល ដោយ​រៀបចំយុទ្ធសាស្រ្ត និង​គំនិត​នៃការធ្វើទីផ្សារ​បែបណាដើម្បីឱ្យ​ការផ្សព្វផ្សាយមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

លោក គាំ ពិសាល សាស្រ្តាចារ្យ ផ្នែក Digital Marketing បានបញ្ជាក់ថា ៖

“នៅពេល​ដែល​យើង​មិន​យល់ពីគោលបំណង យើង​តែងជំរុញការលក់ ដោយ​ជំរុញបន្ថែ​ម​ (Boots) ក្នុងមួយថ្ងៃៗអាចដល់រាប់ពាន់ដុល្លារ ហើយ​ចុងក្រោយ គឺលុយទាំងអស់នោះបានទៅ​ក្រុមហ៊ុន​ដែលផ្តល់​នូវ​កន្លែងដើម្បីផ្សព្វផ្សាយទៅវិញ… តែបើ​អ្នកមានជំនាញ Digital Marketing គេសិក្សាបានច្បាស់ថា អតិថិជននៅកន្លែងណា? ជាប្រភេទមនុស្សអី? ជា​មនុស្ស​បែបណា ? ចូលចិត្តអ្វី ? ដូច្នេះការផ្សព្វផ្សាយនឹងមានប្រសិទ្ធភាពខ្ពស់ ចំណាយតិច…”

ដោយ​ឡែក​សម្រាប់លក្ខណៈសម្បត្តិ សម្រាប់អ្នក​ដែលមានបំណងចង់ចាប់យកជំនាញ Digital Marketing វិញ បើតាមលោកសាស្រ្តាចារ្យ ពួកគាត់គួរតែមានចំណេះដឹងមូលដ្ឋានល្អសម្រាប់មុខវិជ្ជាភាសាអង់គ្លេស ព្រោះថា ​បណ្តាញ​សង្គមជាច្រើន​គឺគេប្រើប្រាស់​ភាសាអង់គ្លេសជាគោល ។ ជាមួយ​គ្នា មុខ​វិជ្ជា គណិតវិទ្យា ក៏​ត្រូវ​ការ​ផងដែរ ដោយមុខវិជ្ជានេះ គេ​​ត្រូវប្រើប្រាស់​សម្រាប់​ការ​វិភាគ ។

ត្រឡប់មកវិញ លោកសាស្រ្តាចារ្យ បានលើកទឹកចិត្ត​ដល់​យុវជន ក៏​ដូចជាប្អូនៗសិស្សានុសិស្ស ដែលចង់ក្លាយខ្លួនជាអ្នក Digital Marketing ត្រូវ​ចាប់យកជំនាញនេះឱ្យ​បានច្បាស់ ហើយ​ព្យាយាម​សិក្សា​ស្រាវជ្រាវ ​ហ៊ានគិត ហ៊ានសម្រេច និងហ៊ានវិភាគ ដើម្បីបង្កើតជាយុទ្ធសាស្រ្តថ្មីៗ ។ លោក​បញ្ជាក់ថា Digital Marketing មិន​មែន​​គ្រាន់តែរៀនប្រើប្រាស់បណ្តាញសង្គមនោះទេ យើងក៏​​ត្រូវ​ការយុទ្ធសាស្រ្ត​បន្ថែមទៀតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...