ភ្នំពេញ – លទ្ធភាពទទួលបានឱកាសការងារល្អ ក៏ដូចជាក្លាយខ្លួនទៅជាសហគ្រិនដ៏ពូកែម្នាក់ជាក្តីបំណងប៉ងប្រាថ្នារបស់យុវជនគ្រប់រូបក្រោយពីបញ្ចប់ការសិក្សា ។ តើធ្វើដូចម្តេចដើម្បីអាចទទួលបាននូវឱកាសការងារល្អ ក៏ដូចជាក្លាយខ្លួនទៅជាសហគ្រិនភាព? ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់គន្លឹះចំនួន ៥ ដើម្បីជួយឱ្យយុវជនទទួលបានឱកាសការងារល្អប្រសើរ ក៏ដូចជាក្លាយជាសហគ្រិនភាព ។

ចំណុចគន្លឹះទាំង៥នេះ ឯកឧត្តម ថង សាម៉ុន បានបញ្ជាក់ឱ្យដឹងថា ទី១ យុវជនត្រូវមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់។ យុវជនចាំបាច់ត្រូវតែចេះជំនាញអ្វីមួយឱ្យច្បាស់លាស់ ដូចពាក្យចាស់ពោលថា “ចេះឱ្យប្រាកដ ប្រាក់រត់តាមហៅ”។ ទី២ យុវជនកម្ពុជាត្រូវមានជំនាញទន់ ដោយសារជំនាញទន់ជាជំនាញមួយដ៏សំខាន់បន្ទាប់ពីចេះជំនាញវិជ្ជាជីវៈ ហើយជំនាញទន់មានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនង។

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បានបន្ថែមថា ទី៣ យុវជនគួរចេះភាសាមួយផ្សេងទៀតក្រៅពីភាសាជាតិ ដែលអាចធ្វើការទំនាក់ទំនងការងារជាមួយគេ។
ឯកឧត្តម ថង សាម៉ុន បានបញ្ជាក់ ៖ “ភាសាអ្វីក៏សំខាន់ដែរ តែគួរចេះភាសាណាមួយដែលអាចប្រើប្រាស់សម្រាប់ការងារ ឬភាសាទំនាក់ទំនងបានល្អ គឺយើងអាចទៅធ្វើការជាមួយគេបានហើយ” ចំណុចទី៤ យុវជនត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពសំខាន់គ្រប់កិច្ចការទាំងអស់ ។ ចំណែកចំណុចទី៥ យុវជនគួរសាកល្បងចូលរួមហាត់ការ និងការងារសង្គម ។ ការងារសង្គមធ្វើដើម្បីដឹងពីបរិបទ ដឹងពីមនុស្ស និងដឹងពីស្ថានភាពទាំងអស់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2026
សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើសនិស្សិត..

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍កន្លែងស្នាក់នៅឥតគិតថ្លៃ សម្រាប់សិស្ស-និស្សិតមកពីតាមបណ្តាខេត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2026
អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































