រៀនជំនាញកាត់សក់បុរស-នារីឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ

សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជន ដែលចង់ចេះជំនាញកាត់សក់បុរស-នារី, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោង TVET 1.5M។

វគ្គបណ្តុះបណ្តាលនេះ បង្រៀន​ដោយ​ជនជាតិកូរ៉េ​ដែលមាន​បទពិសោធន៍​ជាង​១០ឆ្នាំ។

អត្ថប្រយោជន៍ក្រោយ​កា​រសិក្សា ៖ សិក្ខាកាម​នឹង​មានជំនាញ​មួយ​ពិតប្រាកដ ការងារសមរម្យដែល​មានទីផ្សារ​ការងារកំពុងត្រូវការ, ទទួលបានប្រាក់ចំណូលទៀងទាត់, ទទួលបានសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ និង​មាន​ឱកាស​បន្ត​ការ​សិក្សា។

សម្រាប់ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន ដែលចាប់អារម្មណ៍ ក្នុងការ​សិក្សា​ជំនាញ​កាត់សក់បុរស-នារី សូមទៅទទួលពាក្យ និង​ចុះឈ្មោះ​ចូលរៀន​នៅទីតាំងវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ស្ថិត​នៅ​ភូមិ​អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចូលរៀន​នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"