ភ្នំពេញ – បច្ចុប្បន្នពិភពលោកក៏ដូចជាកម្ពុជាផងដែរកំពុងតែវិវឌ្ឍន៍ទៅកាន់ឧស្សាហកម្ម ៤.០ ដែលអ្វីៗគ្រប់យ៉ាងត្រូវពឹងផ្អែកទៅលើប្រព័ន្ធឌីជីថល ។ ទន្ទឹមនេះ មុខវិជ្ជាថ្មីមួយក៏បានលេចចេញជារូបរៀងផងដែរ ហើយកំពុងតែមានតម្រូវការខ្លាំង ខណៈមានសាលាតិចតួចប៉ុណ្ណោះដែលបានបើកវគ្គជំនាញដែលកំពុងពេញនិយមនេះ គឺជំនាញ Digital Marketing ឬជំនាញធ្វើទីផ្សាលើបច្ចេកវិទ្យា ។
តើអ្វីទៅជា ជំនាញធ្វើទីផ្សាលើបច្ចេកវិទ្យា ឬ Digital Marketing ? លោក គាំ ពិសាល សាស្រ្តាចារ្យ ផ្នែក Digital Marketing នៃវិទ្យាស្ថានថាក់ក្លូប៊ល បានបញ្ជាក់ថា ជំនាញធ្វើទីផ្សាលើបច្ចេកវិទ្យា គឺជាការធ្វើទីផ្សារបែបអេឡិចត្រូនិច ក្នុងការផ្សព្វផ្សាយ ឬបង្ហាញផលិផល សេវាកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ។

បើតាមលោកសាស្រ្តាចារ្យ កាលពីមុន ដើម្បីធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មអ្វីមួយ គេត្រូវរៀបចំយុទ្ធសាស្រ្តទីផ្សារ បន្ទាប់មកធ្វើការរចនាគំនូរ ឬក្រាហ្វិកដែលត្រូវធ្វើការផ្សព្វផ្សាយ ហើយយកទៅធ្វើការបោះពុម្ព រួចទើបយកទៅធ្វើការចែកចាយនៅតាមដងផ្លូវ ឬទីកន្លែងសាធារណៈផ្សេងៗដែលមានមនុស្សច្រើន ។
តាមលោក ពិសាល ការធ្វើទីផ្សារបែបនេះ គឺចំណាយពេលយូរ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ប៉ុន្តែបើងាកមកកាន់ Digital Marketing វិញ គឺគេអាចប្រើពេលវេលាតិចជាង១ម៉ោងក្នុងការផ្សព្វផ្សាយ ទៅកាន់សាធារណៈជន ហើយក្នុងរយៈពេលមួយម៉ោងនេះ ផលិតផល ឬសេវាកម្មរបស់យើង អាចឃើញទៅកាន់មនុស្សរាប់រយលាននាក់ តាមលទ្ធភាពដែលយើងអាចផ្សព្វផ្សាយបាន។

ជាការមើលឃើញរបស់លោក គាំ ពិសាល បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរការធ្វើទីផ្សាររបស់ខ្លួនមកកាន់ប្រព័ន្ធឌីជីថល ដោយបើតាមការស្រាវជ្រាវបានរកឃើញថា ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថលនេះ បានកើនឡើងពី ២០០ ទៅ ៣០០ភាគរយក្នុងមួយឆ្នាំៗ ព្រោះតែអតិថិជននៅក្នុងទីផ្សារបច្ចុប្បន្ន បានបង្វែរទៅកាន់ប្រព័ន្ធឌីជីថល។ ការផ្លាស់ប្តូរធ្វើទីផ្សារតាមបែបប្រពៃណី មកកាន់ប្រព័ន្ធឌីជីថលវិញនេះ បានធ្វើឱ្យតម្រូវការអ្នកមានជំនាញ Digital Marketing នេះ គឺកាន់តែច្រើន ខណៈធនធានមនុស្សនៅស្រុកយើងសម្រាប់បម្រើការងារនៅលើវិស័យឌីជីថលនេះ ក៏ខ្វះខាតផងដែរ។
តើជំនាញ Digital Marketing គេសិក្សាទៅលើអ្វីខ្លះ ហើយអ្នកចង់រៀនជំនាញនេះ ត្រូវមានលក្ខណៈសម្បត្តិយ៉ាងណាដែរ?

