វិធីសាស្រ្ត​ទាំង៩ ដើម្បីពង្រឹងការផ្តោតអារម្មណ៍ធ្វើការ

ការផ្ដោតអារម្មណ៍ គឺជាសមត្ថភាពផ្ចង់លើការងារប្រកបដោយការយកចិត្តទុកដាក់ ចាប់តាំងពីការចាប់ផ្ដើមរហូតដល់ការងារនោះរួចរាល់។ ការផ្ដោតអារម្មណ៍បានយូរ ធ្វើឱ្យអ្នកសម្រេចនូវការងារ ដែលមានគុណភាព ការទទួលស្គាល់ និងមានផលិតភាពខ្ពស់។ ហេតុនេះ ការស្វែងយល់អំពីវិធីសាស្ត្រពង្រឹងការផ្ដោតអារម្មណ៍ នឹងជួយឱ្យអ្នកបង្កើនផលិតភាពការងារ ព្រមទាំងសម្រេចកិច្ចការប្រកបដោយប្រសិទ្ធភាព ដែលអាចជួយឱ្យជីវិត និងអាជីពការងាររីកចម្រើនកាន់តែឆាប់រហ័ស។

ខាងក្រោមនេះ គឺជាវិធីសាស្រ្ត​ចំនួន ៩ដែលជួយពង្រឹងការផ្ដោតអារម្មណ៍របស់លោកអ្នក​ឱ្យ​កាន់តែប្រសើរ៖

១. ស្គាល់ខ្លួនឯង ៖ មុននឹងចាប់ផ្ដើមអភិវឌ្ឍសមត្ថភាពផ្ដោតអារម្មណ៍ ជាដំបូងអ្នកគួរសង្កេតពីទម្លាប់ធ្វើការខ្លួនឯងសិន។ ប្រសិនបើអ្នកតែងតែត្រូវបានមជ្ឈដ្ឋានជុំវិញខ្លួន មករំខានខណៈពេលធ្វើការ នោះប្រហែលជាសមត្ថភាពផ្ចង់អារម្មណ៍របស់អ្នកនៅមានកម្រិតទាបនៅឡើយ។ លើសពីនេះ ដើម្បីដឹងពីកម្រិតនៃសមត្ថភាពផ្ចង់អារម្មណ៍ខ្លួនឯងឱ្យបានច្បាស់ អ្នកអាចអនុវត្តវិធីសាស្ត្រងាយៗ ដោយកំណត់ពេលជាក់លាក់សម្រាប់ខ្លួនឯងសម្រេចការងារអ្វីមួយ។ បន្ទាប់មក ចាប់ផ្ដើមសង្កេតថា តើអ្នកអាចផ្ចង់អារម្មណ៍បានយូរបំផុតរយៈពេលប៉ុន្មាន ហើយនៅពេលបែកអារម្មណ៍ ត្រូវក្រឡេកមើលម៉ោងមុនគេ។ ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកដឹងថា ជាធម្មតាអ្នកអាចផ្ដោតអារម្មណ៍ធ្វើកិច្ចការមួយក្នុងរយៈពេលយូរកម្រិតណា។

២. ពង្រឹងស្មារតីផ្ចង់អារម្មណ៍បន្តិចម្ដងៗ ៖ ចូរកំណត់គោលដៅអភិវឌ្ឍសមត្ថភាពផ្ចង់អារម្មណ៍របស់អ្នក ហើយពង្រឹងវាបន្តិចម្ដងៗរហូតទាល់តែគោលដៅនោះត្រូវបានសម្រេច។ ឧទាហរណ៍៖ ប្រសិនបើបច្ចុប្បន្ន អ្នកអាចផ្ចង់អារម្មណ៍បាន ៥នាទី ដំណាក់កាលបន្ទាប់ អ្នកអាចកំណត់ពេល ៧នាទី ដើម្បីធ្វើការ។ នៅពេលសម្រេចគោលដៅ ៧នាទី អ្នកអាចចាប់ផ្ដើមកំណត់ពេល ១០នាទីនៅដំណាក់កាលបន្ទាប់ទៀត​ ហើយការពង្រឹងម្ដងបន្តិចៗ គឺងាយស្រួលសម្រេច។

