សាកលវិទ្យាល័យធានជីនប្រទេសចិនផ្ដល់អាហារូបករណ៍វិទ្យាសាស្ត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតបណ្ឌិត

ភ្នំពេញ- រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិតអន្តរជាតិក្នុងតំបន់ ក្រោមអាហារូបករណ៍ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ឆ្នាំសិក្សា២០២២ ។ កម្មវិធីនេះបង្កើតឡើងដោយក្រសួងអប់រំចិន ក្នុងគោលបំណងគាំទ្រវិស័យអប់រំក្នុងតំបន់ ដែលសិក្សានៅសាកលវិទ្យាល័យធានជីន ។

អាហារូបករណ៍ផ្លួវមួយ ខ្សែក្រវ៉ាត់មួយ នឹងផ្ដលជូនជំនាញសិក្សាដល់និស្សិតរួមមាន ការគ្រប់គ្រងវិទ្យាសាស្ត្រ វិស្វកម្ម, វិទ្យាសាស្ត្របរិស្ថាន, បច្ចេកវិទ្យាអុបតូ-អេឡិចត្រិច និងហ្វូតូនិច(Opto-electroics and photonics Technology), វិស្វកម្មសំណង់ស៊ីវិល, គណិតវិទ្យា និងជំនាញសិក្សាជាច្រើនមុខទៀត ដោយកម្មវិធីសិក្សានឹងសិក្សាជាភាសាអង់គ្លេស និងភាសាចិន និងការសិក្សាមានរយៈពេលពីរឆ្នាំទៅប្រាំឆ្នាំអាស្រ័យទៅលើការសិក្សាជំនាញផ្សេងៗ ។

លក្ខខណ្ឌដែលសិស្ស-និស្សិតអាចធ្វើការដាក់ពាក្យបានរួមមាន ជានិស្សិតដែលមកពីបណ្ដាប្រទេសណាមួយដែលស្ថិតនៅតាមខ្សែក្រវ៉ាត់មួយ មានសីលធម៌ល្អ មានឆន្ទៈក្នុងការសិក្សា មានកម្លាំងកាយ និងស្មារតីមាំមួន មានអាយុក្រោម ៣៥ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងក្រោម៤០ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិត ។

ជាមួយគ្នានេះ និស្សិតដែលសិក្សាកម្មវិធីភាសាចិនត្រូវមានវិញ្ញាបនបត្រHSK ដោយការសិក្សាជំនាញវិស្វកម្ម ឬវិទ្យាសាស្ត្រតម្រូវការ HSK4 និង ជំនាញអាជិវកម្ម និងសិល្បៈតម្រូវការ HSK5 ។ សម្រាប់និស្សិតដែលធ្លាប់បានសិក្សាចិននៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងត្រូវបានលើកលែង HSK នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

និស្សិតដែលសិក្សាកម្មវិធីភាសាអង់គ្លេស ត្រូវមានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា TOEFLច្រើនជាង៨០ ឬ IELTSច្រើនជាង៦.០ និងលើកលែងការទាមទារវិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាសម្រាប់អ្នកបេក្ខភាពដែលប្រើភាសាអង់គ្លេសជាភាសាដើម ។

បេក្ខភាពនឹងទទូលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ការសិក្សាដោយឥតបង់ថ្លៃ ប្រាក់ឧបត្ថប្រចាំខែ (៣០០០RMB សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៣៥០០RMB សម្រាប់ថ្នាក់បណ្ឌិត ក្នុងមួយខែ) និងការធានារ៉ាប់រងផ្នែកសុខភាព ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://bit.ly/38EVgNj ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)