ភ្នំពេញ – ក្នុងសារលិខិតអបអរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ឧស្សាហកម្មចម្រៀង និងភាពយន្តខ្មែរ ពិសេសភាពយន្តសម្រាប់ចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ គឺត្រូវបានផលិតជាស្នាដៃនិពន្ធថ្មីបានកាន់តែច្រើន ហើយគុណភាពក៏កាន់តែល្អប្រសើរ ស្របទៅតាមតម្រូវការសង្គមបច្ចុប្បន្ន ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានសម្តែងសេចក្តីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងឆន្ទះរបស់បងប្អូនជនរួមជាតិ នៅក្នុងវិស័យឯកជនទាំងអស់ ដែលបានខិតខំនិពន្ធ និងបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានគុណភាពស្របតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយក្នុងនោះក៏មានការចូលរួមជួយលើកកម្ពស់សិល្បៈវប្បធម៌បុរាណខ្មែរនៅក្នុងស្នាដៃនិពន្ធថ្មីរបស់ខ្លួនផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា ឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្រ្តី គឺជាឧស្សាហកម្មច្នៃប្រឌិតនៅក្នុងវិស័យវប្បធម៌ដែលមានសក្តានុពលមិនចេះរីងស្ងួត ដែលតួអង្គក្នុងវិស័យឯកជនទាំងអស់ត្រូវខិតខំទាញយកឱកាសទាំងនេះឱ្យបានជាអតិបរមា ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ច រួមទាំង សារមន្ទីរ រោងភាពយន្ត រោងសម្តែងសិល្បៈ ក៏ដូចជាការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាជាដើម ។

ដូច្នេះការដាក់ចេញនូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់សកម្មភាពសិល្បៈវប្បធម៌ បូករួមនឹងភាពជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅទូទាំងប្រទេស សម្តេចពិតជាមានសុទិដ្ឋិនិយមថា ឧស្សាហកម្មវប្បធម៌កម្ពុជា នឹងមានសន្ទុះងើបឡើងវិញឆាប់ និងចូលរួមស្តារជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ទាំងនៅក្នុងកំឡុង និងក្រោយពេលវិបត្តិកូវីដ-១៩ ។
យ៉ាងណាក៏ដោយ សម្តេចតេជោក៏មិនភ្លេចធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតីសហការ និងទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាក នៃការបិទខ្ទប់ភូមិសាស្រ្តដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២១កន្លងទៅ។

ទន្ទឹមគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌កន្លងមក ហើយសម្តេចសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមជួយជ្រោមជ្រែង ផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌ថ្មីៗបន្ថែមទៀត ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែមទៀត ទាំងនៅលើឆាកជាតិ និងអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ACE ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៣១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១កន្លែង ដោយម្នាក់ៗនឹងទទួលបានអាហារូបករណ៍រយៈពេល១ឆ្នាំ។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