៣. មិននៅជិតអ្វីដែលនាំឱ្យបែកអារម្មណ៍ ៖ ការនៅឆ្ងាយពីអ្វីដែលនាំឱ្យអ្នកបែកអារម្មណ៍ខណៈពេលធ្វើការ ជាវិធីសាស្ត្រដ៏ល្អមួយ ដែលជួយអភិវឌ្ឍស្មារតីផ្ចង់អារម្មណ៍។ ខណៈពេលកំពុងធ្វើការ អ្នកគួរបិទទូរទស្សន៍ និងតាំងចិត្តថា មិនមើលបណ្ដាញសង្គមដាច់ខាត។ បន្ទាប់មក រក្សាទូរស័ព្ទឱ្យឆ្ងាយពីដៃ ឬប្រើវាតែក្នុងករណីពិសេសដូចជា ឆ្លើយតបតែអ៊ីម៉ែលសំខាន់ៗ និងការហៅបន្ទាន់ប៉ុណ្ណោះ។ លើសពីនេះ ចូរកំណត់ពេលឱ្យបានត្រឹមត្រូវសម្រាប់ជជែកជាមួយមិត្តរួមការងារ ឬបុគ្គលិករបស់អ្នក។ ប្រសិនបើអ្នកធ្វើការពីផ្ទះ អ្នកអាចបើកទ្វា ឬបង្អួច ខណៈពេលកំពុងធ្វើការ ដើម្បីបង្ហាញប្រាប់គ្រួសារថា អ្នក​កំពុងជាប់រវល់ ចៀសវាងការរំខាន់ពីពួកគាត់។

៤. ផ្ដោតអារម្មណ៍ធ្វើកិច្ចការតែមួយ ៖ ការទទួលធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ជាមូលហេតុចម្បង ដែលនាំឱ្យបាត់បង់សមត្ថភាពផ្ដោតអារម្មណ៍។ ទោះជាទម្លាប់នេះ ហាក់បង្ហាញថាអ្នកធ្វើការងារបានច្រើន ប៉ុន្តែការផ្ដោតអារម្មណ៍ធ្វើរឿងតែមួយ នឹងជួយកាត់បន្ថយកំហុសឆ្គង ព្រមទាំងជួយពង្រឹងគុណភាពការងាររបស់អ្នកបានល្អ។ សមត្ថភាពផ្ដោតលើការធ្វើរឿងតែមួយ នឹងជួយបង្កើនផលិតភាពការងាររបស់អ្នក ព្រមទាំងជួយឱ្យអ្នកបំពេញការងារដែលមានគុណភាពខ្ពស់ផងដែរ។

៥. ចំណាយពេលខ្លះសម្រាក ៖ នៅពេលអ្នកផ្ដល់ឱកាសឱ្យខ្លួនឯងបានសម្រាក ខួរក្បាលរបស់អ្នកក៏បានសម្រាកដូចគ្នា ហើយទម្លាប់នេះនឹងជួយឱ្យអ្នកចៀសវាងការបំពេញការងារលើសកំណត់។ ឧទាហរណ៍៖ អ្នកអាចចំណាយពេលពី ៥ទៅ ១០នាទី ក្នុងមួយម៉ោងដើម្បីសម្រាក ដោយពេលនោះធ្វើចលនារាងកាយ ឬក៏ញ៉ាំទឹកជាដើម។ យ៉ាងណាក្ដី ការសម្រាកមិនគួរលើសពី ១០នាទី​នោះទេ ហើយរយៈពេលនេះ គឺសមល្មម ក្នុងការបង្កើនថាមពលឡើងវិញ និងមិនធ្វើឱ្យអ្នកបែកអារម្មណ៍។