ចំពោះសំណួរខាងលើនេះ បើតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ គាំ ពិសាល នៅប្រទេសកម្ពុជាបច្ចុប្បន្ន គេតែងមានការយល់ច្រឡំថា ការរៀនជំនាញ Digital Marketing គឺជាការរៀនប្រើប្រាស់បណ្តាញសង្គមដូចជា facebook , LinkedIn ឬ Instagram ជាដើម ។ លោកថា ទាំងនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយប៉ុណ្ណោះ ដែលតាមពិតទៅ Digital Marketing គឺគេរៀនពីការធ្វើទីផ្សារនៅលើប្រព័ន្ធឌីជីថល ដោយរៀបចំយុទ្ធសាស្រ្ត និងគំនិតនៃការធ្វើទីផ្សារបែបណាដើម្បីឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក គាំ ពិសាល សាស្រ្តាចារ្យ ផ្នែក Digital Marketing បានបញ្ជាក់ថា ៖
“នៅពេលដែលយើងមិនយល់ពីគោលបំណង យើងតែងជំរុញការលក់ ដោយជំរុញបន្ថែម (Boots) ក្នុងមួយថ្ងៃៗអាចដល់រាប់ពាន់ដុល្លារ ហើយចុងក្រោយ គឺលុយទាំងអស់នោះបានទៅក្រុមហ៊ុនដែលផ្តល់នូវកន្លែងដើម្បីផ្សព្វផ្សាយទៅវិញ… តែបើអ្នកមានជំនាញ Digital Marketing គេសិក្សាបានច្បាស់ថា អតិថិជននៅកន្លែងណា? ជាប្រភេទមនុស្សអី? ជាមនុស្សបែបណា ? ចូលចិត្តអ្វី ? ដូច្នេះការផ្សព្វផ្សាយនឹងមានប្រសិទ្ធភាពខ្ពស់ ចំណាយតិច…”
ដោយឡែកសម្រាប់លក្ខណៈសម្បត្តិ សម្រាប់អ្នកដែលមានបំណងចង់ចាប់យកជំនាញ Digital Marketing វិញ បើតាមលោកសាស្រ្តាចារ្យ ពួកគាត់គួរតែមានចំណេះដឹងមូលដ្ឋានល្អសម្រាប់មុខវិជ្ជាភាសាអង់គ្លេស ព្រោះថា បណ្តាញសង្គមជាច្រើនគឺគេប្រើប្រាស់ភាសាអង់គ្លេសជាគោល ។ ជាមួយគ្នា មុខវិជ្ជា គណិតវិទ្យា ក៏ត្រូវការផងដែរ ដោយមុខវិជ្ជានេះ គេត្រូវប្រើប្រាស់សម្រាប់ការវិភាគ ។
ត្រឡប់មកវិញ លោកសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាប្អូនៗសិស្សានុសិស្ស ដែលចង់ក្លាយខ្លួនជាអ្នក Digital Marketing ត្រូវចាប់យកជំនាញនេះឱ្យបានច្បាស់ ហើយព្យាយាមសិក្សាស្រាវជ្រាវ ហ៊ានគិត ហ៊ានសម្រេច និងហ៊ានវិភាគ ដើម្បីបង្កើតជាយុទ្ធសាស្រ្តថ្មីៗ ។ លោកបញ្ជាក់ថា Digital Marketing មិនមែនគ្រាន់តែរៀនប្រើប្រាស់បណ្តាញសង្គមនោះទេ យើងក៏ត្រូវការយុទ្ធសាស្រ្តបន្ថែមទៀតផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2023
កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...





































