៦. ចេះជំរុញខ្លួនឯង ៖ មានពេលខ្លះអ្នកអាចមានអារម្មណ៍ថា កិច្ចការដែលអ្នកត្រូវធ្វើគួរឱ្យធុញទ្រាន់ ហេតុនេះអ្នកមិនអាចផ្ដោតអារម្មណ៍កិច្ចការនោះបានទេ។ ម្ល៉ោះហើយ អ្នកគួររកវិធីជំរុញខ្លួនឯងឱ្យចង់ធ្វើការ តាមមធ្យោបាយផ្សេងៗ ដូចជាការកំណត់ម៉ោង ដើម្បីសម្រេចកិច្ចការ ឬការបង្កើតរង្វាន់មួយសម្រាប់ខ្លួនឯងក្រោយសម្រេចកិច្ចការ ឬក៏អ្នកអាចស្ដាប់ភ្លេងបណ្ដើរ ធ្វើការបណ្ដើរ ដើម្បីបន្លប់ភាពតានតឹងជាដើម។ នៅពេលអ្នកមានអារម្មណ៍រីករាយ ខណៈពេលកំពុងធ្វើការ ល្បឿននៃការសម្រេចកិច្ចការនោះក៏លឿនផងដែរ។

៧. ធ្វើលំហាត់ប្រាណរាល់ថ្ងៃ ៖ ការធ្វើលំហាត់ប្រាណទៀងទាត់ នឹងជួយឱ្យសមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់អ្នកកាន់តែប្រសើរ ព្រោះសកម្មភាពនេះនឹងជួយពង្រឹងសារធាតុគីមីសំខាន់ៗក្នុងខួរក្បាល។ ហេតុនេះ វាជួយឱ្យអ្នកមានកម្លាំងជំរុញពីខាងក្នុង និងមានថាមពលបំពេញកិច្ចការដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។ ម្យ៉ាងវិញទៀត ការចំណាយពេលជាមួយធម្មជាតិ ដូចជាការស្រូបខ្យល់អាកាសបរិសុទ្ធ ឬដំណើរកម្សាន្ត ក៏អាចជួយឱ្យការផ្ចង់អារម្មណ៍របស់អ្នកប្រសើរឡើងផងដែរ។

៨. កំណត់កិច្ចការអាទិភាព ៖ មុននឹងចាប់ផ្ដើមថ្ងៃថ្មី អ្នកគួរធ្វើគម្រោងអំពីកិច្ចការ ដែលត្រូវធ្វើប្រចាំថ្ងៃ ហើយកំណត់កិច្ចការអាទិភាព ដែលអ្នកត្រូវធ្វើមុនគេជាមុនសិន។ កិច្ចការអាទិភាពគួរតែជាកិច្ចការ ដែលចំណាយពេលយូរដើម្បីបញ្ចប់ ហើយការធ្វើកិច្ចការនេះមុនគេ អាចធ្វើឱ្យអ្នកប្រឹងប្រែងធ្វើការខ្លាំង ព្រោះចង់សម្រេចវាឱ្យបានលឿន។ ម្យ៉ាងទៀត ប្រសិនបើកិច្ចការនោះធំខ្លាំង ត្រូវបំបែកវាទៅជាបំណែកតូចៗជាមុនសិន ដើម្បីងាយស្រួលគ្រប់គ្រង ហើយធ្វើវាតាមដំណាក់កាលៗ។

៩. កំណត់កិច្ចការមិនសំខាន់ ៖ ការចំណាយពេលលេងបណ្ដាញសង្គម ឬជជែកគ្នាច្រើនម៉ោង នឹងជះផលអវិជ្ជមានដល់ផលិតភាពការងាររបស់អ្នក។ ជាពិសេស វាផ្ដល់ភាពលំបាកក្នុងការផ្ដោតអារម្មណ៍ធ្វើការទៀតផង។ ហេតុនេះ ខណៈពេលកំពុងធ្វើការ អ្នកអាចទុកក្រដាស់មួយសន្លឹងនៅក្បែរខ្លួន ហើយនៅពេលអ្នកគិតថាចង់ធ្វើអ្វី ដែលមិនសំខាន់ ចូរសរសេរវាចូលក្នុងក្រដាសភ្លាមៗ។ បន្ទាប់មក ក្រោយពីបំពេញការងារចម្បងរួចរាល់ អ្នកអាចពិនិត្យបញ្ជីនេះឡើងវិញ ដើម្បីកំណត់ថាតើអ្នកគួរធ្វើវាដែរឬទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...